សេចក្ដីពិតអំពីព្រះនិងគ្រិស្ត
ទោះជាមនុស្សគោរពប្រណិប័តន៍ព្រះជាច្រើនក៏ដោយ ប៉ុន្តែ ព្រះពិតមានតែមួយទេ។ (យ៉ូហាន ១៧:៣) លោកជា«ព្រះដ៏ខ្ពង់ខ្ពស់បំផុត» ជាអ្នកបង្កើតអ្វីៗទាំងអស់ និងជាប្រភពនៃជីវិតទាំងឡាយ។ លោកតែមួយគត់សមនឹងទទួលការគោរពប្រណិប័តន៍ពីយើង។—ដានីយ៉ែល ៧:១៨; ការបើកបង្ហាញ ៤:១១
តើព្រះពិតជាអ្នកណា?
តើព្រះមាននាមអ្វី? ព្រះមានប្រសាសន៍ដោយផ្ទាល់ថា៖ «ខ្ញុំជាយេហូវ៉ា នេះហើយជានាមរបស់ខ្ញុំ»។ (អេសាយ ៤២:៨) នាមរបស់ព្រះមានច្រើនជាង៧.០០០ដងក្នុងគម្ពីរ។ ក៏ប៉ុន្តែ ក្នុងសេចក្ដីបកប្រែជាច្រើនបានដាក់ឋានៈដូចជា«ព្រះអម្ចាស់»ជំនួសនាមនោះ នេះមិនត្រឹមត្រូវទេ។ ព្រះចង់ឲ្យអ្នកធ្វើជាសម្លាញ់របស់លោក ដូច្នេះលោកលើកទឹកចិត្តអ្នកឲ្យ«ហៅរកនាមលោក»។—ចម្រៀងសរសើរព្រះ ១០៥:១
ឋានៈផ្សេងៗរបស់ព្រះយេហូវ៉ា។ គម្ពីរបានហៅព្រះយេហូវ៉ាដោយប្រើឋានៈដូចជា«ព្រះ» «ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត» «អ្នកបង្កើត» «បិតា» «លោកម្ចាស់» និង«អ្នកគ្រប់គ្រងដ៏ខ្ពស់បំផុត»។ សេចក្ដីអធិដ្ឋានជាច្រើនដែលបានកត់ទុកក្នុងគម្ពីរបានហៅព្រះយេហូវ៉ាដោយឋានៈដើម្បីបង្ហាញការគោរព និងដោយឈ្មោះផ្ទាល់របស់លោក ពោលគឺយេហូវ៉ា។—ដានីយ៉ែល ៩:៤
យ៉ូហាន ៤:២៤) គម្ពីរបញ្ជាក់ថា«គ្មានមនុស្សណាម្នាក់ធ្លាប់ឃើញព្រះ»ឡើយ។ (យ៉ូហាន ១:១៨) គម្ពីរបង្ហាញអំពីអារម្មណ៍របស់លោក។ មនុស្សអាចធ្វើឲ្យលោកពិបាកចិត្ត ឬធ្វើឲ្យលោក«ពេញចិត្ត»។—សុភាសិត ១១:២០; ចម្រៀងសរសើរព្រះ ៧៨:៤០, ៤១
សណ្ឋានរបស់ព្រះ។ ព្រះជាវិញ្ញាណដែលយើងមើលមិនឃើញ។ (គុណសម្បត្តិដ៏អស្ចារ្យរបស់ព្រះ។ ព្រះមិនរើសមុខឡើយ ទោះជាពួកគេមានជាតិសាសន៍ឬមកពីមជ្ឈដ្ឋានណាក៏ដោយ។ (សកម្មភាព ១០:៣៤, ៣៥) លោកក៏មាន«សេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ។ លោកយឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីពិតជាបរិបូរ»ដែរ។ (ដំណើរចាកចេញ ៣៤:៦, ៧) ក៏ប៉ុន្តែ ព្រះមានគុណសម្បត្តិចម្បងបួនដែលពិតជាទាក់ទាញចិត្តណាស់។
ឫទ្ធានុភាព។ ដោយសារលោកជា«ព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុត» ដូច្នេះ លោកអាចសម្រេចសេចក្ដីសន្យាទាំងអស់របស់លោក។—ដើមកំណើត ១៧:១
ប្រាជ្ញា។ ព្រះមានប្រាជ្ញាច្រើនជាងអ្នកណាទាំងអស់។ ហេតុនេះ បានជាគម្ពីរចែងថា៖ «មានតែព្រះប៉ុណ្ណោះដែលមានប្រាជ្ញាពិតប្រាកដ»។—រ៉ូម ១៦:២៧
យុត្តិធម៌។ ព្រះតែងតែធ្វើអ្វីដែលត្រឹមត្រូវ។ ការប្រព្រឹត្តរបស់លោក«ល្អឥតខ្ចោះ» ហើយលោក«មិនដែលប្រព្រឹត្តដោយអយុត្តិធម៌ឡើយ»។—ការបំភ្លឺច្បាប់ ៣២:៤
សេចក្ដីស្រឡាញ់។ គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) លោកមិនគ្រាន់តែបង្ហាញសេចក្ដីស្រឡាញ់ប៉ុណ្ណោះទេ តែលោកគឺជាសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតជំរុញលោកឲ្យធ្វើអ្វីៗទាំងអស់ ហើយនេះនាំឲ្យយើងទទួលប្រយោជន៍ជាច្រើន។
មិត្តភាពរបស់ព្រះជាមួយមនុស្សជាតិ។ ព្រះគឺជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់របស់យើង។ (ម៉ាថាយ ៦:៩) បើយើងមានជំនឿទៅលើលោក យើងអាចធ្វើជាមិត្តសម្លាញ់របស់លោក។ (ចម្រៀងសរសើរព្រះ ២៥:១៤) តាមពិត ព្រះអញ្ជើញយើងឲ្យចូលទៅជិតលោកតាមរយៈសេចក្ដីអធិដ្ឋាន ហើយ‹ផ្ទេរកង្វល់ទាំងអស់ទៅលោក ពីព្រោះលោករមែងគិតអំពីអ្នក›។—ពេត្រុសទី១ ៥:៧; យ៉ាកុប ៤:៨
តើព្រះនិងគ្រិស្តខុសគ្នាយ៉ាងណា?
លោកយេស៊ូមិនមែនជាព្រះទេ។ លោកយេស៊ូគឺជាបុគ្គលពិសេស ដោយសារព្រះបានបង្កើតលោកដោយផ្ទាល់។ ហេតុនេះហើយបានជាគម្ពីរហៅលោកថាបុត្ររបស់ព្រះ។ (យ៉ូហាន ១:១៤) ក្រោយពីបានបង្កើតលោកយេស៊ូ ព្រះយេហូវ៉ាបានប្រើលោកដែលជា«មេជាងដ៏ជំនាញម្នាក់»ដើម្បីបង្កើតអ្វីៗទាំងអស់ រួមទាំងមនុស្សនិងសត្វ។—សុភាសិត ៨:៣០, ៣១; កូឡុស ១:១៥, ១៦
យ៉ូហាន ៧:២៩) ពេលលោកយេស៊ូមានប្រសាសន៍ទៅអ្នកកាន់តាមម្នាក់ លោកហៅព្រះយេហូវ៉ាថា៖ «បិតារបស់ខ្ញុំដែលជាបិតារបស់អ្នក» ហើយ«ព្រះរបស់ខ្ញុំដែលជាព្រះរបស់អ្នក»។ (យ៉ូហាន ២០:១៧) ក្រោយលោកយេស៊ូបានស្លាប់ ព្រះយេហូវ៉ាបានប្រោសលោកឲ្យមានជីវិតនៅស្ថានសួគ៌ ហើយផ្ដល់ឲ្យលោកមានអំណាចយ៉ាងធំនៅខាងស្ដាំព្រះ។—ម៉ាថាយ ២៨:១៨; សកម្មភាព ២:៣២, ៣៣
លោកយេស៊ូគ្រិស្តមិនដែលអះអាងថាលោកជាព្រះទេ។ លោកពន្យល់ថា៖ «ខ្ញុំជាតំណាងម្នាក់ដែលមកពី[ព្រះ] ហើយលោកបានចាត់ខ្ញុំឲ្យមក»។ (លោកយេស៊ូគ្រិស្តអាចជួយអ្នកឲ្យចូលទៅជិតព្រះ
លោកយេស៊ូមកផែនដីដើម្បីបង្រៀនយើងអំពីបិតាលោក។ ព្រះយេហូវ៉ាមានប្រសាសន៍អំពីលោកយេស៊ូថា៖ «នេះជាកូនជាទីស្រឡាញ់របស់ខ្ញុំ ចូរស្ដាប់បង្គាប់លោក»។ (ម៉ាកុស ៩:៧) លោកយេស៊ូស្គាល់ព្រះច្បាស់ជាងអ្នកណាទាំងអស់។ លោកមានប្រសាសន៍ថា៖ «គ្មានអ្នកណាស្គាល់ព្រះដែលជាបិតាច្បាស់ជាងបុត្ររបស់លោក និងអ្នកដែលបុត្ររបស់លោកសុខចិត្តបើកបង្ហាញឲ្យស្គាល់នោះទេ»។—លូកា ១០:២២
លោកយេស៊ូមានគុណសម្បត្តិដូចព្រះបេះបិទ។ លោកយេស៊ូមានគុណសម្បត្តិដូចបិតាលោកដល់ម្ល៉េះបានជាលោកមានប្រសាសន៍ថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ។ (យ៉ូហាន ១៤:៩) តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត លោកយេស៊ូបង្ហាញថាលោកមានគុណសម្បត្តិដូចបិតា នេះទាក់ទាញមនុស្សឲ្យមកឯព្រះ។ លោកមានប្រសាសន៍ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាអាចមកឯបិតានៅស្ថានសួគ៌បានឡើយ លើកលែងតែអ្នកនោះមកតាមខ្ញុំ»។ (យ៉ូហាន ១៤:៦) លោកក៏មានប្រសាសន៍ថា៖ «អ្នកគោរពប្រណិប័តន៍ដ៏ពិតនឹងគោរពប្រណិប័តន៍បិតានៅស្ថានសួគ៌ ដោយមានការដឹកនាំពីឫទ្ធានុភាពរបស់លោកនិងដោយសេចក្ដីពិត ព្រោះបិតានៅស្ថានសួគ៌កំពុងរកមនុស្សបែបនេះឲ្យមកគោរពប្រណិប័តន៍លោក»។ (យ៉ូហាន ៤:២៣) គួរឲ្យរំភើបចិត្តណាស់! ព្រះយេហូវ៉ាកំពុងរកមនុស្សដូចអ្នក ព្រោះអ្នកចង់ដឹងសេចក្ដីពិតអំពីលោក។