ចូរដោះស្រាយការទាស់ទែងគ្នាដោយសេចក្ដីស្រឡាញ់
‹ចូររក្សាឲ្យមានមេត្រីភាពនឹងគ្នាជានិច្ច›។—ម៉ាកុស ៩:៥០
ចម្រៀងលេខ: ៣៩, ៣៥
១, ២. តើលោកុប្បត្ដិបានរៀបរាប់អំពីការពិបាកអ្វីខ្លះរបស់មនុស្ស ហើយហេតុអ្វីនេះគួរឲ្យចាប់អារម្មណ៍?
តើអ្នកធ្លាប់គិតអំពីកំណត់ហេតុស្ដីអំពីទំនាស់ដែលបានត្រូវកត់ទុកក្នុងគម្ពីរឬទេ? ក្នុងតែប៉ុន្មានជំពូកដំបូងនៃសៀវភៅលោកុប្បត្ដិ យើងរៀនថាកាអ៊ីនបានសម្លាប់អេបិល (លោកុប្បត្ដិ ៤:៣-៨) ឡាមេកបានសម្លាប់បុរសវ័យក្មេងម្នាក់ដែលបានវាយគាត់ (លោកុប្បត្ដិ ៤:២៣) គង្វាលរបស់អាប្រាហាំបានឈ្លោះប្រកែកជាមួយនឹងគង្វាលរបស់ឡុត (លោកុប្បត្ដិ ១៣:៥-៧) ហាកាមានអារម្មណ៍ថាខ្លួនល្អប្រសើរជាងសារ៉ា ហើយសារ៉ាបានអន់ចិត្ដនឹងអាប្រាហាំ (លោកុប្បត្ដិ ១៦:៣-៦) អ៊ីសម៉ាអែលបានទាស់នឹងមនុស្សទាំងអស់ ហើយមនុស្សទាំងអស់បានទាស់នឹងគាត់។—លោកុប្បត្ដិ ១៦:១២
២ ហេតុអ្វីគម្ពីររៀបរាប់អំពីទំនាស់បែបនោះ? ពីព្រោះយើងអាចរៀនពីគំរូទាំងនេះរបស់មនុស្សមិនល្អឥតខ្ចោះដែលមានបញ្ហា។ យើងក៏ជាមនុស្សមិនល្អឥតខ្ចោះដែរ ហើយពេលដែលយើងមានបញ្ហាស្រដៀងនឹងនោះក្នុងជីវិតរបស់យើង យើងអាចធ្វើតាមគំរូល្អៗដែលមាននៅក្នុងគម្ពីរ ហើយជៀសវាងធ្វើតាមគំរូអាក្រក់។ (រ៉ូម ១៥:៤) នេះអាចជួយយើងឲ្យរៀនអំពីរបៀបរក្សាសន្ដិភាពជាមួយនឹងអ្នកឯទៀត។
៣. តើយើងនឹងរៀនអ្វីខ្លះក្នុងអត្ថបទនេះ?
៣ នៅក្នុងអត្ថបទនេះយើងនឹងរៀនអំពីមូលហេតុដែលយើងត្រូវដោះស្រាយការទាស់
ទែងគ្នា ឬការខ្វែងគំនិតគ្នា ហើយអំពីរបៀបដែលយើងអាចធ្វើដូច្នេះ។ យើងក៏នឹងរៀនដែរអំពីគោលការណ៍គម្ពីរខ្លះៗដែលអាចជួយយើងឲ្យដោះស្រាយបញ្ហានិងរក្សាចំណងមិត្ដភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ានិងអ្នកឯទៀត។មូលហេតុដែលអ្នកបម្រើរបស់ព្រះត្រូវដោះស្រាយការទាស់ទែងគ្នា
៤. តើចិត្ដគំនិតបែបណាបានរីករាលដាលនៅទូទាំងពិភពលោក ហើយតើមានលទ្ធផលអ្វី?
៤ មូលហេតុចម្បងដែលមនុស្សបែកបាក់គ្នានិងមានការទាស់ទែងគ្នាជាច្រើនគឺដោយសារសាថាន។ ហេតុអ្វីយើងនិយាយដូច្នេះ? នៅសួនអេដែន សាថានបាននិយាយថាមនុស្សទាំងអស់អាចនិងគួរធ្វើការសម្រេចចិត្ដដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់ ដោយមិនពឹងផ្អែកលើព្រះ។ (លោកុប្បត្ដិ ៣:១-៥) ប៉ុន្ដែ ពេលដែលយើងសង្កេតមើលពិភពលោកសព្វថ្ងៃនេះ យើងអាចឃើញថាចិត្ដគំនិតបែបនេះនាំឲ្យមានតែបញ្ហាប៉ុណ្ណោះ។ មនុស្សជាច្រើនមានអារម្មណ៍ថាពួកគេមានសិទ្ធិធ្វើការសម្រេចចិត្ដដោយខ្លួនឯងអំពីអ្វីដែលល្អនិងអ្វីដែលអាក្រក់។ ពួកគេមានអំណួត គិតតែប្រយោជន៍ផ្ទាល់ខ្លួន និងប្រកួតប្រជែង ហើយពួកគេមិនយកចិត្ដទុកដាក់ថាការសម្រេចចិត្ដរបស់ពួកគេនាំឲ្យអ្នកឯទៀតឈឺចិត្ដឬយ៉ាងណាឡើយ។ ចិត្ដគំនិតបែបនេះបណ្ដាលឲ្យមានទំនាស់។ គម្ពីររំលឹកយើងថា បើយើងឆាប់ខឹង នោះយើងនឹងមានទំនាស់ជាច្រើនជាមួយនឹងអ្នកឯទៀត ហើយយើងនឹងប្រព្រឹត្ដអំពើខុសឆ្គងជាច្រើន។—សុភាសិត ២៩:២២
៥. តើលោកយេស៊ូបានបង្រៀនមនុស្សឲ្យធ្វើអ្វីនៅពេលដែលមានទំនាស់?
៥ ពេលដែលលោកយេស៊ូបានថ្លែងសុន្ទរកថានៅលើភ្នំ លោកបានបង្រៀនពួកអ្នកកាន់តាមលោកឲ្យធ្វើឲ្យមានសន្ដិភាពនិងជៀសវាងទំនាស់ សូម្បីតែការធ្វើដូច្នេះមើលទៅដូចជាមិននាំឲ្យពួកគេទទួលប្រយោជន៍ក្ដី។ ជាឧទាហរណ៍ លោកបានប្រាប់ពួកគេឲ្យប្រព្រឹត្ដដោយសប្បុរស ធ្វើឲ្យមានសន្ដិភាពជាមួយនឹងអ្នកឯទៀត បំបាត់អារម្មណ៍ដូចជាកំហឹង ដោះស្រាយទំនាស់ឲ្យបានឆាប់រហ័ស និងស្រឡាញ់សត្រូវរបស់ពួកគេ។—ម៉ាថាយ ៥:៥, ៩, ២២, ២៥, ៤៤
៦, ៧. (ក) ហេតុអ្វីគឺសំខាន់ដែលយើងដោះស្រាយការទាស់ទែងគ្នាឲ្យបានឆាប់រហ័ស? (ខ) តើរាស្ដ្រទាំងអស់របស់ព្រះយេហូវ៉ាគួរសួរខ្លួននូវសំណួរអ្វីខ្លះ?
៦ នៅសព្វថ្ងៃនេះ យើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាពេលដែលយើងអធិដ្ឋាន ផ្សព្វផ្សាយ និងចូលរួមកិច្ចប្រជុំ។ បើយើងមិនធ្វើឲ្យមានសន្ដិភាពជាមួយនឹងបងប្អូនរបស់យើងទេ នោះព្រះយេហូវ៉ានឹងមិនទទួលការគោរពប្រណិប័តន៍របស់យើងចំពោះលោកឡើយ។ (ម៉ាកុស ១១:២៥) ដើម្បីធ្វើជាមិត្ដសម្លាញ់របស់ព្រះយេហូវ៉ា យើងត្រូវតែអភ័យទោសឲ្យអ្នកឯទៀតពេលដែលពួកគេធ្វើខុស។—សូមអាន លូកា ១១:៤; អេភេសូរ ៤:៣២
តើអ្នកឆាប់អភ័យទោសឲ្យបងប្អូនរបស់អ្នកឬទេ?
៧ ព្រះយេហូវ៉ាតម្រូវឲ្យអ្នកបម្រើទាំងអស់របស់លោកអភ័យទោសឲ្យគ្នានិងមានទំនាក់ទំនងសុខសាន្ដជាមួយនឹងអ្នកឯទៀត។ យើងអាចសួរខ្លួនឯងថា ‹តើខ្ញុំឆាប់អភ័យទោសឲ្យបងប្អូនរបស់ខ្ញុំឬទេ? តើខ្ញុំចូលចិត្ដចំណាយពេលជាមួយនឹងពួកគាត់ឬទេ?›។ បើអ្នកយល់ថាអ្នកត្រូវកាន់តែចេះអភ័យទោសឲ្យអ្នកឯទៀត សូមអធិដ្ឋានសុំព្រះយេហូវ៉ាឲ្យជួយអ្នកធ្វើដូច្នេះច្រើនជាង។ បិតារបស់យើងដែលនៅស្ថានសួគ៌នឹងស្តាប់សេចក្ដីអធិដ្ឋាននេះដែលបង្ហាញចិត្ដរាបទាប ហើយធ្វើតាមសេចក្ដីអធិដ្ឋានទាំងនេះ។—យ៉ូហានទី១ ៥:១៤, ១៥
តើអ្នកអាចបំភ្លេចអ្វីដែលធ្វើឲ្យអ្នកទើសចិត្ដឬទេ?
៨, ៩. នៅពេលដែលយើងទើសចិត្ដ តើយើងគួរធ្វើអ្វី?
៨ យើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហេតុនេះយើងអាចរំពឹងថាមនុស្សនឹងនិយាយ ឬធ្វើអ្វីណាមួយដែលសាស្តា ៧:២០; ម៉ាថាយ ១៨:៧) តើអ្នកនឹងមានប្រតិកម្មយ៉ាងណា? យើងអាចទាញមេរៀនដ៏សំខាន់មួយពីបទពិសោធន៍ដូចតទៅនេះ។ បងស្រីម្នាក់បានសួរសុខទុក្ខបងប្រុសពីរនាក់នៅឯពិធីជប់លៀងមួយ។ ប៉ុន្ដែ បងប្រុសម្នាក់ក្នុងចំណោមបងប្រុសពីរនាក់នោះបានទើសចិត្ដអំពីរបៀបដែលបងស្រីនោះបានសួរសុខទុក្ខគាត់។ ពេលដែលបងប្រុសពីរនាក់នោះនៅតែពីរនាក់ បងប្រុសដែលបានទើសចិត្ដបានចាប់ផ្ដើមត្អូញត្អែរអំពីបងស្រីនោះ។ ប៉ុន្ដែ បងប្រុសម្នាក់ទៀតបានរំលឹកគាត់ថាបងស្រីនោះបានបម្រើព្រះយេហូវ៉ាដោយមានភក្ដីភាពអស់រយៈពេល៤០ឆ្នាំហើយ ទោះជាមានការពិបាកជាច្រើនក្ដី។ គាត់ជឿជាក់ថាបងស្រីនោះមិនមានបំណងធ្វើឲ្យគាត់ទើសចិត្ដឡើយ។ តើបងប្រុសដែលបានទើសចិត្ដនោះមានប្រតិកម្មយ៉ាងណា? គាត់បាននិយាយថា៖ «បងនិយាយត្រូវ»។ ក្រោយមកគាត់បានសម្រេចចិត្ដបំភ្លេចអ្វីដែលបានកើតឡើង។
អាចនាំឲ្យយើងទើសចិត្ដ។ (៩ តើបទពិសោធន៍នេះបង្រៀនយើងអ្វី? ពេលបុគ្គលម្នាក់ធ្វើឲ្យយើងទើសចិត្ដ យើងអាចជ្រើសរើសរបៀបដែលយើងប្រព្រឹត្ដតបទៅវិញ។ បុគ្គលដែលមានសេចក្ដីស្រឡាញ់ចេះអភ័យទោស។ (សូមអាន សុភាសិត ១០:១២; ពេត្រុសទី១ ៤:៨) ពេលយើង«មិនប្រកាន់ទោស» នេះគឺជាអ្វីដែលល្អប្រសើរចំពោះព្រះយេហូវ៉ា។ (សុភាសិត ១៩:១១; សាស្តា ៧:៩) ដូច្នេះ លើកក្រោយពេលមានបុគ្គលម្នាក់និយាយឬធ្វើអ្វីណាមួយដែលនាំឲ្យអ្នកទើសចិត្ដ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចបំភ្លេចអ្វីទាំងនេះឬទេ? តើខ្ញុំពិតជាត្រូវបន្ដគិតអំពីអ្វីទាំងនេះឬទេ?›។
១០. (ក) មុនដំបូង តើបងស្រីម្នាក់មានប្រតិកម្មយ៉ាងណាចំពោះការរិះគន់? (ខ) តើបទគម្ពីរមួយណាបានជួយបងស្រីនោះឲ្យបន្ដមានសេចក្ដីសុខសាន្ដ?
១០ ពេលដែលអ្នកឯទៀតនិយាយអ្វីណាមួយមិនល្អអំពីយើង យើងប្រហែលជាពិបាកបំភ្លេចពាក្យសម្ដីរបស់ពួកគេ។ សូមពិចារណាអ្វីដែលបានកើតឡើងចំពោះបងស្រីម្នាក់ឈ្មោះលូស៊ី។ [១] (សូមមើលកំណត់នៅចុងអត្ថបទ) បងប្អូនខ្លះនៅក្នុងក្រុមជំនុំបាននិយាយមិនល្អអំពីគុណភាពនៃកិច្ចបម្រើផ្សាយរបស់គាត់និងរបៀបដែលគាត់ប្រើពេលវេលា។ គាត់បានឈឺចិត្ដយ៉ាងខ្លាំង ហើយបានសុំឱវាទពីបងប្រុសខ្លះដែលមានភាពចាស់ទុំ។ តើមានលទ្ធផលយ៉ាងណា? គាត់និយាយថាពួកគាត់បានប្រើគម្ពីរដើម្បីជួយគាត់មិនឲ្យគិតច្រើនពេកអំពីទស្សនៈមិនល្អរបស់អ្នកឯទៀត ហើយឲ្យចាប់ផ្ដើមគិតអំពីព្រះយេហូវ៉ាច្រើនជាង។ គាត់បានទទួលការលើកទឹកចិត្ដពេលដែលគាត់អានបទគម្ពីរនៅម៉ាថាយ ៦:១-៤ (សូមអាន)។ ខគម្ពីរទាំងនេះបានរំលឹកគាត់ថា ការធ្វើឲ្យព្រះយេហូវ៉ាសប្បាយរីករាយគឺជាអ្វីដែលសំខាន់បំផុត។ ដូច្នេះ គាត់បានសម្រេចចិត្ដបំភ្លេចពាក្យសម្ដីមិនល្អរបស់អ្នកឯទៀត។ ឥឡូវ ទោះជាអ្នកឯទៀតនិយាយអ្វីមិនល្អអំពីកិច្ចបម្រើផ្សាយរបស់គាត់ក្ដី គាត់សប្បាយរីករាយ ពីព្រោះគាត់ដឹងថាគាត់កំពុងព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ។
ពេលដែលអ្នកមិនអាចបំភ្លេចអ្វីដែលធ្វើឲ្យអ្នកទើសចិត្ដ
១១, ១២. (ក) តើគ្រិស្ដសាសនិកគួរប្រព្រឹត្ដយ៉ាងណា បើគាត់ឃើញថាបងប្អូនណាម្នាក់«កំពុងប្រកាន់ទោស»គាត់? (ខ) តើយើងអាចទាញមេរៀនអ្វីពីរបៀបដែលអាប្រាហាំដោះស្រាយទំនាស់? (សូមមើលរូបភាពនៅដើមអត្ថបទ)
១១ «យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»។ (យ៉ាកុប ៣:២) ឧបមាថាអ្នកឃើញបងប្អូនណាម្នាក់ទើសចិត្ដដោយសារអ្វីដែលអ្នកបាននិយាយឬធ្វើ តើអ្នកគួរធ្វើយ៉ាងណា? លោកយេស៊ូបានមានប្រសាសន៍ថា បើ«អ្នកកំពុងយកគ្រឿងបូជាមកទីបូជា ហើយនៅទីនោះអ្នកនឹកឃើញថាបងប្អូនណាម្នាក់កំពុងប្រកាន់ទោសអ្នក។ ចូរទុកគ្រឿងបូជារបស់អ្នកនៅមុខទីបូជា រួចទៅរកជានឹងបងប្អូនអ្នកសិន។ បន្ទាប់ មក ចូរត្រឡប់មកបូជាអ្វីទាំងនោះចុះ»។ (ម៉ាថាយ ៥:២៣, ២៤) ដូច្នេះ ចូរទៅនិយាយជាមួយនឹងបងប្អូននោះ។ ពេលដែលអ្នកធ្វើដូច្នេះ អ្នកគួរមានគោលដៅធ្វើឲ្យមានសន្ដិភាពជាមួយនឹងគាត់។ អ្នកគួរសារភាពកំហុសរបស់អ្នក ហើយមិនព្យាយាមដាក់កំហុសទៅគាត់។ ការមានសន្ដិភាពជាមួយនឹងបងប្អូនរបស់យើងគឺជាអ្វីដែលសំខាន់បំផុត។
យើងគួរមានគោលដៅធ្វើឲ្យមានសន្ដិភាពជាមួយនឹងបងប្អូនរបស់យើង
១២ គម្ពីរបង្ហាញអំពីរបៀបដែលអ្នកបម្រើរបស់ព្រះអាចរក្សាឲ្យមានសន្ដិភាព ពេលដែលមានការទាស់ទែងគ្នា។ ជាឧទាហរណ៍ អាប្រាហាំនិងឡុតដែលជាក្មួយប្រុសរបស់គាត់មានសត្វជាច្រើន ហើយគង្វាលរបស់ពួកគាត់បានចាប់ផ្ដើមឈ្លោះប្រកែកគ្នា ពីព្រោះមិនមានដីគ្រប់គ្រាន់សម្រាប់សត្វទាំងអស់នោះឡើយ។ ដោយសារអាប្រាហាំចង់មានសន្ដិភាព នោះគាត់បានអនុញ្ញាតឲ្យឡុតជ្រើសរើសដីល្អបំផុត។ (លោកុប្បត្ដិ ១៣:១, ២, ៥-៩) នេះពិតជាគំរូល្អសម្រាប់យើងមែន! ដោយសារអាប្រាហាំមានចិត្ដទូលាយ តើគាត់បានរងទុក្ខរហូតឬទេ? មិនមែនទេ។ ភ្លាមៗក្រោយមក ព្រះយេហូវ៉ាបានសន្យាថាលោកនឹងផ្ដល់ពរឲ្យអាប្រាហាំច្រើនជាងអ្វីដែលគាត់បានបាត់បង់ឆ្ងាយណាស់។ (លោកុប្បត្ដិ ១៣:១៤-១៧) តើយើងទាញមេរៀនអ្វី? ទោះបីជាយើងរងទុក្ខខ្លះក្ដី ព្រះយេហូវ៉ានឹងឲ្យពរយើងពេលដែលយើងដោះស្រាយទំនាស់ដោយសេចក្ដីស្រឡាញ់ [២](សូមមើលកំណត់នៅចុងអត្ថបទ)។
១៣. តើអ្នកត្រួតពិនិត្យម្នាក់មានប្រតិកម្មយ៉ាងណាចំពោះពាក្យសម្ដីមិនល្អ ហើយតើយើងអាចទាញមេរៀនអ្វីពីគំរូរបស់គាត់?
១៣ សូមគិតអំពីគំរូនៅសព្វថ្ងៃនេះ។ អ្នកត្រួតពិនិត្យថ្មីសម្រាប់ផ្នែកមួយនៃមហាសន្និបាតបានទូរស័ព្ទទៅបងប្រុសម្នាក់ដើម្បីសុំគាត់ឲ្យធ្វើកិច្ចការក្នុងផ្នែកនោះ។ បងប្រុសនោះបាននិយាយអ្វីខ្លះៗដែលមិនល្អ ហើយបានបិទទូរស័ព្ទ។ គាត់ធ្វើដូច្នេះដោយសារគាត់នៅតែខឹងអ្នកត្រួតពិនិត្យផ្នែកនោះពីមុន។ អ្នកត្រួតពិនិត្យថ្មីនោះមិនបានទើសចិត្ដទេ ប៉ុន្ដែគាត់មិនអាចព្រងើយកន្ដើយនឹងអ្វីដែលបានកើតឡើងឡើយ។ មួយម៉ោងក្រោយមក អ្នកត្រួតពិនិត្យថ្មីនោះបានទូរស័ព្ទទៅបងប្រុសនោះម្ដងទៀត ហើយបានសុំជួបគាត់។ នៅសប្ដាហ៍បន្ទាប់ ពួកគាត់បានទៅជួបគ្នានៅឯសាលប្រជុំ ហើយក្រោយពីអធិដ្ឋានទៅព្រះយេហូវ៉ា ពួកគាត់បាននិយាយគ្នាអស់មួយម៉ោង។ បងប្រុសនោះបានពន្យល់អំពីអ្វីដែលបានកើតឡើងរវាងគាត់និងអ្នកត្រួតពិនិត្យពីមុន។ អ្នកត្រួតពិនិត្យថ្មីនោះបានស្តាប់ដោយយកចិត្ដទុកដាក់និងបានពិគ្រោះខគម្ពីរខ្លះ។ ជាលទ្ធផល ពួកគាត់បានធ្វើឲ្យមានសន្ដិភាពជាមួយគ្នា ហើយបានធ្វើការជាមួយគ្នានៅឯមហាសន្និបាត។ បងប្រុសនោះមានចិត្ដដឹងគុណដែលអ្នកត្រួតពិនិត្យនោះបាននិយាយមកគាត់ដោយសប្បុរសនិងសុភាព។
តើអ្នកគួរឲ្យពួកអ្នកចាស់ទុំរួមចំណែកឬទេ?
១៤, ១៥. (ក) តើយើងគួរធ្វើតាមឱវាទនៅម៉ាថាយ ១៨:១៥-១៧នៅពេលណា? (ខ) តើលោកយេស៊ូបានរៀបរាប់ជំហានបីយ៉ាងអ្វី ហើយពេលយើងធ្វើតាមជំហានបីនោះ តើយើងគួរមានគោលដៅអ្វី?
១៤ បញ្ហាភាគច្រើនរវាងគ្រិស្ដសាសនិកពីរនាក់អាចដោះស្រាយតែពីរនាក់បាន ហើយពួកគាត់គួរតែធ្វើដូច្នេះ។ ប៉ុន្ដែ ជួនកាលនេះមិនអាចកើតឡើងបានទេ។ យោងទៅតាមម៉ាថាយ ១៨:១៥-១៧ (សូមអាន) ស្ថានភាពខ្លះប្រហែលជាតម្រូវឲ្យអ្នកឯទៀតជួយ។ ពាក្យ«ធ្វើខុស»ដែលលោកយេស៊ូបានប្រើក្នុងខនេះមិនមែនជាទំនាស់តូចតាចមួយរវាងគ្រិស្ដសាសនិកឡើយ។ ហេតុអ្វីយើងដឹងដូច្នេះ? លោកយេស៊ូបានមានប្រសាសន៍ថាបើបុគ្គលដែលធ្វើខុសមិនព្រមកែប្រែក្រោយពីគាត់និយាយជាមួយនឹងបងប្អូនម្នាក់ដែលគាត់មានបញ្ហាជាមួយ និយាយជាមួយនឹងសាក្សី និងជាមួយនឹងបងប្អូនដែលទទួលខុសត្រូវក្នុងក្រុមជំនុំ បុគ្គលដែលធ្វើខុសនោះនឹងត្រូវចាត់ទុកជា«ជនជាតិដទៃនិងជាអ្នកយកពន្ធ»។ នៅសព្វថ្ងៃ នេះមានន័យថាគាត់នឹងត្រូវបណ្ដាច់មិត្ដភាព។ ពាក្យ«ធ្វើខុស»អាចរួមបញ្ចូលអ្វីដូចជាការបោកប្រាស់ ឬការនិយាយបង្កាច់បង្ខូច ប៉ុន្ដែនេះមិនរួមបញ្ចូលអំពើខុសឆ្គងដូចជាការផិតក្បត់ ការរួមភេទជាមួយនឹងមនុស្សដែលមានភេទដូចគ្នា ការក្បត់ជំនឿ ឬការគោរពបូជារូបព្រះជាដើម។ អំពើខុសឆ្គងបែបនេះពិតជាត្រូវដោះស្រាយដោយពួកអ្នកចាស់ទុំ។
ម៉ាថាយ ១៨:១២-១៤) តើយើងអាចធ្វើតាមឱវាទនេះយ៉ាងដូចម្ដេច? (១) យើងគួរព្យាយាមធ្វើឲ្យមានសន្ដិភាពជាមួយនឹងបងប្អូនម្នាក់នោះដោយមិនឲ្យអ្នកឯទៀតរួមចំណែក។ យើងប្រហែលជាត្រូវនិយាយជាមួយគាត់ប៉ុន្មានដង។ ប៉ុន្ដែ តើយើងគួរធ្វើអ្វីបើនៅតែគ្មានសន្ដិភាពរវាងយើងទាំងពីរនាក់? (២) យើងគួរនិយាយជាមួយនឹងបងប្អូននោះដោយមានបងប្អូនណាម្នាក់ទៀតដែលស្គាល់អំពីស្ថានភាពនោះ ឬដែលអាចស្វែងយល់ថាមានអ្វីខុសបានកើតឡើងឬយ៉ាងណា។ បើបញ្ហានោះបានត្រូវដោះស្រាយរួច អ្នកនឹង«បានបងប្អូននោះមកវិញ»។ ប៉ុន្ដែ ទាល់តែក្រោយអ្នកបាននិយាយជាមួយនឹងបុគ្គលនោះប៉ុន្មានដង ហើយអ្នកមិនអាចធ្វើឲ្យមានសន្ដិភាពជាមួយនឹងគាត់បាន ទើបអ្នកគួរ (៣) ប្រាប់បញ្ហានោះទៅពួកអ្នកចាស់ទុំ។
១៥ គោលដៅរបស់លោកយេស៊ូក្នុងការផ្ដល់ឱវាទនេះគឺដើម្បីបង្ហាញយើងអំពីរបៀបជួយបងប្អូនណាម្នាក់ ពីព្រោះយើងស្រឡាញ់គាត់។ (១៦. តើអ្វីបង្ហាញថាការធ្វើតាមឱវាទរបស់លោកយេស៊ូគឺជាអ្វីដែលមានប្រយោជន៍និងប្រកបដោយសេចក្ដីស្រឡាញ់?
១៦ ក្នុងករណីភាគច្រើន គឺមិនចាំបាច់ប្រើជំហានទាំងបីនេះដែលមាននៅម៉ាថាយ ១៨:១៥-១៧ទេ។ នេះគួរឲ្យលើកទឹកចិត្ដមែន។ ហេតុអ្វីយើងនិយាយដូច្នេះ? ពីព្រោះក្នុងករណីភាគច្រើនបុគ្គលដែលធ្វើខុសទទួលស្គាល់កំហុសរបស់គាត់ ហើយដោះស្រាយបញ្ហានោះ ដូច្នេះគាត់មិនត្រូវបណ្ដាច់មិត្ដភាពឡើយ។ អ្នកដែលរងគ្រោះគួរអភ័យទោសឲ្យបងប្អូននោះដើម្បីឲ្យមានសន្ដិភាព។ ដូច្នេះ តាមឱវាទរបស់លោកយេស៊ូ យើងអាចឃើញច្បាស់ថាយើងមិនចាំបាច់ទៅជួបពួកអ្នកចាស់ទុំឆាប់ពេកទេ។ យើងអាចប្រាប់អំពីបញ្ហានោះ លុះត្រាតែយើងបានធ្វើតាមជំហានពីរដំបូង ហើយបើយើងមានភ័ស្ដុតាងដែលបញ្ជាក់ថាបុគ្គលនោះបានធ្វើខុស។
១៧. តើយើងនឹងទទួលពរអ្វីខ្លះពេលដែលយើង«ស្វែងរកសេចក្ដីសុខ»ជាមួយនឹងអ្នកឯទៀត?
១៧ ដរាបណាយើងជាមនុស្សមិនល្អឥតខ្ចោះ យើងនឹងបន្ដធ្វើឲ្យអ្នកឯទៀតទើសចិត្ដ។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរថា៖ «ប្រសិនបើអ្នកណាមិនដែលជំពប់ដួលខាងពាក្យសម្ដី អ្នកនោះជាមនុស្សល្អឥតខ្ចោះ ហើយអាចកាន់កាប់រូបកាយទាំងមូលរបស់ខ្លួន»។ (យ៉ាកុប ៣:២) ដើម្បីដោះស្រាយទំនាស់ យើងត្រូវខំប្រឹង«ស្វែងរកសេចក្ដីសុខ ហើយដេញជាប់តាម»។ (ទំនុកតម្កើង ៣៤:១៤) ពេលដែលយើងបន្ដធ្វើឲ្យមានសន្ដិភាពជាមួយនឹងអ្នកឯទៀត នោះយើងនឹងមានចំណងមិត្ដភាពដ៏ល្អជាមួយនឹងបងប្អូនរបស់យើង ហើយនេះនឹងជួយយើងរក្សាសាមគ្គីភាព។ (ទំនុកតម្កើង ១៣៣:១-៣) សំខាន់បំផុត យើងនឹងមានចំណងមិត្ដភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាជា«ព្រះដែលផ្ដល់សេចក្ដីសុខសាន្ដ»។ (រ៉ូម ១៥:៣៣) យើងនឹងទទួលពរទាំងអស់នេះ ពេលដែលយើងដោះស្រាយការទាស់ទែងគ្នាដោយសេចក្ដីស្រឡាញ់។
^ [១] (វគ្គ១០) ឈ្មោះបានត្រូវផ្លាស់ប្ដូរ។
^ [២] (វគ្គ១២) បុគ្គលឯទៀតដែលបានដោះស្រាយបញ្ហាដោយសន្ដិភាពគឺ៖ យ៉ាកុបជាមួយនឹងអេសាវ (លោកុប្បត្ដិ ២៧:៤១-៤៥; ៣៣:១-១១) យ៉ូសែបជាមួយនឹងបងប្អូនប្រុសរបស់គាត់ (លោកុប្បត្ដិ ៤៥:១-១៥) និងគេឌានជាមួយនឹងពួកអេប្រាអ៊ីម។ (ពួកចៅហ្វាយ ៨:១-៣) ប្រហែលជាអ្នកអាចគិតអំពីគំរូក្នុងគម្ពីរដែលស្រដៀងនឹងពួកគាត់។