លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ

សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ

លោក​យេស៊ូ​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​៖ ​«​ឱ​បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ​»។ (​ម៉ាថាយ ៦:៩, ១០​) តើ​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​អ្វី? តើ​រាជាណាចក្រ​នោះ​ធ្វើ​អ្វី​ខ្លះ? ហើយ​ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​ឲ្យ​រាជាណាចក្រ​នោះ​មក​ដល់?

លោក​យេស៊ូ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ។

លូកា ១:៣១​-​៣៣ ចែង​ថា​៖ ​«​នាង​នឹង​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​កូន​ប្រុស​មួយ។ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​យេស៊ូ។ កូន​នោះ​នឹង​ធំ​ឧត្ដម ក៏​នឹង​ត្រូវ​ហៅ​ថា​បុត្រ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រគល់​បល្ល័ង្ក​របស់​ដាវីឌ​ជា​បុព្វ​បុរស ឲ្យ​ដល់​បុត្រ​នោះ។ លោក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​លើ​ពូជ​ពង្ស​យ៉ាកុប​ជា​រៀង​រហូត ហើយ​រាជាណាចក្រ​របស់​លោក​នឹង​មិន​សាប​សូន្យ​ឡើយ​»។

រាជាណាចក្រ​ជា​ប្រធានបទ​សំខាន់​ដែល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ។

ម៉ាថាយ ៩:៣៥ ចែង​ថា​៖ ​«​លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​គ្រប់​ក្រុង​គ្រប់​ភូមិ ដោយ​បង្រៀន​ក្នុង​សាលា​ប្រជុំ ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​និង​រោគា​គ្រប់​យ៉ាង​»។

លោក​យេស៊ូ​បាន​ផ្ដល់​សញ្ញា​សម្គាល់​ដល់​អ្នក​កាន់​តាម​លោក​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា​ពេល​ណា​រាជាណាចក្រ​ជិត​មក​ដល់។

ម៉ាថាយ ២៤:៧ ចែង​ថា​៖ ​«​ប្រជា​ជាតិ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​ប្រជា​ជាតិ​មួយ ហើយ​រាជាណាចក្រ​មួយ​នឹង​លើក​ទ័ព​ទៅ​ច្បាំង​នឹង​រាជាណាចក្រ​មួយ ក៏​នឹង​មាន​ការ​អត់​ឃ្លាន ថែម​ទាំង​មាន​រញ្ជួយ​ដី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ផង​»។

ឥឡូវ​នេះ អ្នក​កាន់​តាម​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​នៅ​ទូទាំង​ផែនដី។

ម៉ាថាយ ២៤:១៤ ចែង​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី ដើម្បី​ឲ្យ​ប្រជា​ជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។