អត្ថបទសិក្សា ៤៤
តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍អ្វីឲ្យអ្នក?
«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់[ព្រះយេហូវ៉ា]ស្ថិតស្ថេរ ជារៀងរហូត»។—ចសព. ១៣៦:១
ចម្រៀងលេខ១០៨ សេចក្ដីស្រឡាញ់ស្មោះត្រង់របស់ព្រះ
សេចក្ដីសង្ខេប *
១. តើព្រះយេហូវ៉ាចង់ឲ្យយើងធ្វើអ្វី?
ព្រះយេហូវ៉ាពេញចិត្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ (ហូ. ៦:៦) លោកក៏ចង់ឲ្យអ្នកបម្រើលោកធ្វើដូច្នេះដែរ។ ក្នុងបណ្ដាំរបស់លោក ព្រះរបស់យើងប្រាប់យើងឲ្យមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជានិច្ច។ (សុភ. ៣:៣) ប៉ុន្តែ មុនយើងអាចធ្វើដូច្នេះ យើងត្រូវដឹងថា តើអ្វីជាសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់?
២. តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់គឺជាអ្វី?
២ តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់គឺជាអ្វី? ពាក្យ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»មាននៅក្នុងគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ប្រហែលជា២៣០ដង។ ប៉ុន្តែ តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់មានន័យយ៉ាងណា? តាម«និយមន័យពាក្យក្នុងគម្ពីរ»នៃសេចក្ដីបកប្រែនេះ ពាក្យនេះសំដៅលើ«សេចក្ដីស្រឡាញ់ដែលកើតចេញពីការតាំងចិត្តធ្វើតាមសន្យា ចិត្តស្មោះឥតងាករេ ភក្ដីភាព និងចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ នេះច្រើនតែសំដៅលើសេចក្ដីស្រឡាញ់ដែលព្រះមានចំពោះមនុស្ស តែក៏ជាសេចក្ដីស្រឡាញ់ដែលមនុស្សបង្ហាញចំពោះគ្នាដែរ»។ ព្រះយេហូវ៉ាគឺជាគំរូដ៏ល្អបំផុតអំពីការបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្ស។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងជាអ្នកបម្រើលោក អាចយកតម្រាប់ព្រះយេហូវ៉ាដោយបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។
ព្រះយេហូវ៉ា‹មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ›
៣. តើព្រះយេហូវ៉ាបានប្រាប់ម៉ូសេអ្វីខ្លះអំពីខ្លួនលោក?
៣ មិនយូរក្រោយពីជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេហ្ស៊ីប ព្រះយេហូវ៉ាបានបើកបង្ហាញខ្លួនលោកដល់ម៉ូសេដោយប្រាប់អំពីនាមលោកនិងគុណសម្បត្តិរបស់លោក។ លោកបានមានប្រសាសន៍ថា៖ «យេហូវ៉ា យេហូវ៉ា ជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ។ លោកយឺតនឹងខឹង ហើយមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងសេចក្ដីពិតជាបរិបូរ។ លោកបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់មនុស្សរាប់ពាន់ជំនាន់។ លោកថែមទាំងអភ័យទោសកំហុស និងអំពើខុសឆ្គងរបស់ដច. ៣៤:៦, ៧) ដោយប្រើពាក្យដ៏ពីរោះនេះ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេអ្វីដ៏ពិសេសមួយអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។ តើនោះគឺជាអ្វី?
ពួកគេទៀតផង»។ (៤-៥. (ក) តើព្រះយេហូវ៉ារៀបរាប់យ៉ាងណាអំពីខ្លួនលោក? (ខ) តើយើងនឹងពិចារណាចម្លើយចំពោះសំណួរអ្វីខ្លះ?
៤ ព្រះយេហូវ៉ាមិនគ្រាន់តែរៀបរាប់ថាលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ប៉ុណ្ណោះទេ តែលោកបានមានប្រសាសន៍ថា លោក‹មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ›។ ពាក្យទាំងនេះមាន៦ដងទៀតក្នុងគម្ពីរ។ (ជប. ១៤:១៨; នេហ. ៩:១៧; ចសព. ៨៦:១៥; ១០៣:៨; យ៉ូល. ២:១៣; យ៉ូណ. ៤:២) រាល់ដងដែលពាក្យទាំងនេះបានត្រូវប្រើក្នុងគម្ពីរ គឺតែងតែសំដៅលើព្រះយេហូវ៉ា មិនមែនលើមនុស្សទេ។ គឺគួរឲ្យចាប់អារម្មណ៍ នៅក្នុងគម្ពីរព្រះយេហូវ៉ាច្រើនតែប្រើពាក្យសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដើម្បីរៀបរាប់អំពីលោក។ ដូច្នេះយើងឃើញថា នេះជាគុណសម្បត្តិដ៏សំខាន់ចំពោះលោក។ * ហេតុនេះ ស្ដេចដាវីឌបាននិយាយថា៖ «ឱព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកខ្ពស់ដល់មេឃ... ឱព្រះរបស់ខ្ញុំ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកវិសេសខ្លាំងណាស់! មនុស្សចូលទៅពឹងជ្រកក្រោមម្លប់ស្លាបរបស់លោក»។ (ចសព. ៣៦:៥, ៧) ដូចដាវីឌ តើខ្ញុំឲ្យតម្លៃចំពោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះឬទេ?
៥ ដើម្បីយល់ច្បាស់ជាងអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ សូមយើងពិចារណាអំពីសំណួរពីរ៖ ទី១ តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកណា? ទី២ តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា?
តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកណា?
៦. តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកណា?
៦ តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកណា? គម្ពីររៀបរាប់អំពីអ្វីផ្សេងៗដែលយើងចូលចិត្តឬស្រឡាញ់ ដូចជា«កសិកម្ម» «ស្រានិងប្រេង» «ការប្រៀនប្រដៅ» «ចំណេះ» ព្រមទាំង«ប្រាជ្ញា»ជាដើម។ (២ប្រ. ២៦:១០; សុភ. ១២:១; ២១:១៧; ២៩:៣) ប៉ុន្តែ យើងមិនអាចបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះរបស់របរឬអ្វីផ្សេងបានទេ។ នេះគឺជាគុណសម្បត្តិមួយដែលយើងបង្ហាញចំពោះមនុស្សតែប៉ុណ្ណោះ។ ព្រះយេហូវ៉ាមិនបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះមនុស្សទាំងឡាយទេ។ លោកបង្ហាញគុណសម្បត្តិនេះចំពោះតែអ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយលោកប៉ុណ្ណោះ។ ព្រះយេហូវ៉ាគឺស្មោះត្រង់នឹងមិត្តសម្លាញ់របស់លោក។ លោកមានគោលបំណងដ៏អស្ចារ្យចំពោះពួកគេ ហើយលោកនឹងមិនឈប់ស្រឡាញ់ពួកគេឡើយ។
៧. តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សទាំងអស់យ៉ាងដូចម្ដេច?
៧ ព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សទាំងអស់។ លោកយេស៊ូបានប្រាប់បុរសម្នាក់ឈ្មោះនីកូដេមថា៖ «ព្រះស្រឡាញ់ពិភពលោកខ្លាំងដល់ម្ល៉េះ បានជាលោកឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះ អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។—យ៉ូន. ៣:១, ១៦; ម៉ាថ. ៥:៤៤, ៤៥
៨-៩. (ក) ហេតុអ្វីព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកបម្រើលោក? (ខ) តើយើងនឹងពិចារណាអ្វីនៅឥឡូវនេះ?
ចសព. ៣៦:១០; ១០៣:១៧; ដាន. ៩:៤) យោងទៅតាមពាក្យទាំងនេះដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកបម្រើលោក ដោយសារពួកគេស្គាល់លោក កោតខ្លាចលោក ស្រឡាញ់លោក និងធ្វើតាមបញ្ញត្តិរបស់លោក។ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះតែពួកអ្នកដែលបម្រើលោកតាមរបៀបត្រឹមត្រូវប៉ុណ្ណោះ។
៨ ដូចបានត្រូវរៀបរាប់នៅខាងលើ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះតែពួកអ្នកដែលមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងលោក គឺពួកអ្នកបម្រើលោក។ នេះគឺសឲ្យឃើញតាមរយៈពាក្យសម្ដីរបស់ស្ដេចដាវីឌនិងដានីយ៉ែលដែលជាអ្នកប្រកាសទំនាយ។ ជាឧទាហរណ៍ ដាវីឌបាននិយាយថា៖ «សូមលោកបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់អ្នកដែលស្គាល់លោក»។ «ព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជានិច្ច ចំពោះអស់អ្នកដែលកោតខ្លាចលោក»។ ម្យ៉ាងទៀត ដានីយ៉ែលបានប្រកាសថា៖ «ឱព្រះយេហូវ៉ាជាព្រះពិតអើយ!... លោកតែងតែ... បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអស់អ្នកដែលស្រឡាញ់លោកនិងធ្វើតាមបញ្ញត្តិលោក»។ (៩ មុនយើងបានចាប់ផ្ដើមបម្រើព្រះយេហូវ៉ា យើងទទួលសេចក្ដីស្រឡាញ់ដែលលោកបង្ហាញចំពោះមនុស្សជាតិ។ (ចសព. ១០៤:១៤) ប៉ុន្តែ ក្នុងនាមជាអ្នកគោរពប្រណិប័តន៍លោក យើងក៏ទទួលប្រយោជន៍ពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកដែរ។ ព្រះយេហូវ៉ាពង្រឹងកម្លាំងចិត្តអ្នកបម្រើលោកថា៖ «សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ខ្ញុំចំពោះអ្នក មិនសាបសូន្យឡើយ»។ (អេ. ៥៤:១០) ដាវីឌក៏ពិសោធដោយខ្លួនគាត់ថា «ព្រះយេហូវ៉ានឹងលើកកិត្តិយសមនុស្សដែលមានភក្ដីភាពចំពោះលោក»។ (ចសព. ៤:៣) តើយើងគួរមានប្រតិកម្មយ៉ាងណាចំពោះការយកចិត្តទុកដាក់ដ៏ពិសេសរបស់ព្រះយេហូវ៉ាចំពោះយើង? អ្នកតែងចម្រៀងសរសើរព្រះកត់សម្គាល់ថា៖ «អ្នកណាដែលមានប្រាជ្ញា អ្នកនោះនឹងសង្កេតមើលអ្វីទាំងនេះ ហើយនឹងពិចារណាយ៉ាងហ្មត់ចត់អំពីកិច្ចការដែលព្រះយេហូវ៉ាធ្វើ ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក»។ (ចសព. ១០៧:៤៣) យោបល់ល្អនេះគឺមកពីព្រះយេហូវ៉ា ដូច្នេះសូមយើងពិចារណារបៀបបីដែលអ្នកបម្រើរបស់ព្រះយេហូវ៉ាទទួលប្រយោជន៍ពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។
តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាជួយយើងយ៉ាងណា?
១០. តើការដឹងថាសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាស្ថិតស្ថេរជារៀងរហូតជួយយើងយ៉ាងណា? (ចម្រៀងសរសើរព្រះ ៣១:៧)
១០ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះស្ថិតស្ថេរជារៀងរហូត។ ចំណុចដ៏សំខាន់នេះអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់បានត្រូវលើកឡើង២៦ដងក្នុងចម្រៀងសរសើរព្រះ ១៣៦។ ខទី១ចែងថា៖ «ចូរអរគុណព្រះយេហូវ៉ា ព្រោះលោកជាព្រះដ៏ល្អ។ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរ ជារៀងរហូត»។ (ចសព. ១៣៦:១) ចាប់ពីខ២ដល់២៦ មានពាក្យ«ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត»។ ពេលយើងអានបទនេះ យើងកោតស្ងើចចំពោះរបៀបផ្សេងៗដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកដោយមិនឈប់ឈរ។ ពាក្យ«ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត» ពង្រឹងទំនុកចិត្តរបស់យើងថាសេចក្ដីស្រឡាញ់របស់ព្រះចំពោះរាស្ត្រលោកមិនប្រែប្រួលទេ។ យើងទទួលការលើកទឹកចិត្តដោយដឹងថាព្រះយេហូវ៉ាមិនឆាប់បោះបង់ចោលពួកអ្នកបម្រើលោកឡើយ! ផ្ទុយទៅវិញ លោកនៅក្បែរអ្នកបម្រើលោកជានិច្ច ជាពិសេសនៅគ្រាលំបាក។ តើយើងទទួលប្រយោជន៍អ្វី? ការដឹងថាព្រះយេហូវ៉ានៅក្បែរយើងជានិច្ច ផ្ដល់អំណរនិងកម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗ ហើយបន្តដើរតាមផ្លូវដែលនាំទៅឯជីវិត។—សូមអាន ចម្រៀងសរសើរព្រះ ៣១:៧
១១. យោងទៅតាមចម្រៀងសរសើរព្រះ ៨៦:៥ តើអ្វីជំរុញចិត្តព្រះយេហូវ៉ាអភ័យទោសឲ្យអ្នកឯទៀត?
១១ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះជំរុញចិត្តលោកឲ្យអភ័យទោស។ ពេលព្រះយេហូវ៉ាឃើញថាបុគ្គលម្នាក់ដែលបានប្រព្រឹត្តអំពើខុសឆ្គងបានប្រែចិត្ត និងលះចោលអំពើខុសឆ្គងនោះ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកជំរុញចិត្តលោកអភ័យទោសឲ្យអ្នកនោះ។ ដាវីឌដែលជាអ្នកតែងចម្រៀងសរសើរព្រះ និយាយអំពីព្រះយេហូវ៉ាថា៖ «លោកមិនបានដាក់ទោសយើងឲ្យសមនឹងអំពើខុសឆ្គងរបស់យើងទេ ហើយលោកក៏មិនតបស្នងយើងតាមកំហុសរបស់យើងដែរ»។ (ចសព. ១០៣:៨-១១) ដាវីឌក៏បានពិសោធដោយខ្លួនឯងថា ពេលសមត្ថភាពវិនិច្ឆ័យរបស់គាត់ផ្ដន្ទាទោសគាត់ នោះនាំឲ្យគាត់បន្ទោសខ្លួននិងឈឺចិត្តខ្លាំងណាស់។ ប៉ុន្តែ ដាវីឌក៏បានរៀនថា ព្រះយេហូវ៉ា«បម្រុងតែនឹងអភ័យទោស»។ តើអ្វីជំរុញចិត្តព្រះយេហូវ៉ាឲ្យអភ័យទោស? ចម្លើយគឺបានត្រូវកត់ទុកនៅចម្រៀងសរសើរព្រះ ៨៦:៥។ (សូមអាន) ដូចដាវីឌបាននិយាយក្នុងសេចក្ដីអធិដ្ឋានរបស់គាត់ ព្រះយេហូវ៉ាអភ័យទោសឲ្យអ្នកឯទៀត ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរចំពោះអស់អ្នកដែលហៅរកលោក។
១២-១៣. តើអ្វីនឹងជួយយើង បើយើងបន្ទោសខ្លួនហើយឈឺចិត្តដោយសារកំហុសឆ្គងដែលយើងធ្លាប់ធ្វើ?
១២ ពេលយើងប្រព្រឹត្តអំពើខុសឆ្គង គឺជាការល្អនិងសមត្រឹមត្រូវដែលយើងមានអារម្មណ៍ស្ដាយក្រោយ។ នេះអាចជំរុញចិត្តយើងឲ្យសុំការអភ័យទោសនិងធ្វើការកែប្រែ។ ប៉ុន្តែ អ្នកបម្រើខ្លះរបស់ព្រះនៅតែបន្តបន្ទោសខ្លួនចំពោះអំពើខុសឆ្គងដែលពួកគេធ្លាប់ធ្វើពីមុន។ ពួកគេគិតថា ព្រះយេហូវ៉ាមិនអាចអភ័យទោសឲ្យពួកគេបានទេ ទោះជាពួកគេបានសុំការអភ័យទោសពីលោក
និងបានឈប់ប្រព្រឹត្តអំពើខុសឆ្គងនោះក៏ដោយ។ បើអ្នកមានអារម្មណ៍បែបនេះ ការដឹងថាព្រះយេហូវ៉ាពិតជាចង់បង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកអាចជួយអ្នក។១៣ តើយើងទទួលប្រយោជន៍អ្វី? ទោះជាយើងមានភាពមិនល្អឥតខ្ចោះក្ដី យើងអាចមានអំណរក្នុងការបម្រើព្រះយេហូវ៉ា ដោយមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ នេះអាចកើតឡើងដោយសារ‹ឈាមរបស់លោកយេស៊ូជាបុត្ររបស់ព្រះ សម្អាតយើងពីភាពខុសឆ្គងទាំងអស់›។ (១យ៉ូន. ១:៧) ពេលអ្នកធ្លាក់ទឹកចិត្តចំពោះភាពមិនល្អឥតខ្ចោះរបស់អ្នក សូមចាំថាព្រះយេហូវ៉ាពិតជាចង់អភ័យទោសឲ្យអ្នក បើអ្នកប្រែចិត្ត។ សូមកត់សម្គាល់ពាក្យរបស់ដាវីឌអំពីរបៀបដែលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់និងការអភ័យទោសជាប់ទាក់ទងគ្នា។ គាត់សរសេរថា៖ «ដូចកម្ពស់ពីផែនដីទៅស្ថានសួគ៌ មិនអាចវាស់ស្ទង់បាន នោះសេចក្ដីស្រឡាញ់ដ៏ធំធេងដែលលោកមានចំពោះអស់អ្នក ដែលកោតខ្លាចលោក ក៏មិនអាចវាស់ស្ទង់បានដែរ។ ដូចទិសខាងលិចឆ្ងាយពីទិសខាងកើតយ៉ាងណា នោះលោកក៏ដកអំពើរំលងរបស់យើងឲ្យចេញឆ្ងាយយ៉ាងនោះដែរ»។ (ចសព. ១០៣:១១, ១២) ព្រះយេហូវ៉ាពិតជានឹង«អភ័យទោសឲ្យជាបរិបូរ»។—អេ. ៥៥:៧
១៤. តើដាវីឌបានរៀបរាប់យ៉ាងណាអំពីរបៀបដែលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះការពារយើង?
១៤ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះ ផ្ដល់ការការពារពីអ្វីដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយលោក។ ក្នុងសេចក្ដីអធិដ្ឋានមួយរបស់ដាវីឌទៅព្រះយេហូវ៉ា គាត់បាននិយាយថា៖ «លោកជាទីពឹងជ្រករបស់ខ្ញុំ លោកនឹងការពារខ្ញុំក្នុងគ្រាលំបាក លោកនឹងធ្វើឲ្យមានសំឡេងត្រេកអរនៅជុំវិញខ្ញុំ ដោយសារលោកបានសង្គ្រោះខ្ញុំ។... អ្នកដែលទុកចិត្តព្រះយេហូវ៉ារមែងទទួលសេចក្ដីស្រឡាញ់ ដ៏ស្មោះត្រង់ពីលោក» ឬសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកព័ទ្ធជុំវិញពួកគេ។ (ចសព. ៣២:៧, ១០) ដូចនៅសម័យគម្ពីរ កំពែងព័ទ្ធជុំវិញក្រុងដើម្បីការពារបណ្ដាជនពីសត្រូវ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា គឺហាក់ដូចជាកំពែងមួយដែលការពារយើងពីអ្វីណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយលោក។ មួយវិញទៀត សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជំរុញចិត្តព្រះយេហូវ៉ាឲ្យទាញនាំយើងឲ្យមកឯលោក។—យេ. ៣១:៣
១៥. តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាគឺប្រៀបដូចជាទីពឹងជ្រកនិងទីមាំមួនយ៉ាងដូចម្ដេច?
១៥ ដាវីឌបានប្រើការប្រដូចមួយទៀតដើម្បីបង្ហាញអំពីរបៀបដែលព្រះការពាររាស្ត្រលោក។ គាត់សរសេរថា៖ «ព្រះជាទីពឹងជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ និងជាព្រះដែលបង្ហាញ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះខ្ញុំ»។ ដាវីឌក៏ប្រាប់អំពីព្រះយេហូវ៉ាថា៖ «លោកជាព្រះដែលមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ និងជាទីមាំមួនរបស់ខ្ញុំ លោកជាអ្នកសង្គ្រោះខ្ញុំ និងជាទីជ្រកដ៏មានសុវត្ថិភាពសម្រាប់ខ្ញុំ លោកជាខែល និងជាព្រះដែលខ្ញុំពឹងជ្រក»។ (ចសព. ៥៩:១៧; ១៤៤:២) ហេតុអ្វីដាវីឌប្រដូចសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាទៅនឹងទីពឹងជ្រកនិងទីមាំមួន? ពីព្រោះទោះជាយើងរស់នៅកន្លែងណាក៏ដោយ ដរាបណាយើងជាអ្នកបម្រើព្រះយេហូវ៉ា លោកនឹងផ្ដល់ការការពារទាំងអស់ដែលយើងត្រូវការដើម្បីរក្សាការពារចំណងមិត្តភាពរបស់យើងជាមួយលោកឲ្យមាំមួន។ មានចំណុចស្រដៀងគ្នានឹងនេះនៅចម្រៀងសរសើរព្រះ ៩១។ អ្នកតែងបទនោះនិយាយថា៖ «ខ្ញុំនឹងនិយាយទៅកាន់ព្រះយេហូវ៉ាថា៖ ‹លោកជាទីពឹងជ្រករបស់ខ្ញុំ និងជាបន្ទាយការពារខ្ញុំ›»។ (ចសព. ៩១:១-៣, ៩, ១៤) ម៉ូសេក៏បានប្រើការប្រដូចស្រដៀងគ្នាអំពីទីពឹងជ្រកដែរ។ (ចសព. ៩០:១) បន្ថែមទៅទៀត មិនយូរមុនម៉ូសេស្លាប់ គាត់បានប្រាប់អំពីការប្រដូចមួយទៀតដែលលើកទឹកចិត្តយើង។ គាត់បានសរសេរថា៖ «តាំងពីបុរាណមក ព្រះជាទីពឹងជ្រក ហើយដៃលោកទ្រអ្នកជាដរាប»។ (បច. ៣៣:២៧) តើពាក្យ«ដៃលោកទ្រអ្នកជាដរាប»ប្រាប់យើងអ្វីអំពីព្រះយេហូវ៉ា?
១៦. តើព្រះយេហូវ៉ាជួយយើងតាមរបៀបណាខ្លះ? (ចម្រៀងសរសើរព្រះ ១៣៦:២៣)
១៦ ពេលព្រះយេហូវ៉ាជាទីពឹងជ្រករបស់យើង យើងមានអារម្មណ៍ថាយើងមានសុវត្ថិភាព។ ទោះជាយ៉ាងនោះក៏ដោយ នៅពេលខ្លះយើងប្រហែលជាធ្លាក់ទឹកចិត្ត ហើយមិនអាចបំបាត់ចោលអារម្មណ៍នោះបានទេ។ នៅពេលនោះ តើព្រះយេហូវ៉ានឹងជួយយើងយ៉ាងដូចម្ដេច? (សូមអាន ចម្រៀងសរសើរព្រះ ១៣៦:២៣) លោកនឹងទ្រយើងនិងជួយគ្រាហ៍យើង ហើយជួយយើងឲ្យឈប់មានអារម្មណ៍ធ្លាក់ទឹកចិត្តនោះ។ (ចសព. ២៨:៩; ៩៤:១៨) តើយើងទទួលប្រយោជន៍អ្វី? ការដឹងថាយើងតែង តែអាចពឹងផ្អែកលើព្រះយេហូវ៉ា អាចជួយយើង។ តើនោះអាចជួយយើងតាមរបៀបណា? ទី១ មិនថាយើងរស់នៅកន្លែងណាក៏ដោយ យើងដឹងថាព្រះយេហូវ៉ានឹងតែងតែជួយការពារយើង។ ទី២ បិតារបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ យកចិត្តទុកដាក់ចំពោះយើងយ៉ាងខ្លាំង។
ហេតុអ្វីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះឲ្យយើងមានទំនុកចិត្ត?
១៧. តើយើងអាចមានទំនុកចិត្តអ្វី ដោយសារសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះ? (ចម្រៀងសរសើរព្រះ ៣៣:១៨-២២)
១៧ ដូចយើងបានពិចារណា ពេលជួបទុក្ខលំបាក យើងអាចប្រាកដថាព្រះយេហូវ៉ានឹងចាត់វិធានការជំនួសយើងដោយផ្ដល់ការគាំទ្រដែលយើងត្រូវការ ដើម្បីយើងអាចរក្សាចិត្តស្មោះឥតងាករេ។ (២កូ. ៤:៧-៩) យេរេមាដែលជាអ្នកប្រកាសទំនាយនិយាយថា៖ «ដោយសារព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ ទើបបានជាយើងមិនវិនាសសូន្យបាត់ ហើយសេចក្ដីមេត្តាករុណារបស់លោកមិនដែលកន្លងផុតឡើយ»។ (បទំ. ៣:២២) យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ានឹងបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកចំពោះយើង ដោយសារគម្ពីរប្រាប់យើងថា៖ «ភ្នែករបស់ព្រះយេហូវ៉ាតាមមើលអស់អ្នកដែលកោតខ្លាចលោក គឺអស់អ្នកដែលរង់ចាំទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក»។—សូមអាន ចម្រៀងសរសើរព្រះ ៣៣:១៨-២២
១៨-១៩. (ក) តើយើងគួរនឹកចាំអំពីអ្វី? (ខ) តើយើងនឹងពិចារណាអ្វីនៅអត្ថបទបន្ទាប់?
១៨ តើយើងគួរនឹកចាំអំពីអ្វី? មុនដែលយើងចាប់ផ្ដើមបម្រើព្រះយេហូវ៉ា យើងបានទទួលសេចក្ដីស្រឡាញ់ដែលលោកបង្ហាញចំពោះមនុស្សជាទូទៅ។ ប៉ុន្តែ ក្នុងនាមជាអ្នកគោរពប្រណិប័តន៍លោក យើងក៏ទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ពីលោក។ សេចក្ដីស្រឡាញ់នោះជំរុញចិត្តលោកឲ្យឱបត្រកងយើង។ ព្រះយេហូវ៉ានឹងនៅជិតយើងជានិច្ច ហើយលោកនឹងធ្វើតាមសេចក្ដីសន្យាដ៏អស្ចារ្យរបស់លោកចំពោះយើងផងដែរ។ លោកចង់ឲ្យយើងទទួលជោគជ័យ។ (ចសព. ៤៦:១, ២, ៧) ដូច្នេះ ទោះជាយើងជួបទុក្ខលំបាកណាក៏ដោយ ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីឲ្យយើងអាចរក្សាចិត្តស្មោះឥតងាករេចំពោះលោក។
១៩ យើងបានឃើញអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកបម្រើលោក។ លោកក៏តម្រូវឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមកដែរ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីប្រធានបទសំខាន់នេះ។
ចម្រៀងលេខ១៣៦ រង្វាន់ឥតខ្ចោះពីព្រះយេហូវ៉ា
^ វគ្គ 5 តើសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់គឺជាអ្វី? តើព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកណា? តើគុណសម្បត្តិនេះផ្ដល់ប្រយោជន៍អ្វីដល់អ្នកទាំងនោះ? យើងនឹងពិចារណាចម្លើយចំពោះសំណួរទាំងនេះក្នុងអត្ថបទទី១នៃអត្ថបទពីរ ដែលរៀបរាប់អំពីគុណសម្បត្តិដ៏សំខាន់នេះ។
^ វគ្គ 4 បទគម្ពីរឯទៀតក៏លើកឡើងអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូររបស់ព្រះដែរ។—សូមមើល នេហេមា ១៣:២២; ចម្រៀងសរសើរព្រះ ៦៩:១៣; ១០៦:៧ និងបទទំនួញ ៣:៣២
^ វគ្គ 54 ការពណ៌នាអំពីរូបភាព: ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះមនុស្សទាំងអស់ រួមទាំងអ្នកបម្រើលោកផងដែរ។ រូបភាពក្នុងរង្វង់មូលដែលនៅលើរូបភាពមនុស្ស គឺជារបៀបខ្លះៗដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់របស់លោក។ សំខាន់បំផុត លោកផ្ដល់លោកយេស៊ូដែលជាបុត្រលោកឲ្យស្លាប់ដើម្បីយើង។
^ វគ្គ 62 ការពណ៌នាអំពីរូបភាព: ពួកអ្នកដែលទៅជាអ្នកបម្រើព្រះយេហូវ៉ានិងដែលបង្ហាញជំនឿលើថ្លៃលោះ ទទួលសេចក្ដីស្រឡាញ់ពីព្រះតាមរបៀបផ្សេងទៀត។ ក្រៅពីទទួលសេចក្ដីស្រឡាញ់ដែលលោកបង្ហាញចំពោះមនុស្សទាំងអស់ អ្នកបម្រើព្រះយេហូវ៉ាក៏ទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ពីលោកផងដែរ។ របៀបខ្លះៗដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់នេះបានត្រូវបង្ហាញនៅក្នុងរូបភាពរង្វង់មូលនៅពាក់កណ្ដាល។