អត្ថបទសិក្សា ១៩
«ស្ដេចខាងជើង»ក្នុងអំឡុងគ្រាចុងបញ្ចប់
«លុះដល់គ្រាចុងបំផុត នោះស្ដេចខាងត្បូងនឹងតយុទ្ធនឹងវា[ស្ដេចខាងជើង]»។ —ដាន. ១១:៤០
ចម្រៀងលេខ១៥០ ចូរស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
សេចក្ដីសង្ខេប *
១. តើទំនាយក្នុងគម្ពីរជួយយើងឲ្យដឹងអំពីអ្វី?
នៅឆាប់ៗខាងមុខ តើនឹងមានអ្វីកើតឡើងចំពោះរាស្ត្ររបស់ព្រះយេហូវ៉ា? តាមរយៈទំនាយក្នុងគម្ពីរ យើងអាចដឹងអំពីព្រឹត្តិការណ៍ដ៏សំខាន់ដែលនឹងមានឥទ្ធិពលលើយើងទាំងអស់គ្នា។ ជាពិសេសទំនាយមួយជួយយើងឲ្យដឹងអំពីអ្វីដែលរដ្ឋាភិបាលមួយចំនួនដ៏ខ្លាំងបំផុតនៅលើផែនដីនឹងធ្វើ។ ទំនាយនោះបានត្រូវកត់ទុកនៅសៀវភៅដានីយ៉ែលជំពូកទី១១ ហើយរៀបរាប់អំពីជម្លោះរវាងស្ដេចពីរ ពោលគឺស្ដេចខាងជើងនិងស្ដេចខាងត្បូង។ មួយផ្នែកធំនៃទំនាយនោះបានត្រូវសម្រេចរួចហើយ ដូច្នេះយើងអាចជឿជាក់ថាផ្នែកឯទៀតនៃទំនាយនោះក៏នឹងត្រូវសម្រេចដែរ។
២. ដូចបានបង្ហាញនៅលោកុប្បត្តិ ៣:១៥ និងការបើកបង្ហាញ ១១:៧ និង១២:១៧ តើយើងត្រូវចាំចំណុចអ្វីខ្លះពេលសិក្សាទំនាយក្នុងសៀវភៅដានីយ៉ែល?
២ ដើម្បីយល់ទំនាយនៅសៀវភៅដានីយ៉ែលជំពូកទី១១ យើងត្រូវចាំថាទំនាយនោះគឺសំដៅទៅលើតែអ្នកគ្រប់គ្រងឬរដ្ឋាភិបាលដែលមានឥទ្ធិពលលើរាស្ត្ររបស់ព្រះប៉ុណ្ណោះ។ បើប្រៀបធៀបនឹងចំនួនប្រជាជននៃពិភពលោក រាស្ត្ររបស់ព្រះមានចំនួនតិចណាស់។ ដូច្នេះ ហេតុអ្វីរដ្ឋាភិបាលទាំងនេះផ្ដោតគោលដៅទៅលើរាស្ត្ររបស់ព្រះ? ពីព្រោះសាថាននិងរបៀបរបបពិភពលោកទាំងមូលរបស់វាមានគោលដៅតែមួយ គឺបំផ្លាញពួកអ្នកដែលបម្រើព្រះយេហូវ៉ានិងលោកយេស៊ូ។ (សូមអាន លោកុប្បត្តិ ៣:១៥ និងការបើកបង្ហាញ ១១:៧; ១២:១៧) យើងក៏ត្រូវចាំដែរថា ទំនាយនៅក្នុងសៀវភៅដានីយ៉ែលត្រូវស្របជាមួយនឹងទំនាយឯទៀតក្នុងបណ្ដាំរបស់ព្រះ។ តាមពិត យើងអាចយល់ទំនាយរបស់ដានីយ៉ែលយ៉ាងត្រឹមត្រូវបាន លុះត្រាតែយើងប្រៀបធៀបទំនាយនោះជាមួយនឹងបទគម្ពីរឯទៀត។
៣. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ និងអត្ថបទបន្ទាប់?
ដានីយ៉ែល ១១:២៥-៣៩។ យើងនឹងរៀនថា តើអ្នកណាគឺជាស្ដេចខាងជើងនិងស្ដេចខាងត្បូងពីឆ្នាំ១៨៧០ដល់១៩៩១។ យើងក៏នឹងរៀនដែរអំពីមូលហេតុដែលសមហេតុផលឲ្យយើងកែតម្រូវការយល់ដឹងរបស់យើងអំពីផ្នែកមួយនៃទំនាយនេះ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីដានីយ៉ែល ១១:៤០–១២:១ ហើយយើងនឹងកែតម្រូវការយល់ដឹងរបស់យើងអំពីអ្វីដែលបទគម្ពីរនោះរៀបរាប់អំពីគ្រាចាប់ពីឆ្នាំ១៩៩១ដល់សង្គ្រាមហាម៉ាគេដូន។ កាលដែលអ្នកសិក្សាអត្ថបទទាំងពីរនេះ នឹងមានប្រយោជន៍បើអ្នកមើលតារាងដែលមានចំណងជើងថា «ស្ដេចពីរដែលប្រឆាំងគ្នានៅគ្រាចុងបំផុត»។ តែមុនដំបូង យើងត្រូវដឹងថាស្ដេចទាំងពីរក្នុងទំនាយនេះគឺជានរណា។
៣ ក្នុងអត្ថបទនេះ យើងនឹងពិចារណាតើអ្នកណាជាស្ដេចខាងជើងនិងស្ដេចខាងត្បូង?
៤. តើចំណុចបីយ៉ាងអ្វីជួយយើងឲ្យស្គាល់ថាអ្នកណាជាស្ដេចខាងជើងនិងស្ដេចខាងត្បូង?
៤ នៅដើមដំបូង «ស្ដេចខាងជើង»និង«ស្ដេចខាងត្បូង»សំដៅទៅលើរដ្ឋាភិបាលដែលនៅទិសខាងជើងនិងទិសខាងត្បូងនៃស្រុកអ៊ីស្រាអែលសម័យបុរាណ។ ហេតុអ្វីយើងនិយាយដូច្នេះ? សូមមើលអ្វីដែលទេវតាបាននិយាយទៅកាន់ដានីយ៉ែល ដែលថា៖ «ឥឡូវនេះបានមក ដើម្បីឲ្យអ្នកយល់ពីការដែលត្រូវកើតដល់សាសន៍អ្នក[រាស្ត្ររបស់ព្រះ] នៅគ្រាក្រោយបង្អស់»។ (ដាន. ១០:១៤, យើងកែជាអក្សរទ្រេតនិងដិត) រហូតដល់បុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ប្រជាជាតិអ៊ីស្រាអែលគឺជារាស្ត្ររបស់ព្រះ។ ប៉ុន្តែចាប់ពីពេលនោះ ព្រះយេហូវ៉ាបានបញ្ជាក់ថាលោកចាត់ទុកអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកយេស៊ូជារាស្ត្រលោក។ យ៉ាងនេះ មួយផ្នែកធំនៃទំនាយនៅសៀវភៅដានីយ៉ែលជំពូកទី១១មិនសំដៅលើប្រជាជាតិអ៊ីស្រាអែលទេ តែសំដៅទៅលើអ្នកកាន់តាមគ្រិស្ត។ (សកម្ម. ២:១-៤; រ៉ូម ៩:៦-៨; កាឡ. ៦:១៥, ១៦) ម្យ៉ាងទៀត អត្តសញ្ញាណរបស់ស្ដេចខាងជើងនិងស្ដេចខាងត្បូងបានផ្លាស់ប្ដូរពីមួយគ្រាទៅមួយគ្រា។ ក៏ប៉ុន្តែ មានអ្វីមួយចំនួនដែលមិនបានផ្លាស់ប្ដូរ។ ទី១ ស្ដេចទាំងនោះគ្រប់គ្រងលើទឹកដីដែលរាស្ត្រជាច្រើនរបស់ព្រះរស់នៅ ឬបៀតបៀនពួកគេ។ ទី២ របៀបដែលពួកគេបានប្រព្រឹត្តទៅលើរាស្ត្រព្រះបង្ហាញថាពួកគេស្អប់ព្រះយេហូវ៉ាដែលជាព្រះពិត។ ទី៣ ស្ដេចទាំងពីរនោះប្រយុទ្ធប្រឆាំងគ្នាដើម្បីអំណាច។
៥. តើមានស្ដេចខាងជើងនិងស្ដេចខាងត្បូងរវាងឆ្នាំ១០០និងឆ្នាំ១៨៧០ឬទេ? សូមពន្យល់។
៥ ក្នុងអំឡុងសតវត្សរ៍ទី២ គ.ស. គ្រិស្តសាសនិកក្លែងក្លាយកាន់តែច្រើនឡើងៗមាននៅក្នុងក្រុមជំនុំគ្រិស្តសាសនិកពិត។ ពួកគេបានទទួលយកសេចក្ដីបង្រៀនមិនពិត ហើយលាក់បាំងសេចក្ដីពិតពីបណ្ដាំរបស់ព្រះ។ ចាប់ពីពេលនោះរហូតដល់ចុងសតវត្សរ៍ទី១៩ គ្មានអ្នកបម្រើរបស់ព្រះយេហូវ៉ានៅលើផែនដីជាក្រុមទេ។ គ្រិស្តសាសនិកក្លែងក្លាយចាប់ផ្ដើមចម្រើនឡើងប្រៀបដូចជាស្រងែក្នុងវាលស្រូវ ហេតុនេះពិបាកដឹងថាអ្នកណាគឺជាគ្រិស្តសាសនិកពិត។ (ម៉ាថ. ១៣:៣៦-៤៣) ហេតុអ្វីចំណុចនេះគឺសំខាន់ចំពោះយើង? ពីព្រោះនេះបង្ហាញថាអ្វីដែលយើងអានអំពីស្ដេចខាងជើងនិងស្ដេចខាងត្បូង មិនអាចសំដៅទៅលើអ្នកគ្រប់គ្រងឬរាជាណាចក្រដែលមានអំណាចចាប់ពីឆ្នាំ១០០ដល់ឆ្នាំ១៨៧០ឡើយ។ ដោយសារពេលនោះគ្មានរាស្ត្ររបស់ព្រះជាក្រុមដែលពួកគេអាចវាយប្រហារទេ។ * ប៉ុន្តែ យើងអាចយល់ថាមិនយូរក្រោយពីឆ្នាំ១៨៧០ នឹងមានស្ដេចខាងជើងនិងស្ដេចខាងត្បូងម្ដងទៀត។ ហេតុអ្វី?
៦. តើរាស្ត្ររបស់ព្រះចាប់ផ្ដើមរៀបចំជាក្រុមម្ដងទៀតនៅពេលណា? សូមពន្យល់។
ម៉ាឡ. ៣:១) ដូច្នេះ នៅពេលនោះមានមនុស្សមួយក្រុមដែលបម្រើព្រះយេហូវ៉ាតាមរបៀបត្រឹមត្រូវម្ដងទៀត។ តើមានរដ្ឋាភិបាលណានៅសម័យនោះដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកបម្រើរបស់ព្រះឬទេ? សូមមើលព័ត៌មានបន្តបន្ទាប់។
៦ តាំងពីឆ្នាំ១៨៧០ រាស្ត្ររបស់ព្រះចាប់ផ្ដើមមានការរៀបចំជាក្រុម។ នៅឆ្នាំនោះ បងឆាល ថេស រ៉ាសិលនិងអ្នករួមការងារជាមួយគាត់បានចាប់ផ្ដើមបង្កើតក្រុមសិក្សាគម្ពីរ។ បងរ៉ាសិលនិងអ្នករួមការងារយ៉ាងជិតស្និទ្ធជាមួយគាត់គឺជាទូតដែល«រៀបចំផ្លូវ»សម្រាប់ការស្ថាបនាឡើងនៃរាជាណាចក្រមេស្ស៊ី។ (តើអ្នកណាជាស្ដេចខាងត្បូង?
៧. រហូតដល់មួយរយៈក្រោយពីសង្គ្រាមលោកលើកទី១បានចាប់ផ្ដើម តើអ្នកណាគឺជាស្ដេចខាងត្បូង?
៧ នៅឆ្នាំ១៨៧០ អង់គ្លេសបានទៅជាចក្រភពធំបំផុតនៅលើផែនដី ហើយមានអំណាចយោធាខ្លាំងជាងគេ។ ទំនាយក្នុងសៀវភៅដានីយ៉ែលរៀបរាប់អំពីស្នែងតូចដែលច្បាំងឈ្នះស្នែងបីឯទៀត។ ស្នែងតូចជាតំណាងចក្រភពអង់គ្លេស ហើយស្នែងឯទៀតជាតំណាងចក្រភពបារាំង អេស្ប៉ាញ និងហូឡង់។ (ដាន. ៧:៧, ៨) ចក្រភពអង់គ្លេសគឺជាស្ដេចខាងត្បូងរហូតដល់មួយរយៈក្រោយពីសង្គ្រាមលោកលើកទី១បានចាប់ផ្ដើម។ ក្នុងអំឡុងពេលនោះ សហរដ្ឋអាម៉េរិកបានទៅជាប្រទេសអ្នកមានបំផុតក្នុងពិភពលោក ហើយបានសហការយ៉ាងជិតស្និទ្ធជាមួយអង់គ្លេស។
៨. ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ តើអ្នកណាជាស្ដេចខាងត្បូង?
៨ ក្នុងសង្គ្រាមលោកលើកទី១ អង់គ្លេសនិងសហរដ្ឋអាម៉េរិកបានរួមដៃគ្នាក្នុងចម្បាំង ហើយកាន់អំណាចយ៉ាងខ្លាំងក្លា។ នៅពេលនោះ ពួកគេបានទៅជាមហាអំណាចអង់គ្លេសអាម៉េរិក។ ដូចដានីយ៉ែលបានប្រាប់ទុកជាមុន ស្ដេចនេះមាន«ពលទ័ពយ៉ាងសន្ធឹក ហើយខ្លាំងពូកែផង»។ (ដាន. ១១:២៥) ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ ស្ដេចខាងត្បូងគឺជាមហាអំណាចអង់គ្លេសអាម៉េរិក។ * ប៉ុន្តែចុះយ៉ាងណាស្ដេចខាងជើង? តើនោះជានរណា?
តើអ្នកណាជាស្ដេចខាងជើង?
៩. តើស្ដេចខាងជើងបានលេចមកម្ដងទៀតនៅពេលណា ហើយតើដានីយ៉ែល ១១:២៥បានត្រូវសម្រេចយ៉ាងដូចម្ដេច?
៩ ស្ដេចខាងជើងបានលេចមកម្ដងទៀតនៅឆ្នាំ១៨៧១ នោះគឺមួយឆ្នាំក្រោយពីបងរ៉ាសិលនិងអ្នករួមការងារជាមួយគាត់បង្កើតក្រុមសិក្សាគម្ពីរ។ នៅឆ្នាំនោះ បុរសម្នាក់ឈ្មោះអតូ ហ្វុន ប៊ីស្មាក បានបង្រួបបង្រួមតំបន់មួយចំនួនទៅជាចក្រភពអាល្លឺម៉ង់។ វីលហឹមទី១បានទៅជាអធិរាជដំបូងគេ ហើយគាត់បានតែងតាំងប៊ីស្មាកឲ្យធ្វើជានាយករដ្ឋមន្ត្រី។ * ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ក្រោយមក អាល្លឺម៉ង់បានកាន់អំណាចលើប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក និងមហាសមុទ្រប៉ាស៊ីហ្វិក ហើយបានព្យាយាមមានអំណាចច្រើនជាងអង់គ្លេស។ (សូមអាន ដានីយ៉ែល ១១:២៥) អាល្លឺម៉ង់បានពង្រីកកងទ័ព ហើយមានកងទ័ពជើងទឹកធំជាងគេទី២ក្នុងពិភពលោក។ ក្នុងសង្គ្រាមលោកលើកទី១ អាល្លឺម៉ង់បានប្រើកងទ័ពទាំងនោះដើម្បីប្រយុទ្ធនឹងសត្រូវ។
១០. តើដានីយ៉ែល ១១:២៥ខ, ២៦បានត្រូវសម្រេចយ៉ាងដូចម្ដេច?
១០ ក្រោយមក ដានីយ៉ែលបានប្រាប់ទុកជាមុនអំពីអ្វីដែលនឹងកើតឡើងចំពោះចក្រភពអាល្លឺម៉ង់និងកងកម្លាំងយោធារបស់ពួកគេ។ ទំនាយនេះចែងថាស្ដេចខាងជើង«នឹងទប់ទល់មិនបានទេ»។ ហេតុអ្វី? «ពីព្រោះនឹងមានគេបង្កើតកិច្ចកលទាស់នឹងទ្រង់។ អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់»។ (ដាន. ១១:២៥ខ, ២៦ក, យើងកែជាអក្សរទ្រេតនិងដិត) នៅសម័យរបស់ដានីយ៉ែល ពួកអ្នកបរិភោគ«អាហារហ្លួង» រួមបញ្ចូលមន្ត្រីដែល«ធ្វើការងារនៅចំពោះស្ដេច»។ (ដាន. ១:៥) តើទំនាយនេះសំដៅទៅលើអ្នកណា? នេះសំដៅទៅលើមនុស្សដែលមានអំណាចក្នុងរដ្ឋាភិបាលអាល្លឺម៉ង់ ដូចជាមេទ័ពនិងមេបញ្ជាការរបស់ស្ដេច។ បុគ្គលទាំងនេះបានផ្ដួលរលំអំណាចស្ដេច។ * ទំនាយនេះមិនគ្រាន់តែប្រាប់ទុកជាមុនអំពីការដួលរលំនៃចក្រភពនោះប៉ុណ្ណោះទេ ប៉ុន្តែក៏រៀបរាប់អំពីលទ្ធផលនៃសង្គ្រាមជាមួយនឹងស្ដេចខាងត្បូង។ ស្ដីអំពីស្ដេចខាងជើង ទំនាយនេះចែងថា៖ «កងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ»។ (ដាន. ១១:២៦ខ) ដូចបានប្រកាសទុកជាមុន នៅសង្គ្រាមលោកលើកទី១ កងទ័ពអាល្លឺម៉ង់បាន«បែកខ្ញែក» ហើយមានជាច្រើន«ដួលស្លាប់»។ សង្គ្រាមនោះបានធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររហូតដល់ពេលនោះ។
១១. តើស្ដេចខាងជើងនិងស្ដេចខាងត្បូងបានធ្វើអ្វី?
១១ ដានីយ៉ែល ១១:២៧, ២៨រៀបរាប់អំពីអ្វីដែលបានកើតឡើងមុនសង្គ្រាមលោកលើកទី១ គឺថាស្ដេចខាងជើងនិងស្ដេចខាងត្បូងនឹង«កុហកដល់គ្នានឹងគ្នា ក្នុងពេលកំពុងអង្គុយនៅតុជាមួយគ្នា»។ នេះជាអ្វីដែលបានកើតឡើងមែន! ទោះជាអាល្លឺម៉ង់និងអង់គ្លេសបានប្រាប់គ្នាទៅវិញទៅមកថាពួកគេចង់មានសន្តិភាពក្ដី សង្គ្រាមលោកលើកទី១បានផ្ទុះឡើងនៅឆ្នាំ១៩១៤។ នេះបង្ហាញថាពួកគេបាននិយាយកុហកគ្នា។ ទំនាយនេះក៏រៀបរាប់ដែរថាស្ដេចខាងជើងនឹងប្រមូល«ទ្រព្យសម្បត្តិជាច្រើន»។ នេះបានកើតឡើងមុនឆ្នាំ១៩១៤ ពេលដែលអាល្លឺម៉ង់បានក្លាយទៅជាប្រទេសអ្នកមានទី២ក្នុងពិភពលោក។ ក្រោយមក ទំនាយនៅដានីយ៉ែល ១១:២៩និងផ្នែកដំបូងនៃខ៣០បានត្រូវសម្រេចនៅពេលដែលអាល្លឺម៉ង់បានប្រយុទ្ធនឹងស្ដេចខាងត្បូង ប៉ុន្តែបានបរាជ័យ។
ស្ដេចប្រឆាំងរាស្ត្រព្រះ
១២. ក្នុងសង្គ្រាមលោកលើកទី១ តើស្ដេចខាងជើងនិងស្ដេចខាងត្បូងបានធ្វើអ្វី?
១២ តាំងពីឆ្នាំ១៩១៤ ស្ដេចទាំងពីរនេះបានបន្តប្រយុទ្ធគ្នា ហើយប្រយុទ្ធនឹងរាស្ត្ររបស់ព្រះកាន់តែខ្លាំងទៅៗ។ ជាឧទាហរណ៍ នៅក្នុងសង្គ្រាមលោកលើកទី១ ទាំងរដ្ឋាភិបាលអាល្លឺម៉ង់ទាំងរដ្ឋាភិបាលអង់គ្លេសបានបៀតបៀនអ្នកបម្រើរបស់ព្រះដែលមិនព្រមចូលធ្វើសង្គ្រាម។ ម្យ៉ាងទៀត រដ្ឋាភិបាលអាម៉េរិកបានចាប់ពួកអ្នកដែលនាំមុខក្នុងកិច្ចការផ្សព្វផ្សាយដាក់គុក។ ការបៀតបៀននេះបានសម្រេចទំនាយនៅការបើកបង្ហាញ ១១:៧-១០។
១៣. ក្រោយឆ្នាំ១៩៣០និងក្នុងអំឡុងសង្គ្រាមលោកលើកទី២ តើស្ដេចខាងជើងបានធ្វើអ្វី?
១៣ ក្រោយពីឆ្នាំ១៩៣០ ហើយជាពិសេសក្នុងអំឡុងសង្គ្រាមលោកលើកទី២ ស្ដេចខាងជើងបានវាយប្រហាររាស្ត្ររបស់ព្រះដោយគ្មានត្រាប្រណី។ ពេលគណបក្សណាត្ស៊ីបានកាន់អំណាចលើអាល្លឺម៉ង់ ហ៊ីត្លែរនិងអ្នកគាំទ្រគាត់បានដាក់បម្រាមលើកិច្ចការរបស់រាស្ត្រព្រះ។ ពួកអ្នកប្រឆាំងទាំងនោះបានសម្លាប់រាស្ត្ររបស់ព្រះយេហូវ៉ារាប់រយនាក់ ហើយបានបញ្ជូនរាប់ពាន់នាក់ទៅជំរំឃុំឃាំង។ ព្រឹត្តិការណ៍ទាំងនេះបានត្រូវប្រកាសទុកជាមុនក្នុងសៀវភៅដានីយ៉ែល។ ស្ដេចខាងជើងបាន«បង្អាប់ទីបរិសុទ្ធ» ហើយ«បញ្ឈប់បំបាត់ការថ្វាយដង្វាយជានិច្ចចេញ» ដោយរឹតបន្តឹងសិទ្ធិសេរីភាពរបស់អ្នកបម្រើព្រះក្នុងការសរសើរនាមរបស់លោកជាសាធារណៈ។ (ដាន. ១១:៣០ខ, ៣១ក) ហ៊ីត្លែរដែលជាមេដឹកនាំប្រទេសនោះ ថែមទាំងបានស្បថថា គាត់នឹងបំបាត់រាស្ត្ររបស់ព្រះពីប្រទេសអាល្លឺម៉ង់។
ស្ដេចខាងជើងថ្មីបានលេចមក
១៤. តើអ្នកណាបានទៅជាស្ដេចខាងជើងក្រោយពីសង្គ្រាមលោកលើកទី២? សូមពន្យល់។
១៤ ក្រោយសង្គ្រាមលោកលើកទី២ រដ្ឋាភិបាលកុម្មុយនីស្តរបស់សហភាពសូវៀតបានដណ្ដើមយកតំបន់ជាច្រើនពីអាល្លឺម៉ង់ ហើយបានទៅជាស្ដេចខាងជើង។ ដូចរបបផ្ដាច់ការរបស់ពួកណាត្ស៊ី សហភាពសូវៀតបានបៀតបៀនអស់អ្នកដែលចាត់ទុកការគោរពប្រណិប័តន៍ព្រះពិតថាសំខាន់ជាងការស្ដាប់បង្គាប់រដ្ឋាភិបាល។
១៥. តើស្ដេចខាងជើងបានធ្វើអ្វីបន្ទាប់ពីសង្គ្រាមលោកលើកទី២បានចប់?
១៥ មិនយូរក្រោយពីសង្គ្រាមលោកលើកទី២បានចប់ ស្ដេចខាងជើងថ្មី ពោលគឺសហភាពសូវៀតនិងប្រទេសឯទៀតដែលសហការជាមួយបានចាប់ផ្ដើមវាយប្រហាររាស្ត្ររបស់ព្រះ។ ដូចទំនាយដែលបានកត់ទុកនៅការបើកបង្ហាញ ១២:១៥-១៧ ស្ដេចនេះបានដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយរបស់យើង ហើយបាននិរទេសអ្នកបម្រើរាប់ពាន់នាក់របស់ព្រះយេហូវ៉ា។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់ ស្ដេចខាងជើងបានបញ្ចេញទឹកច្រើនដូច«ទន្លេ»ដែលសំដៅលើការបៀតបៀន។ ពួកគេបានធ្វើដូច្នេះក្នុងគោលបំណងបញ្ឈប់កិច្ចការរបស់រាស្ត្រព្រះ ប៉ុន្តែពួកគេបានបរាជ័យ។ *
១៦. តើសហភាពសូវៀតបានធ្វើឲ្យទំនាយនៅដានីយ៉ែល ១១:៣៧-៣៩សម្រេចយ៉ាងដូចម្ដេច?
១៦ សូមអាន ដានីយ៉ែល ១១:៣៧-៣៩។ សមស្របតាមទំនាយនេះ ស្ដេចខាងជើងមិន«កោតខ្លាចដល់ព្រះណាផង»ឬមិនគោរពដល់ព្រះរបស់បុព្វបុរសពួកគេ។ តើនេះបានកើតឡើងតាមរបៀបណា? សហភាពសូវៀតមានគោលដៅបំបាត់ចោលសាសនា ដូច្នេះពួកគេបានព្យាយាមដកអំណាចរបស់សាសនា។ ដើម្បីសម្រេចគោលដៅនេះ តាំងពីឆ្នាំ១៩១៨ រដ្ឋាភិបាលសូវៀតរៀបចំឲ្យសាលាបង្រៀនថាគ្មានព្រះទេ។ ចុះយ៉ាងណាតើស្ដេចខាងជើងគោរពតាមព្រះនៃបន្ទាយក្នុងន័យអ្វី? គឺក្នុងន័យថាសហភាពសូវៀតបានចំណាយលុយច្រើនសន្ធឹកដើម្បីពង្រីកកងទ័ពរបស់ខ្លួន ហើយបានផលិតអាវុធនុយក្លេអ៊ែររាប់ពាន់ដើម្បីពង្រឹងអំណាច។ នៅទីបំផុត ស្ដេចខាងជើងនិងស្ដេចខាងត្បូងមានអាវុធដែលអាចសម្លាប់មនុស្សរាប់ពាន់លាននាក់!
ស្ដេចទាំងពីរសហការគ្នា
១៧. តើ«សេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញ»គឺជាអ្វី?
១៧ ស្ដេចខាងជើងបានគាំទ្រស្ដេចខាងត្បូងក្នុងការបង្កើតអ្វីដ៏សំខាន់មួយ ពោលគឺ«សេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញ»។ (ដាន. ១១:៣១) «សេចក្ដីគួរស្អប់ខ្ពើម»នោះ គឺអង្គការសហប្រជាជាតិ។
១៨. ហេតុអ្វីគម្ពីរហៅអង្គការសហប្រជាជាតិថា «សេចក្ដីគួរស្អប់ខ្ពើម»?
១៨ អង្គការសហប្រជាជាតិបានត្រូវហៅថា«សេចក្ដីគួរស្អប់ខ្ពើម» ដោយសារអង្គការនោះបានអះអាងថាពួកគេអាចធ្វើឲ្យពិភពលោកមានសន្តិភាព។ នេះជាអ្វីដែលមានតែរាជាណាចក្ររបស់ព្រះប៉ុណ្ណោះអាចធ្វើបាន។ ទំនាយនេះចែងថាសេចក្ដីគួរស្អប់ខ្ពើមនឹង«បង្ខូចបំផ្លាញ» ដោយសារអង្គការសហប្រជាជាតិនឹងជាអ្នកនាំមុខក្នុងការបំផ្លាញសាសនាមិនពិតទាំងអស់ (សូមមើលតារាងដែលមានចំណងជើងថា«ស្ដេចពីរដែលប្រឆាំងគ្នានៅគ្រាចុងបំផុត»)។
ហេតុអ្វីយើងត្រូវដឹងព័ត៌មាននេះ?
១៩-២០. (ក) ហេតុអ្វីយើងត្រូវដឹងព័ត៌មាននេះ? (ខ) តើយើងនឹងទទួលចម្លើយចំពោះសំណួរអ្វីក្នុងអត្ថបទបន្ទាប់?
១៩ យើងត្រូវដឹងអំពីព័ត៌មានទាំងនេះ ដោយសារនេះបង្ហាញថាតាំងពីឆ្នាំ១៨៧០ដល់ឆ្នាំ១៩៩១ ទំនាយរបស់ដានីយ៉ែលអំពីស្ដេចខាងជើងនិងស្ដេចខាងត្បូងបានត្រូវសម្រេច។ ដូច្នេះយើងអាចជឿជាក់ថាផ្នែកឯទៀតនៃទំនាយនេះក៏នឹងត្រូវសម្រេចដែរ។
២០ នៅឆ្នាំ១៩៩១ សហភាពសូវៀតបានដួលរលំ។ ដូច្នេះតើអ្នកណាជាស្ដេចខាងជើងនៅសព្វថ្ងៃនេះ? អត្ថបទបន្ទាប់នឹងផ្ដល់ចម្លើយចំពោះសំណួរនេះ។
ចម្រៀងលេខ១២៨ ចូរស៊ូទ្រាំរហូតដល់ទីបញ្ចប់
^ វគ្គ 5 យើងអាចឃើញទីសំអាងដែលបញ្ជាក់ថាទំនាយរបស់ដានីយ៉ែលអំពី«ស្ដេចខាងជើង»និង«ស្ដេចខាងត្បូង»កំពុងក្លាយជាការពិត។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ម្យ៉ាងទៀត ហេតុអ្វីយើងត្រូវយល់អំពីព័ត៌មានក្នុងទំនាយនេះ?
^ វគ្គ 5 ជំពូក១៣ និង១៤ក្នុងសៀវភៅមួយរបស់យើង (Pay Attention to Daniel’s Prophecy!) បានពន្យល់ថា អធិរាជរ៉ូមអូរេលាន (ឆ្នាំ២៧០-២៧៥ គ.ស.) ជា«ស្ដេចខាងជើង» និងមហាក្សត្រីហ្សេណូបៀ (ឆ្នាំ២៦៧-២៧២ គ.ស.) ជា«ស្ដេចខាងត្បូង»។ ប៉ុន្តែ តាមមើលទៅ គឺមិនសមត្រឹមត្រូវឲ្យនិយាយដូច្នេះទៀតទេ ដោយសារមិនមានអ្នកដែលបម្រើព្រះយេហូវ៉ាតាមរបៀបត្រឹមត្រូវជាក្រុមនៅពេលនោះឡើយ។
^ វគ្គ 8 សូមមើលប្រអប់ដែលមានចំណងជើងថា « មហាអំណាចអង់គ្លេសអាម៉េរិកក្នុងទំនាយគម្ពីរ»។
^ វគ្គ 9 នៅឆ្នាំ១៨៩០ ប៊ីស្មាកបានត្រូវអធិរាជវីលហឹមទី២ដកចេញពីតំណែងជានាយករដ្ឋមន្ត្រី។
^ វគ្គ 10 ពួកអ្នកដែលមានអំណាចក្នុងរដ្ឋាភិបាលអាល្លឺម៉ង់បានប្រើវិធីជាច្រើនដើម្បីផ្ដួលរលំរដ្ឋាភិបាលរបស់ពួកគេឲ្យបានឆាប់។ ជាឧទាហរណ៍ ពួកគេបានឈប់គាំទ្រស្ដេច បានប្រាប់រឿងសម្ងាត់អំពីសង្គ្រាមដល់អ្នកឯទៀត ហើយបានធ្វើរដ្ឋប្រហារ។
^ វគ្គ 15 ដូចបានបង្ហាញនៅដានីយ៉ែល ១១:៣៤ អស់មួយរយៈពេល ស្ដេចខាងជើងបានឈប់បៀតបៀនគ្រិស្តសាសនិក។ ជាឧទាហរណ៍ នេះបានកើតឡើងពេលសហភាពសូវៀតបានដួលរលំនៅឆ្នាំ១៩៩១។