សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្ដគំនិតរបស់យើង
«សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្ដគំនិតរបស់យើងថា យើងជាកូនព្រះ»។—រ៉ូម ៨:១៦
ចម្រៀងលេខ: ៥, ១៤
១-៣. តើព្រឹត្ដិការណ៍អ្វីបានធ្វើឲ្យបុណ្យថ្ងៃទី៥០នៃឆ្នាំ៣៣ គ.ស.ជាថ្ងៃពិសេស ហើយតើព្រឹត្ដិការណ៍ទាំងនោះបានធ្វើឲ្យទំនាយក្នុងគម្ពីរក្លាយទៅជាការពិតយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ)
គឺជាព្រឹកថ្ងៃអាទិត្យនៅក្រុងយេរូសាឡិម។ ថ្ងៃនោះគឺជាថ្ងៃមួយដ៏ពិសេសនិងគួរឲ្យរំភើបចិត្ដ។ បណ្ដាជនកំពុងធ្វើបុណ្យថ្ងៃទី៥០ ដែលជាបុណ្យពិសិដ្ឋមួយនៅដើមរដូវច្រូតកាត់ស្រូវសាលី។ នាព្រឹកនោះនៅឯវិហារ សម្ដេចសង្ឃបានជូនគ្រឿងបូជាដែលត្រូវជូនជាទៀងទាត់។ ក្រោយមក ប្រហែលជានៅម៉ោង៩ គាត់បានជូននំប៉័ងពីរដុំមានដំបែដែលធ្វើពីស្រូវសាលីដំបូង ឬផលដំបូងដែលមកពីការច្រូតកាត់នោះ។ សម្ដេចសង្ឃបានគ្រវីនំប៉័ងពីម្ខាងទៅម្ខាងដើម្បីជូនព្រះយេហូវ៉ា។ នេះគឺជាបុណ្យថ្ងៃទី៥០នៃឆ្នាំ៣៣ គ.ស.។—លេវីវិន័យ ២៣:១៥-២០
២ អស់រាប់រយឆ្នាំមកហើយ ជារៀងរាល់ឆ្នាំ សម្ដេចសង្ឃបានជូនគ្រឿងបូជានេះដែលគាត់គ្រវី។ គ្រឿងបូជានោះជាប់ទាក់ទងយ៉ាងខ្លាំងនឹងអ្វីមួយដ៏សំខាន់ណាស់ដែលបានកើតឡើងនៅបុណ្យថ្ងៃទី៥០នៃឆ្នាំ៣៣ គ.ស.។ នោះបានកើតឡើងចំពោះអ្នកកាន់តាមលោកយេស៊ូប្រហែលជា១២០នាក់ កាលដែលពួកគាត់កំពុងអធិដ្ឋានជាមួយគ្នានៅបន្ទប់ខាងលើនាក្រុងយេរូសាឡិម។ (សកម្មភាព ១:១៣-១៥) ប្រាំបីរយឆ្នាំមុន អ្នកប្រកាសទំនាយយ៉ូអែលបានសរសេរអំពីព្រឹត្ដិការណ៍នេះ។ (យ៉ូអែល ២:២៨-៣២; សកម្មភាព ២:១៦-២១) តើអ្វីបានកើតឡើងដែលជាព្រឹត្ដិការណ៍ដ៏សំខាន់?
សកម្មភាព ២:២-៤។ នៅបុណ្យថ្ងៃទី៥០នៃឆ្នាំ៣៣ គ.ស. ព្រះបានឲ្យសកម្មពលបរិសុទ្ធរបស់លោកដល់គ្រិស្ដសាសនិកទាំងនោះ ហើយពួកគាត់បានត្រូវរើសតាំង។ (សកម្មភាព ១:៨) បន្ទាប់មក មនុស្សមួយក្រុមបានចាប់ផ្ដើមចោមរោមពួកគាត់ ហើយពួកអ្នកកាន់តាមបានចាប់ផ្ដើមនិយាយអំពីអ្វីៗដ៏អស្ចារ្យដែលពួកគាត់ទើបនឹងបានឃើញនិងបានឮ។ សាវ័កពេត្រុសបានពន្យល់អំពីអ្វីដែលទើបនឹងបានកើតឡើង និងអំពីមូលហេតុដែលអ្វីនោះគឺសំខាន់ណាស់។ បន្ទាប់ពីនោះ គាត់បានប្រាប់មនុស្សមួយក្រុមនោះថា៖ «ចូរប្រែចិត្ដ ហើយអ្នករាល់គ្នាម្នាក់ៗត្រូវទទួលការជ្រមុជទឹក ដោយនូវនាមលោកយេស៊ូគ្រិស្ដ ដើម្បីឲ្យការខុសឆ្គងរបស់អ្នករាល់គ្នាបានត្រូវអភ័យទោសឲ្យ រួចអ្នករាល់គ្នានឹងទទួលសកម្មពលបរិសុទ្ធរបស់ព្រះជាអំណោយទាន»។ នៅថ្ងៃនោះ មនុស្សប្រហែលជា៣.០០០នាក់បានទទួលការជ្រមុជទឹក ហើយពួកគាត់ក៏បានទទួលសកម្មពលបរិសុទ្ធដែរ។—សកម្មភាព ២:៣៧, ៣៨, ៤១
៣ សូមអាន៤. (ក) ហេតុអ្វីយើងគួរចាប់អារម្មណ៍នឹងអ្វីដែលបានកើតឡើងនៅបុណ្យថ្ងៃទី៥០? (ខ) តើព្រឹត្ដិការណ៍សំខាន់ណាទៀតប្រហែលជាបានកើតឡើងនៅថ្ងៃដដែលជាច្រើនឆ្នាំមុនបុណ្យថ្ងៃទី៥០នៃឆ្នាំ៣៣ គ.ស.? (សូមមើលកំណត់នៅចុងអត្ថបទ)
៤ តើសម្ដេចសង្ឃនិងគ្រឿងបូជាដែលគាត់បានជូនរាល់ដង នៅបុណ្យថ្ងៃទី៥០ជាតំណាងអ្វី? សម្ដេចសង្ឃជាតំណាងលោកយេស៊ូ។ នំប៉័ងជាតំណាងអ្នកកាន់តាមលោកយេស៊ូដែលបានត្រូវរើសតាំង។ អ្នកកាន់តាមទាំងនោះបានត្រូវជ្រើសរើសពីក្នុងចំណោមមនុស្សដែលមិនល្អឥតខ្ចោះ ហើយគម្ពីរបានហៅពួកគាត់ថា«ផលដំបូង»។ (យ៉ាកុប ១:១៨) ព្រះបានទទួលយកគ្រិស្ដសាសនិកទាំងនេះជាកូនរបស់លោក ហើយបានជ្រើសរើសពួកគាត់ឲ្យគ្រប់គ្រងជាស្ដេចជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌ជាផ្នែកនៃរាជាណាចក្ររបស់ព្រះ។ (ពេត្រុសទី១ ២:៩) ព្រះយេហូវ៉ានឹងប្រើរាជាណាចក្ររបស់លោកដើម្បីឲ្យពរដល់មនុស្សទាំងអស់ដែលស្តាប់បង្គាប់លោក។ ហេតុនេះ ទោះជាយើងនឹងរស់នៅស្ថានសួគ៌ជាមួយនឹងលោកយេស៊ូ ឬនៅសួនឧទ្យាននាផែនដីក៏ដោយ បុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.គឺសំខាន់ណាស់ចំពោះយើង [១] (សូមមើលកំណត់នៅចុងអត្ថបទ)។
តើអ្វីកើតឡើង ពេលបុគ្គលណាម្នាក់បានត្រូវរើសតាំង?
៥. ហេតុអ្វីយើងដឹងថាមិនមែនអស់អ្នកដែលព្រះបានរើសតាំងទទួលការរើសតាំងតាមរបៀបដូចគ្នា?
៥ អ្នកកាន់តាមដែលនៅបន្ទប់ខាងលើមិនបានភ្លេចថ្ងៃនោះឡើយ។ ពួកគាត់ម្នាក់ៗមានអ្វីដែលមើលទៅដូចជាអណ្ដាតភ្លើងនៅលើក្បាល។ ព្រះយេហូវ៉ាបានឲ្យពួកគាត់នូវសមត្ថភាពនិយាយភាសាបរទេស។ ពួកគាត់ជឿជាក់ថាពួកគាត់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ (សកម្មភាព ២:៦-១២) ប៉ុន្ដែអ្វីដ៏គួរឲ្យកោតស្ងើចទាំងនេះមិនកើតឡើងចំពោះគ្រិស្ដសាសនិកទាំងអស់ទេ ពេលពួកគាត់បានត្រូវរើសតាំង។ ជាឧទាហរណ៍ គម្ពីរមិនបានចែងថា អ្វីមួយដែលមើលទៅដូចជាអណ្ដាតភ្លើងបានលេចឡើងនៅលើក្បាលមនុស្សរាប់ពាន់នាក់នៅក្រុងយេរូសាឡិមដែលបានត្រូវរើសតាំងនៅពេលក្រោយមកនៅថ្ងៃនោះឡើយ។ ពួកគាត់បានត្រូវរើសតាំងពេលពួកគាត់បានទទួលការជ្រមុជទឹក។ (សកម្មភាព ២:៣៨) ម្យ៉ាងទៀត មិនមែនគ្រិស្ដសាសនិកទាំងអស់បានត្រូវរើសតាំងនៅពេលដែលពួកគាត់បានទទួលការជ្រមុជទឹកទេ។ ជនជាតិសាម៉ារីបានត្រូវរើសតាំងមួយរយៈពេលក្រោយពីពួកគាត់បានទទួលការជ្រមុជទឹក។ (សកម្មភាព ៨:១៤-១៧) ម្យ៉ាងវិញទៀត ក្នុងករណីខុសពីធម្មតា កូនេលាសនិងពួកអ្នកផ្ទះរបស់គាត់បានត្រូវរើសតាំងមុនពួកគាត់បានទទួលការជ្រមុជទឹក។—សកម្មភាព ១០:៤៤-៤៨
៦. តើអស់អ្នកដែលបានត្រូវរើសតាំងទទួលអ្វី ហើយតើនេះមានឥទ្ធិពលយ៉ាងណាទៅលើពួកគាត់?
៦ យើងអាចឃើញច្បាស់ថា គ្រិស្ដសាសនិកដឹងតាមរបៀបផ្សេងៗថាពួកគាត់បានត្រូវរើសតាំង។ គ្រិស្ដសាសនិកខ្លះប្រហែលជាបានដឹងភ្លាមថាព្រះយេហូវ៉ាបានរើសតាំងពួកគាត់។ គ្រិស្ដសាសនិកខ្លះទៀតបានទទួលស្គាល់បន្ដិចម្ដងៗថាព្រះយេហូវ៉ាបានរើសតាំងពួកគាត់។ ប៉ុន្ដែសាវ័កប៉ូលបានពន្យល់អំពីអ្វីដែលកើតឡើងចំពោះពួកគាត់ម្នាក់ៗ។ គាត់បាននិយាយថា៖ «ក្រោយពីអ្នករាល់គ្នាបានជឿហើយ នោះតាមរយៈលោកដែរ ព្រះបានបិទត្រាមួយលើអ្នករាល់គ្នា ពោលគឺសកម្មពលបរិសុទ្ធដែលលោកបានសន្យាឲ្យ ហើយនោះជាអេភេសូរ ១:១៣, ១៤) ហេតុនេះ ព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីធ្វើឲ្យគ្រិស្ដសាសនិកទាំងនោះជឿជាក់ទាំងស្រុងថា លោកបានជ្រើសរើសពួកគាត់ឲ្យទៅស្ថានសួគ៌។ យ៉ាងនេះ សកម្មពលបរិសុទ្ធគឺជា«ការបញ្ចាំចិត្ដ» ឬជាទីសំអាងចំពោះពួកគាត់ថានៅពេលអនាគត ពួកគាត់នឹងរស់នៅជារៀងរហូតនៅស្ថានសួគ៌ មិនមែននៅផែនដីទេ។—សូមអាន កូរិនថូសទី២ ១:២១, ២២; ៥:៥
ការបញ្ចាំចិត្ដដែលបញ្ជាក់មត៌ករបស់យើង»។ (គ្រិស្ដសាសនិកម្នាក់ៗដែលព្រះបានរើសតាំង មិនត្រូវអនុញ្ញាតឲ្យអ្វីណាក៏ដោយធ្វើឲ្យគាត់ឈប់បម្រើព្រះយេហូវ៉ាទេ
៧. តើគ្រិស្ដសាសនិកម្នាក់ៗដែលបានត្រូវរើសតាំងត្រូវធ្វើអ្វី ដើម្បីទទួលរង្វាន់របស់គាត់នៅស្ថានសួគ៌?
៧ ពេលគ្រិស្ដសាសនិកម្នាក់បានត្រូវរើសតាំង តើនេះមានន័យថាគាត់ច្បាស់ជានឹងទទួលរង្វាន់របស់គាត់ឬ? មិនមែនទេ។ គាត់ប្រាកដថាព្រះបានអញ្ជើញគាត់ឲ្យទៅស្ថានសួគ៌។ ប៉ុន្ដែ គាត់នឹងទទួលរង្វាន់ លុះត្រាតែគាត់រក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ពេត្រុសបានពន្យល់អំពីចំណុចនេះថា៖ «ដូច្នេះ បងប្អូនអើយ ចូរព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា អ្នករាល់គ្នាស្មោះត្រង់ជានិច្ច ដើម្បីរក្សាខ្លួនឲ្យនៅក្នុងចំណោមពួកអ្នកដែលព្រះបានហៅនិងជ្រើសរើស ពីព្រោះប្រសិនបើអ្នករាល់គ្នាធ្វើការទាំងនេះជានិច្ច នោះអ្នករាល់គ្នានឹងមិនដួលឡើយ។ តាមពិត ដោយធ្វើដូច្នេះ អ្នករាល់គ្នានឹងទទួលពរដ៏វិសេស គឺអ្នករាល់គ្នានឹងទទួលការអនុញ្ញាតឲ្យចូលក្នុងរាជាណាចក្រដែលស្ថិតស្ថេរជានិរន្ដរ៍របស់លោកយេស៊ូគ្រិស្ដ ដែលជាអ្នកសង្គ្រោះនិងជាម្ចាស់របស់យើង»។ (ពេត្រុសទី២ ១:១០, ១១) ដូច្នេះ គ្រិស្ដសាសនិកម្នាក់ៗដែលព្រះបានរើសតាំងមិនត្រូវអនុញ្ញាតឲ្យអ្វីណាក៏ដោយធ្វើឲ្យគាត់ឈប់បម្រើព្រះយេហូវ៉ាទេ។ ទោះជាព្រះបានអញ្ជើញ ឬហៅគាត់ឲ្យទៅស្ថានសួគ៌ក៏ដោយ បើគាត់មិនរក្សាភាពស្មោះត្រង់ នោះគាត់នឹងមិនទទួលរង្វាន់របស់គាត់ឡើយ។—ហេប្រឺ ៣:១; ការបើកបង្ហាញ ២:១០
តើដូចម្ដេចបានជាបុគ្គលម្នាក់ដឹង?
៨, ៩. (ក) ហេតុអ្វីមនុស្សភាគច្រើនពិបាកយល់អំពីអ្វីដែលកើតឡើង ពេលបុគ្គលណាម្នាក់បានត្រូវរើសតាំង? (ខ) តើដូចម្ដេចបានជាបុគ្គលម្នាក់ដឹងថាព្រះបានអញ្ជើញគាត់ឲ្យទៅស្ថានសួគ៌?
៨ អ្នកបម្រើភាគច្រើនរបស់ព្រះសព្វថ្ងៃនេះប្រហែលជាពិបាកយល់អំពីអ្វីដែលកើតឡើងចំពោះបុគ្គលណាម្នាក់ ពេលព្រះរើសតាំងគាត់។ នេះគឺធម្មតាទេ ពីព្រោះពួកគេផ្ទាល់មិនបានត្រូវរើសតាំងឡើយ។ ព្រះបានបង្កើតមនុស្សឲ្យរស់នៅជារៀងរហូតនៅលើផែនដី មិនមែននៅស្ថានសួគ៌ទេ។ (លោកុប្បត្ដិ ១:២៨; ទំនុកតម្កើង ៣៧:២៩) ប៉ុន្ដែព្រះយេហូវ៉ាបានជ្រើសរើសបុគ្គលខ្លះឲ្យធ្វើជាស្ដេចនិងសង្ឃនៅស្ថានសួគ៌។ ដូច្នេះ ពេលលោករើសតាំងពួកគាត់ សេចក្ដីសង្ឃឹមនិងរបៀបគិតគូររបស់ពួកគាត់ផ្លាស់ប្ដូរ ហេតុនេះពួកគាត់ទន្ទឹងរង់ចាំជីវិតនៅស្ថានសួគ៌។—សូមអាន អេភេសូរ ១:១៨
៩ ប៉ុន្ដែ តើដូចម្ដេចបានជាបុគ្គលម្នាក់ដឹងថាព្រះបានអញ្ជើញគាត់ឲ្យទៅស្ថានសួគ៌? សូមកត់សម្គាល់អ្វីដែលប៉ូលបាននិយាយទៅបងប្អូននៅក្រុងរ៉ូមដែលព្រះបានរើសតាំង ដែល«បានត្រូវហៅមក ដើម្បីឲ្យទៅជាអ្នកបរិសុទ្ធ»។ ប៉ូលបានប្រាប់ពួកគាត់ថា៖ «សកម្មពលរបស់ព្រះមិនធ្វើឲ្យយើងទៅជាខ្ញុំបម្រើនិងនាំឲ្យភ័យខ្លាចម្ដងទៀតទេ តែដោយសកម្មពលនោះ យើងបានត្រូវទទួលជាកូន ហើយសកម្មពលនោះជំរុញឲ្យយើងស្រែកឡើងថា៖ ‹អប្បា! បិតាអើយ!›។ សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្ដគំនិតរបស់យើងថា យើងជាកូនព្រះ»។ (រ៉ូម ១:៧; ៨:១៥, ១៦) តាមរយៈសកម្មពលបរិសុទ្ធរបស់លោក ព្រះបានធ្វើឲ្យបុគ្គលម្នាក់ជឿជាក់ថាលោកបានអញ្ជើញគាត់ឲ្យគ្រប់គ្រងជាស្ដេចនៅស្ថានសួគ៌ជាមួយនឹងលោកយេស៊ូ។—ថែស្សាឡូនិចទី១ ២:១២
១០. តើយ៉ូហានទី១ ២:២៧មានន័យយ៉ាងណា ពេលចែងថាគ្រិស្ដសាសនិកម្នាក់ដែលព្រះបានរើសតាំងមិនត្រូវការអ្នកណាទៀតបង្រៀនគាត់?
យ៉ូហានទី១ ២:២០, ២៧) ដូចមនុស្សគ្រប់រូបដែរ គ្រិស្ដសាសនិកដែលព្រះបានរើសតាំងត្រូវការព្រះយេហូវ៉ាបង្រៀនពួកគាត់។ ប៉ុន្ដែពួកគាត់មិនត្រូវការបុគ្គលណាម្នាក់បញ្ជាក់ថាពួកគាត់បានត្រូវរើសតាំងឡើយ។ ព្រះយេហូវ៉ាបានប្រើឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត ពោលគឺសកម្មពលបរិសុទ្ធរបស់លោក ដើម្បីធ្វើឲ្យពួកគាត់ជឿជាក់ទាំងស្រុងថាពួកគាត់បានត្រូវរើសតាំងមែន!
១០ ពួកអ្នកដែលទទួលការអញ្ជើញនេះពីព្រះមិនត្រូវការអ្នកណាទៀតប្រាប់ពួកគាត់ថាព្រះបានរើសតាំងពួកគាត់ឡើយ។ ព្រះយេហូវ៉ាធ្វើឲ្យពួកគាត់ជឿជាក់ដូច្នេះ។ សាវ័កយ៉ូហានប្រាប់គ្រិស្ដសាសនិកដែលព្រះបានរើសតាំងថា៖ «ព្រះដ៏បរិសុទ្ធបានរើសតាំងអ្នករាល់គ្នា ហើយអ្នកក៏មានចំណេះ»។ គាត់ក៏និយាយដែរថា៖ «ចំណែកអ្នករាល់គ្នាវិញ ព្រះបានរើសតាំងអ្នកដោយសកម្មពលរបស់លោក ហើយសកម្មពលនោះនៅក្នុងអ្នក អ្នកក៏មិនត្រូវការអ្នកណាបង្រៀនអ្នកឡើយ។ ប៉ុន្ដែការរើសតាំងដោយសកម្មពលរបស់លោកគឺជាសេចក្ដីពិត មិនមែនជាសេចក្ដីភូតភរទេ ហើយកំពុងបង្រៀនអ្នកអំពីអ្វីៗទាំងអស់។ ចូររួបរួមជាមួយនឹងលោកជារៀងរហូតតទៅ ដូចសកម្មពលរបស់លោកបានបង្រៀនអ្នក»។ (ពួកគាត់បាន«កើតម្ដងទៀត»
១១, ១២. តើគ្រិស្ដសាសនិកម្នាក់ដែលព្រះបានរើសតាំងប្រហែលជាឆ្ងល់យ៉ាងណា ប៉ុន្ដែតើគាត់មិនសង្ស័យសោះអំពីអ្វី?
១១ ពេលគ្រិស្ដសាសនិកបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ ពួកគាត់ផ្លាស់ប្ដូរយ៉ាងខ្លាំង។ តាមពិត លោកយេស៊ូបានមានប្រសាសន៍ថាពួកគាត់បាន«កើតម្ដងទៀត»។ (យ៉ូហាន ៣:៣, ៥) បន្ទាប់មក លោកបានពន្យល់ថា៖ «កុំឲ្យពាក្យដែលខ្ញុំប្រាប់អ្នកថា អ្នករាល់គ្នាត្រូវកើតម្ដងទៀតធ្វើឲ្យអ្នកឆ្ងល់ឡើយ។ ខ្យល់បក់ទៅទិសណាក៏បាន ហើយអ្នកឮសូរខ្យល់ តែមិនដឹងថាខ្យល់នោះមកពីណានិងកំពុងបក់ទៅណាទេ។ អស់អ្នកដែលកើតពីសកម្មពលរបស់ព្រះក៏ដូច្នោះដែរ»។ (យ៉ូហាន ៣:៧, ៨) យើងអាចឃើញច្បាស់ថា គឺមិនអាចពន្យល់យ៉ាងពេញលេញដល់បុគ្គលណាម្នាក់ដែលព្រះមិនបានរើសតាំងថាការធ្វើជាអ្នកដែលបានត្រូវរើសតាំង គឺយ៉ាងណានោះទេ [២] (សូមមើលកំណត់នៅចុងអត្ថបទ)។
បុគ្គលម្នាក់ដែលបានត្រូវរើសតាំងមិនសង្ស័យសោះថា ព្រះយេហូវ៉ាបានជ្រើសរើសគាត់
១២ បុគ្គលម្នាក់ដែលបានត្រូវរើសតាំងប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីព្រះយេហូវ៉ាបានជ្រើសរើសខ្ញុំ ហើយមិនជ្រើសរើសអ្នកផ្សេងទៀត?›។ គាត់ប្រហែលជាថែមទាំងឆ្ងល់ថាគាត់សមនឹងទទួលការរើសតាំងនេះឬយ៉ាងណា។ ប៉ុន្ដែគាត់មិនសង្ស័យសោះថាព្រះយេហូវ៉ាបានជ្រើសរើសគាត់។ ផ្ទុយទៅវិញ គាត់សប្បាយចិត្ដខ្លាំងណាស់ ហើយមានចិត្ដកតញ្ញូយ៉ាងខ្លាំងចំពោះអំណោយបែបនេះ។ ពួកអ្នកដែលបានត្រូវរើសតាំងមានអារម្មណ៍ដូចពេត្រុស ពេលគាត់បាននិយាយថា៖ «សូមសរសើរលោកដែលជាព្រះនិងជាបិតារបស់លោកយេស៊ូគ្រិស្ដជាម្ចាស់របស់យើង ព្រោះដោយសេចក្ដីមេត្ដាករុណាដ៏ជ្រាលជ្រៅរបស់លោក លោកបានធ្វើឲ្យយើងកើតជាថ្មី ដើម្បីឲ្យមានសេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ តាមរយៈការប្រោសលោកយេស៊ូគ្រិស្ដឲ្យរស់ពីស្លាប់ឡើងវិញ ព្រមទាំងទទួលមត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង ហើយដែលស្ថិតស្ថេរជានិរន្ដរ៍។ មត៌កនោះបានត្រូវបម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា»។ (ពេត្រុសទី១ ១:៣, ៤) ពេលអ្នកដែលព្រះបានរើសតាំងអានពាក្យទាំងនេះ ពួកគាត់ដឹងច្បាស់ថា បិតារបស់ពួកគាត់កំពុងនិយាយទៅកាន់ពួកគាត់ដោយផ្ទាល់។
១៣. ពេលបុគ្គលម្នាក់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ តើរបៀបគិតគូររបស់គាត់ផ្លាស់ប្ដូរយ៉ាងដូចម្ដេច ហើយតើអ្វីបណ្ដាលឲ្យមានការផ្លាស់ប្ដូរនេះ?
១៣ មុនព្រះយេហូវ៉ាបានអញ្ជើញគ្រិស្ដសាសនិកទាំងនេះឲ្យទៅស្ថានសួគ៌ ពួកគាត់មានសេចក្ដីសង្ឃឹមរស់ជារៀងរហូតអេសាយ ៦៥:២១-២៣) ហេតុអ្វីពួកគាត់ចាប់ផ្ដើមគិតផ្សេងទៅវិញ? តើពួកគាត់បានផ្លាស់ប្ដូរ ដោយសារពួកគាត់ធ្លាក់ទឹកចិត្ដ ឬបានរងទុក្ខជាច្រើនឬ? តើពួកគាត់ស្រាប់តែមានអារម្មណ៍ថាជីវិតដែលគ្មានទីបញ្ចប់នៅផែនដីនឹងគួរឲ្យធុញទ្រាន់ ហើយថានៅទីនេះពួកគាត់នឹងមិនសប្បាយឬ? ឬតើពួកគាត់ចង់ដឹងថាជីវិតនៅស្ថានសួគ៌គឺយ៉ាងណា? មិនមែនទេ។ ផ្ទុយទៅវិញ ព្រះគឺជាអ្នកដែលបានសម្រេចចិត្ដអំពីរឿងនេះសម្រាប់ពួកគាត់។ ពេលលោកបានអញ្ជើញពួកគាត់ លោកបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីផ្លាស់ប្ដូររបៀបគិតគូររបស់ពួកគាត់និងរង្វាន់ដែលពួកគាត់ទន្ទឹងរង់ចាំ។
នៅផែនដី។ ពួកគាត់ទន្ទឹងរង់ចាំពេលដែលព្រះយេហូវ៉ានឹងធ្វើឲ្យផែនដីទៅជាសួនឧទ្យាន ហើយបំបាត់អំពើអាក្រក់ទាំងអស់ចោល។ ប្រហែលជាពួកគាត់បានស្រមៃឃើញថាពួកគាត់កំពុងទទួលស្វាគមន៍សមាជិកម្នាក់នៃគ្រួសារគាត់ ឬមិត្ដភក្ដិម្នាក់របស់គាត់ដែលបានស្លាប់។ ម្យ៉ាងទៀត ពួកគាត់បានទន្ទឹងរង់ចាំសង់ផ្ទះ ហើយរស់នៅក្នុងផ្ទះនោះ ឬដាំដើមឈើ ហើយបរិភោគផ្លែរបស់វា។ (១៤. តើពួកអ្នកដែលព្រះបានរើសតាំងមានអារម្មណ៍យ៉ាងណាចំពោះជីវិតរបស់ពួកគាត់នៅផែនដីនេះ?
១៤ ដូច្នេះ តើនេះមានន័យថាពួកអ្នកដែលបានត្រូវរើសតាំងចង់ស្លាប់ឬ? ប៉ូលបានរៀបរាប់អំពីអារម្មណ៍របស់ពួកអ្នកដែលព្រះបានរើសតាំង។ គាត់បានប្រៀបប្រដូចរូបកាយរបស់ពួកគាត់ជាមនុស្សទៅនឹង«ត្រសាល» ហើយបាននិយាយថា៖ «តាមពិត យើងដែលជាអ្នកនៅក្នុងត្រសាលនេះថ្ងូរ ដោយមានទុក្ខធ្ងន់។ មិនមែនដោយសារយើងចង់ដោះត្រសាលនេះចេញទេ តែដោយសារយើងចង់បំពាក់ខ្លួនដោយលំនៅមួយនោះវិញ ដើម្បីឲ្យជីវិតដែលគ្មានទីបញ្ចប់លេបបាត់អ្វីដែលអាចស្លាប់បាន»។ (កូរិនថូសទី២ ៥:៤) គ្រិស្ដសាសនិកទាំងនេះមិនចង់ស្លាប់ឡើយ។ ពួកគាត់សប្បាយនឹងជីវិត ហើយចង់ប្រើថ្ងៃនីមួយៗដើម្បីបម្រើព្រះយេហូវ៉ាជាមួយនឹងក្រុមគ្រួសារនិងមិត្ដភក្ដិរបស់ពួកគាត់។ ប៉ុន្ដែទោះជាពួកគាត់កំពុងធ្វើអ្វីក៏ដោយ ពួកគាត់ចាំអំពីអ្វីដែលព្រះបានសន្យានឹងពួកគាត់ស្ដីអំពីពេលអនាគត។—កូរិនថូសទី១ ១៥:៥៣; ពេត្រុសទី២ ១:៤; យ៉ូហានទី១ ៣:២, ៣; ការបើកបង្ហាញ ២០:៦
តើព្រះយេហូវ៉ាបានអញ្ជើញអ្នកឬទេ?
១៥. តើអ្វីខ្លះមិនបញ្ជាក់ថាបុគ្គលម្នាក់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ?
១៥ ប្រហែលជាអ្នកកំពុងឆ្ងល់ថា ព្រះយេហូវ៉ាបានអញ្ជើញអ្នកឲ្យទៅស្ថានសួគ៌ ឬមិនបានអញ្ជើញ។ បើអ្នកមានអារម្មណ៍ថាព្រះប្រហែលជាបានអញ្ជើញអ្នក សូមគិតអំពីសំណួរដ៏សំខាន់ទាំងនេះ៖ តើអ្នកមានអារម្មណ៍ថាអ្នកមានចិត្ដខ្នះខ្នែងយ៉ាងខ្លាំងក្នុងកិច្ចការផ្សព្វផ្សាយឬទេ? តើអ្នកពិតជាសប្បាយសិក្សាគម្ពីរ ហើយរៀនអំពី«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»ឬ? (កូរិនថូសទី១ ២:១០) តើអ្នកមានអារម្មណ៍ថាព្រះយេហូវ៉ាបានជួយអ្នកឲ្យទទួលលទ្ធផលដ៏អស្ចារ្យក្នុងកិច្ចផ្សព្វផ្សាយឬទេ? តើអ្នកចង់ធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យអ្នកធ្វើ ច្រើនជាងអ្វីណាទៀតឬ? តើអ្នកមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះមនុស្សឯទៀត ហើយយល់ថាអ្នកមានភារកិច្ចដ៏ធំដើម្បីជួយពួកគេឲ្យបម្រើព្រះយេហូវ៉ាឬទេ? តើអ្នកបានឃើញទីសំអាងដែលបញ្ជាក់ថាព្រះយេហូវ៉ាបានជួយអ្នកតាមរបៀបជាក់លាក់ជាច្រើននៅក្នុងជីវិតរបស់អ្នកឬទេ? បើអ្នកឆ្លើយថាមែន ចំពោះសំណួរទាំងអស់នេះ តើនេះមានន័យថាព្រះបានអញ្ជើញអ្នកឲ្យទៅស្ថានសួគ៌ឬ? មិនមែនទេ។ ហេតុអ្វី? ពីព្រោះអ្នកបម្រើទាំងអស់របស់ព្រះអាចមានអារម្មណ៍បែបនេះ ទោះជាពួកគាត់បានត្រូវរើសតាំង ឬមិនបានត្រូវរើសតាំងក៏ដោយ។ ម្យ៉ាងទៀត តាមរយៈសកម្មពលបរិសុទ្ធរបស់លោក ព្រះយេហូវ៉ាអាចឲ្យឫទ្ធានុភាពស្មើៗគ្នាដល់អ្នកបម្រើណាក៏ដោយ ទោះជាពួកគាត់នឹងទទួលរង្វាន់នៅស្ថានសួគ៌ ឬនៅផែនដីក្ដី។ តាមពិត បើអ្នកកំពុងសង្ស័យថាអ្នកនឹងទៅស្ថានសួគ៌ ឬមិនទៅ នេះមានន័យថាព្រះមិនបានអញ្ជើញអ្នកទេ។ ពួកអ្នកដែលព្រះយេហូវ៉ាបានជ្រើសរើសមិនសង្ស័យអំពីរឿងនេះឡើយ! ពួកគាត់ដឹង!
១៦. តើយើងដឹងយ៉ាងដូចម្ដេចថាមិនមែនបុគ្គលទាំងអស់ដែលបានទទួលសកម្មពលរបស់ព្រះបានត្រូវអញ្ជើញឲ្យទៅស្ថានសួគ៌?
១៦ នៅក្នុងគម្ពីរមានគំរូជាច្រើនអំពីពួកអ្នកស្មោះត្រង់ដែលបានទទួលសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា ប៉ុន្ដែមិនបានទៅស្ថានសួគ៌ទេ។ គំរូមួយគឺយ៉ូហានដែលជាអ្នកជ្រមុជទឹក។ លោកយេស៊ូបានមានប្រសាសន៍ថាគ្មានអ្នកណាធំជាងយ៉ូហានម៉ាថាយ ១១:១០, ១១) ដាវីឌក៏បានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធដែរ។ (សាំយូអែលទី១ ១៦:១៣) សកម្មពលបរិសុទ្ធបានជួយគាត់យល់សេចក្ដីជ្រាលជ្រៅអំពីព្រះយេហូវ៉ា ហើយបានដឹកនាំគាត់ឲ្យសរសេរផ្នែកផ្សេងៗនៃគម្ពីរ។ (ម៉ាកុស ១២:៣៦) ទោះជាយ៉ាងនេះក្ដី សាវ័កពេត្រុសបាននិយាយថា ដាវីឌ«មិនបានឡើងទៅស្ថានសួគ៌ឡើយ»។ (សកម្មភាព ២:៣៤) ព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីឲ្យពួកអ្នកទាំងនេះមានឫទ្ធានុភាពធ្វើអ្វីៗដ៏អស្ចារ្យ ប៉ុន្ដែលោកមិនបានប្រើសកម្មពលនោះដើម្បីអញ្ជើញពួកគាត់ទៅរស់នៅស្ថានសួគ៌ទេ។ តើនេះមានន័យថាពួកគាត់មិនសូវស្មោះត្រង់ ឬមិនមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីគ្រប់គ្រងនៅស្ថានសួគ៌ឬ? មិនមែនទេ។ នេះគ្រាន់តែមានន័យថា ព្រះយេហូវ៉ានឹងប្រោសពួកគាត់ឲ្យមានជីវិតក្នុងសួនឧទ្យាននៅផែនដី។—យ៉ូហាន ៥:២៨, ២៩; សកម្មភាព ២៤:១៥
ទេ ប៉ុន្ដែបន្ទាប់មកលោកបានមានប្រសាសន៍ថាយ៉ូហាននឹងមិនគ្រប់គ្រងជាស្ដេចនៅស្ថានសួគ៌ឡើយ។ (១៧, ១៨. (ក) នៅសព្វថ្ងៃនេះ តើអ្នកបម្រើភាគច្រើនរបស់ព្រះទន្ទឹងរង់ចាំរង្វាន់អ្វី? (ខ) នៅអត្ថបទបន្ទាប់ តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
១៧ អ្នកបម្រើភាគច្រើនរបស់ព្រះសព្វថ្ងៃនេះនឹងមិនទៅស្ថានសួគ៌ឡើយ។ ដូចអាប្រាហាំ ដាវីឌ យ៉ូហានដែលជាអ្នកជ្រមុជទឹកនិងបុរសស្ដ្រីឯទៀតជាច្រើននាក់នៅសម័យគម្ពីរ ពួកគេទន្ទឹងរង់ចាំរស់នៅផែនដី ពេលរដ្ឋាភិបាលរបស់ព្រះនឹងគ្រប់គ្រងលើពួកគេ។ (ហេប្រឺ ១១:១០) អ្នកដែលនឹងគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌នឹងមានចំនួន១៤៤.០០០នាក់។ ប៉ុន្ដែគម្ពីរចែងអំពី«ពួកអ្នកដែលនៅសល់»នៃពួកអ្នកដែលបានត្រូវរើសតាំងដែលនៅផែនដីនៅឡើយនាគ្រាចុងក្រោយបង្អស់នេះ។ (ការបើកបង្ហាញ ១២:១៧) ដូច្នេះ ពួក១៤៤.០០០នាក់ភាគច្រើនបានស្លាប់រួចហើយ ហើយកំពុងនៅស្ថានសួគ៌។
១៨ ប៉ុន្ដែ បើអ្នកណាម្នាក់និយាយថាគាត់បានត្រូវរើសតាំង តើពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីគួរមានប្រតិកម្មយ៉ាងណា? បើបុគ្គលណាម្នាក់នៅក្នុងក្រុមជំនុំរបស់អ្នកចាប់ផ្ដើមបរិភោគនំប៉័ង ហើយពិសាស្រាទំពាំងបាយជូរនៅពិធីរំលឹក តើអ្នកគួរប្រព្រឹត្ដយ៉ាងណាចំពោះគាត់? ចុះយ៉ាងណាបើចំនួននៃពួកអ្នកដែលនិយាយថាពួកគាត់បានត្រូវរើសតាំងចេះតែកើនឡើង? តើអ្នកគួរបារម្ភអំពីរឿងនេះឬទេ? យើងនឹងឆ្លើយសំណួរទាំងនេះនៅអត្ថបទបន្ទាប់។
^ [១] (វគ្គ៤) បុណ្យថ្ងៃទី៥០ប្រហែលជាបានធ្វើឡើងនៅថ្ងៃខែដដែល ដែលព្រះបានឲ្យច្បាប់ដល់ម៉ូសេនៅភ្នំស៊ីណាយ។ (និក្ខមនំ ១៩:១) ដូច្នេះ ប្រហែលជាម៉ូសេបានធ្វើឲ្យប្រជាជាតិអ៊ីស្រាអែលទៅជាភាគីនៃកិច្ចព្រមព្រៀងខាងច្បាប់នៅថ្ងៃដដែល ដែលលោកយេស៊ូបានធ្វើឲ្យពួកអ្នកដែលបានត្រូវរើសតាំងទៅជាភាគីនៃកិច្ចព្រមព្រៀងថ្មី។
^ [២] (វគ្គ១១) ដើម្បីបានសេចក្ដីពន្យល់ថែមទៀតអំពីអត្ថន័យនៃការបង្កើតជាថ្មី សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៩ ទំព័រ៣-១១។