អត្ថបទសិក្សា ២៩
ចូរអរសប្បាយនឹងការរីកចម្រើនរបស់ខ្លួន!
«ចូរឲ្យម្នាក់ៗ . . . មានហេតុត្រេកអរអំពីខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡ. ៦:៤
ចម្រៀងលេខ៣៤ ចូររក្សាចិត្តស្មោះគ្រប់លក្ខណៈជានិច្ច
សេចក្ដីសង្ខេប *
១. ហេតុអ្វីព្រះយេហូវ៉ាមិនប្រៀបធៀបយើងនឹងអ្នកឯទៀត?
ព្រះយេហូវ៉ាស្រឡាញ់ភាពខុសៗគ្នា។ នេះសឲ្យឃើញតាមរយៈអ្វីៗដ៏អស្ចារ្យដែលលោកបានបង្កើត រួមទាំងមនុស្សជាតិផងដែរ។ គ្មានមនុស្សណាម្នាក់ដូចៗគ្នាឡើយ។ ដូច្នេះ ព្រះយេហូវ៉ាមិនដែលប្រៀបធៀបអ្នកនឹងអ្នកណាទេ។ លោកពិនិត្យមើលចិត្តរបស់អ្នក ពោលគឺឃើញធាតុពិតរបស់អ្នក។ (១សាំ. ១៦:៧) លោកក៏ដឹងអំពីអ្វីដែលអ្នកពូកែធ្វើ អ្វីដែលអ្នកមិនពូកែធ្វើ និងជីវប្រវត្តិរបស់អ្នក។ ម្យ៉ាងទៀត លោកមិនសុំយើងឲ្យធ្វើអ្វីដែលហួសពីសមត្ថភាពរបស់យើងទេ។ យើងត្រូវយកតម្រាប់ព្រះយេហូវ៉ា ដោយមានទស្សនៈដូចលោកចំពោះខ្លួន។ យ៉ាងនេះ យើងនឹង«មានគំនិតសមហេតុសមផល» ដោយមិនគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត តែក៏មិនគិតថាខ្លួនគ្មានតម្លៃដែរ។—រ៉ូម ១២:៣
២. ហេតុអ្វីការប្រៀបធៀបខ្លួននឹងអ្នកឯទៀតគឺមិនល្អ?
២ យើងអាចរៀនពីគំរូល្អរបស់អ្នកឯទៀត។ ជាឧទាហរណ៍ បងប្អូនណាម្នាក់ប្រហែលជាទទួលលទ្ធផលល្អក្នុងកិច្ចបម្រើផ្សាយ ហើយនេះប្រហែលជាជំរុញចិត្តយើងឲ្យគិតអំពីរបៀបផ្សេងៗដែលយើងអាចបង្កើនសមត្ថភាពក្នុងកិច្ចបម្រើផ្សាយ។ (ហេ. ១៣:៧; ភី. ៣:១៧) ប៉ុន្តែ ការធ្វើតាមគំរូល្អរបស់បុគ្គលឯទៀតគឺខុសពីការប្រៀបធៀបខ្លួននឹងអ្នកនោះ។ ការប្រៀបធៀបខ្លួនបែបនេះអាចនាំឲ្យអ្នកឈ្នានីស ធ្លាក់ទឹកចិត្ត ឬថែមទាំងមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ ដូចដែលយើងបានរៀននៅអត្ថបទមុន ការប្រកួតប្រជែងនឹងអ្នកឯទៀតក្នុងក្រុមជំនុំ ក៏អាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយព្រះ។ ដូច្នេះ ព្រះយេហូវ៉ាដាស់តឿនយើងដោយសេចក្ដីស្រឡាញ់ថា៖ «ចូរឲ្យម្នាក់ៗពិនិត្យមើលការប្រព្រឹត្តរបស់ខ្លួន រួចគ្រប់គ្នានឹងមានហេតុត្រេកអរអំពីខ្លួនផ្ទាល់ ដោយមិនប្រៀបធៀបខ្លួននឹងអ្នកឯទៀត»។—កាឡ. ៦:៤
៣. តើអ្នកអរសប្បាយចំពោះការរីកចម្រើនអ្វីខ្លះរបស់អ្នកក្នុងការគោរពប្រណិប័តន៍ព្រះ?
៣ ព្រះយេហូវ៉ាចង់ឲ្យអ្នកអរសប្បាយចំពោះការរីកចម្រើនរបស់ខ្លួនក្នុងការគោរពចសព. ១៤១:២) តើអ្នកកាន់តែពូកែចាប់ផ្ដើមការសន្ទនាពេលផ្សព្វផ្សាយ និងកាន់តែចេះប្រើជំនួយផ្សេងៗសម្រាប់កិច្ចផ្សព្វផ្សាយឬទេ? ម្យ៉ាងទៀត បើអ្នកមានក្រុមគ្រួសារ តើព្រះយេហូវ៉ាបានជួយអ្នកឲ្យធ្វើជាប្ដី ប្រពន្ធ ឬឪពុកម្ដាយប្រសើរជាងឬ? អ្នកអាចអរសប្បាយនិងស្កប់ចិត្តចំពោះការរីកចម្រើនរបស់អ្នកក្នុងរឿងទាំងនេះ។
ប្រណិប័តន៍លោក។ ជាឧទាហរណ៍ បើអ្នកបានទទួលការជ្រមុជទឹករួចហើយ អ្នកគួររំភើបចិត្តដែលអ្នកបានសម្រេចគោលដៅនោះ។ អ្នកបានធ្វើការសម្រេចចិត្តនេះដោយខ្លួនឯង ដោយសារអ្នកស្រឡាញ់ព្រះ។ សូមគិតអំពីការរីកចម្រើនរបស់អ្នកតាំងពីពេលនោះមក។ ជាឧទាហរណ៍ តើអ្នកកាន់តែចូលចិត្តអានគម្ពីរនិងសិក្សាផ្ទាល់ខ្លួនឬទេ? តើសេចក្ដីអធិដ្ឋានរបស់អ្នកកាន់តែមានន័យខ្លឹមសារនិងអស់ពីចិត្តឬ? (៤. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ?
៤ យើងអាចជួយអ្នកឯទៀតឲ្យអរសប្បាយចំពោះការរីកចម្រើនរបស់ខ្លួនក្នុងការគោរពប្រណិប័តន៍ព្រះ។ យើងក៏អាចជួយពួកគេមិនឲ្យប្រៀបធៀបខ្លួននឹងអ្នកឯទៀតដែរ។ ក្នុងអត្ថបទនេះ យើងនឹងឃើញអំពីរបៀបដែលឪពុកម្ដាយអាចជួយកូន របៀបដែលគូអាពាហ៍ពិពាហ៍អាចជួយគ្នាទៅវិញទៅមក ព្រមទាំងអំពីរបៀបដែលអ្នកចាស់ទុំនិងអ្នកឯទៀតអាចជួយបងប្អូនរួមជំនឿ។ ក្រោយបង្អស់ យើងនឹងពិចារណាអំពីគោលការណ៍គម្ពីរខ្លះដែលអាចជួយយើងឲ្យកំណត់គោលដៅដែលសមហេតុសមផល ស្របតាមសមត្ថភាព និងកាលៈទេសៈរបស់យើង។
អ្វីដែលឪពុកម្ដាយនិងគូអាពាហ៍ពិពាហ៍អាចធ្វើ
៥. ដូចអេភេសូរ ៦:៤ចែង តើឪពុកម្ដាយគួរជៀសវាងពីអ្វី?
៥ ឪពុកម្ដាយគួរប្រយ័ត្នមិនប្រៀបធៀបកូនម្នាក់ទៅនឹងកូនម្នាក់ទៀត ឬតម្រូវហួសហេតុពីកូនឡើយ។ បើឪពុកម្ដាយធ្វើដូច្នេះ កូនៗអាចធ្លាក់ទឹកចិត្ត។ (សូមអាន អេភេសូរ ៦:៤) បងស្រីម្នាក់ឈ្មោះសាឈីកូ *និយាយថា៖ «គ្រូខ្ញុំរំពឹងថា ខ្ញុំនឹងរៀនពូកែជាងគេនៅក្នុងថ្នាក់។ ម្ដាយខ្ញុំក៏ចង់ឲ្យខ្ញុំរៀនពូកែនៅសាលា ដើម្បីឲ្យគ្រូនិងឪពុកខ្ញុំដែលមិនមែនជាសាក្សីឃើញថាក្មេងៗសាក្សីគឺជាសិស្សឧស្សាហ៍ក្នុងការរៀនសូត្រ ហើយនេះនឹងនាំឲ្យពួកគេនិយាយល្អអំពីសេចក្ដីពិត។ តាមពិត ម្ដាយខ្ញុំចង់ឲ្យខ្ញុំធ្វើត្រូវមួយរយភាគរយពេលប្រឡង តែខ្ញុំធ្វើមិនរួចទេ។ ខ្ញុំបានរៀនចប់អស់ជាច្រើនឆ្នាំហើយ តែបទពិសោធន៍ពេលក្មេងជួនកាលធ្វើឲ្យខ្ញុំឆ្ងល់ថា តើព្រះយេហូវ៉ាពេញចិត្តនឹងការខំប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំឬយ៉ាងណា»។
៦. តើឪពុកម្ដាយអាចរៀនអ្វីពីចម្រៀងសរសើរព្រះ ១៣១:១, ២?
៦ នៅចម្រៀងសរសើរព្រះ ១៣១:១, ២ មានមេរៀនដ៏សំខាន់សម្រាប់ឪពុកម្ដាយ។ (សូមអាន) ស្ដេចដាវីឌបាននិយាយថា គាត់«មិនប្រាថ្នាចង់បានអ្វីៗដែលខ្ពង់ខ្ពស់ពេក» ឬអ្វីៗដែលហួសពីសមត្ថភាពរបស់គាត់ឡើយ។ ចិត្តសុភាពរាប ទាបរបស់គាត់‹បានសម្រួលអារម្មណ៍របស់គាត់ឲ្យស្ងប់›។ តើឪពុកម្ដាយអាចរៀនអ្វីពីពាក្យរបស់ដាវីឌ? ឪពុកម្ដាយអាចមានចិត្តសុភាពរាបទាប មិនគ្រាន់តែចំពោះអ្វីដែលពួកគេតម្រូវពីខ្លួនឯងប៉ុណ្ណោះទេ តែក៏ចំពោះអ្វីដែលពួកគេតម្រូវពីកូនដែរ។ ឪពុកម្ដាយអាចពង្រឹងទំនុកចិត្តរបស់កូន ដោយទទួលស្គាល់អំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់កូនពេលជួយកូនឲ្យកំណត់គោលដៅដែលសមហេតុសមផល។ បងស្រីម្នាក់ឈ្មោះម៉ារីណានឹកចាំថា៖ «ម្ដាយខ្ញុំមិនដែលយកខ្ញុំទៅប្រៀបធៀបនឹងបងប្អូនបីនាក់របស់ខ្ញុំ ឬកូនក្មេងឯទៀតទេ។ គាត់បានបង្រៀនខ្ញុំថា មនុស្សគ្រប់គ្នាមានសមត្ថភាពខុសៗគ្នា ហើយថាយើងម្នាក់ៗមានតម្លៃចំពោះព្រះយេហូវ៉ា។ ដោយសារគាត់ ខ្ញុំកម្រប្រៀបធៀបខ្លួននឹងអ្នកឯទៀតណាស់»។
៧-៨. តើប្ដីអាចបង្ហាញយ៉ាងណាថាគាត់លើកកិត្តិយសប្រពន្ធ?
៧ ប្ដីដែលជាគ្រិស្តសាសនិកត្រូវលើកកិត្តិយសប្រពន្ធ។ (១ពេ. ៣:៧) ការលើកកិត្តិយសបង្កប់អត្ថន័យថាបង្ហាញការគោរពនិងការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត។ ជាឧទាហរណ៍ ប្ដីលើកកិត្តិយសប្រពន្ធដោយចាត់ទុកនាងជាបុគ្គលសំខាន់ម្នាក់។ គាត់មិនតម្រូវអ្វីហួសពីសមត្ថភាពរបស់នាងទេ។ ម្យ៉ាងទៀត គាត់ប្រាកដជាមិនប្រៀបធៀបនាងនឹងស្ត្រីឯទៀតឡើយ។ ចុះបើគាត់ប្រៀបធៀបប្រពន្ធនឹងស្ត្រីឯទៀត តើនាងនឹងមានអារម្មណ៍យ៉ាងណា? សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះរ៉ូសា។ ប្ដីរបស់គាត់ដែលមិនមែនជាអ្នកជឿច្រើនតែប្រៀបធៀបគាត់នឹងស្ត្រីឯទៀត។ ពាក្យសម្ដីឥតសប្បុរសរបស់ប្ដីបងរ៉ូសាមិនគ្រាន់តែធ្វើឲ្យគាត់មានអារម្មណ៍ថាខ្លួនគ្មានតម្លៃប៉ុណ្ណោះទេ តែក៏ធ្វើឲ្យគាត់សង្ស័យថាគ្មានអ្នកណាស្រឡាញ់គាត់ពិតប្រាកដដែរ។ គាត់និយាយថា៖ «ខ្ញុំត្រូវការអ្នកឯទៀតឲ្យជួយរំលឹកខ្ញុំជារឿយៗថាព្រះយេហូវ៉ាឲ្យតម្លៃខ្ញុំ»។ ផ្ទុយទៅវិញ ប្ដីដែលជាគ្រិស្តសាសនិកលើកកិត្តិយសប្រពន្ធរបស់គាត់។ គាត់ដឹងថាបើគាត់ធ្វើដូច្នេះ នោះមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់គាត់ជាមួយប្រពន្ធនិងជាមួយព្រះយេហូវ៉ា។ *
៨ ប្ដីដែលលើកកិត្តិយសប្រពន្ធប្រាប់នាងថាគាត់ស្រឡាញ់នាង ថានាងមានតម្លៃ និងនិយាយល្អអំពីនាងប្រាប់អ្នកឯទៀត។ (សុភ. ៣១:២៨) ប្ដីរបស់បងខាតារីណាដែលបានត្រូវរៀបរាប់នៅអត្ថបទមុន បានជួយគាត់ឲ្យយកឈ្នះអារម្មណ៍ថាខ្លួនគ្មានតម្លៃ។ កាលដែលបងខាតារីណានៅក្មេង ម្ដាយរបស់គាត់រិះគន់គាត់ ហើយច្រើនតែប្រៀបធៀបគាត់នឹងក្មេងស្រីឯទៀត រួមទាំងមិត្តភក្តិរបស់គាត់ផងដែរ។ ដូច្នេះ បងខាតារីណាចាប់ផ្ដើមប្រៀបធៀបខ្លួននឹងអ្នកឯទៀត សូម្បីតែក្រោយពីគាត់បានចូលសេចក្ដីពិត ក៏គាត់នៅតែធ្វើដូច្នេះ។ ប៉ុន្តែ ប្ដីរបស់គាត់ដែលជាគ្រិស្តសាសនិក បានជួយគាត់ឲ្យតយុទ្ធនឹងទំនោរចិត្តនេះ ហើយជួយគាត់ឲ្យមានទស្សនៈសមហេតុសមផលជាងចំពោះខ្លួនឯង។ គាត់និយាយថា៖ «ប្ដីខ្ញុំស្រឡាញ់ខ្ញុំ សរសើរខ្ញុំចំពោះអ្វីល្អៗដែលខ្ញុំធ្វើ និងអធិដ្ឋានឲ្យខ្ញុំ។ គាត់ក៏រំលឹកខ្ញុំអំពីគុណសម្បត្តិដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ហើយជួយខ្ញុំឲ្យកែប្រែរបៀបគិតគូរមិនល្អរបស់ខ្ញុំ»។
អ្វីដែលពួកអ្នកចាស់ទុំនិងបងប្អូនឯទៀតអាចធ្វើ
៩-១០. តើពួកអ្នកចាស់ទុំដ៏សប្បុរសបានជួយបងស្រីម្នាក់ឲ្យយកឈ្នះទំនោរចិត្តប្រៀបធៀបខ្លួននឹងអ្នកឯទៀតតាមរបៀបណា?
៩ តើពួកអ្នកចាស់ទុំអាចជួយពួកអ្នកដែលមានទំនោរចិត្តប្រៀបធៀបខ្លួននឹងអ្នកឯទៀតតាមរបៀបណា? សូមគិតអំពីបទពិសោធន៍របស់បងស្រីម្នាក់ឈ្មោះហានូនី ដែលកម្រទទួលការសរសើរកាលនៅក្មេង។ គាត់នឹកចាំថា៖ «ខ្ញុំជាមនុស្សអៀន ហើយមានអារម្មណ៍ថាក្មេងដទៃប្រសើរជាងខ្ញុំ។ ខ្ញុំចេះប្រៀបធៀបខ្លួននឹងអ្នកឯទៀតតាំងពីតូចមក»។ សូម្បីតែក្រោយពីបងហានូនីបានចូលសេចក្ដីពិត ហើយបម្រើជាអ្នកត្រួសត្រាយ ក៏គាត់នៅតែប្រៀបធៀបខ្លួននឹងអ្នកឯទៀត។ ហេតុនេះហើយ គាត់មានអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃក្នុងក្រុមជំនុំទេ។ ប៉ុន្តែឥឡូវ គាត់បម្រើជាអ្នកត្រួសត្រាយដ៏សប្បាយម្នាក់។ តើអ្វីបានជួយគាត់ឲ្យកែប្រែទស្សនៈរបស់គាត់?
១០ បងហានូនីនិយាយថា គាត់បានទទួលជំនួយពីអ្នកចាស់ទុំដែលប្រកបដោយសេចក្ដីសប្បុរស។ ពួកគេបានបង្ហាញទំនុកចិត្តលើគាត់ ហើយបានសរសើរគាត់ចំពោះគំរូដ៏ស្មោះត្រង់របស់គាត់។ គាត់សរសេរថា៖ «ពួកអ្នកចាស់ទុំបានសុំខ្ញុំអស់ថែស្សាឡូនិចទី១ ១:២, ៣ដល់ខ្ញុំ។ នេះធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់! ដោយសារគង្វាលដ៏ល្អប្រសើរទាំងនេះ ឥឡូវខ្ញុំឲ្យតម្លៃតួនាទីរបស់ខ្ញុំក្នុងអង្គការរបស់ព្រះយេហូវ៉ា»។
ប៉ុន្មានដងឲ្យជួយលើកទឹកចិត្តបងប្អូនស្រីមួយចំនួន។ ភារកិច្ចនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអ្នកឯទៀតត្រូវការខ្ញុំ។ ខ្ញុំនឹកចាំអំពីពេលដែលពួកអ្នកចាស់ទុំបង្ហាញសេចក្ដីស្រឡាញ់ដោយអរគុណខ្ញុំ ដែលខ្ញុំបានលើកទឹកចិត្តប្អូនៗស្រីវ័យក្មេងមួយចំនួន។ បន្ទាប់មក ពួកគាត់បានអាន១១. តើតាមរបៀបណាយើងអាចជួយពួកអ្នកដែល«មានចិត្តខ្ទេចខ្ទាំនិងធ្លាក់ទឹកចិត្ត»ដូចដែលបានត្រូវរៀបរាប់នៅអេសាយ ៥៧:១៥?
១១ សូមអាន អេសាយ ៥៧:១៥។ ព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកអ្នកដែល«មានចិត្តខ្ទេចខ្ទាំនិងធ្លាក់ទឹកចិត្ត»។ យើងទាំងអស់គ្នា មិនគ្រាន់តែពួកអ្នកចាស់ទុំប៉ុណ្ណោះទេ អាចជួយលើកទឹកចិត្តបងប្អូនជាទីស្រឡាញ់ទាំងនេះ។ របៀបមួយដែលយើងអាចលើកទឹកចិត្តពួកគេ គឺដោយបង្ហាញការយកចិត្តទុកដាក់យ៉ាងស្មោះ។ ព្រះយេហូវ៉ាចង់ប្រើយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់របស់លោកចំពោះចៀមដ៏មានតម្លៃរបស់លោក។ (សុភ. ១៩:១៧) យើងក៏អាចជួយបងប្អូនយើង ដោយមានចិត្តរាបទាប និងដោយមិនអួតអំពីសមត្ថភាពរបស់យើង។ យើងមិនចង់ឲ្យគេយកចិត្តទុកដាក់ខ្លាំងពេកចំពោះយើង ដោយសារនេះអាចបង្កឲ្យមានការឈ្នានីសគ្នា។ ផ្ទុយទៅវិញ យើងប្រើសមត្ថភាពនិងចំណេះរបស់យើងដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមក។—១ពេ. ៤:១០, ១១
១២. ហេតុអ្វីមនុស្សទន់ទាបចូលចិត្តលោកយេស៊ូ? (សូមមើលរូបភាពនៅក្រប)
១២ យើងអាចរៀនច្រើនអំពីរបៀបប្រព្រឹត្តទៅលើអ្នកឯទៀត ដោយគិតអំពីរបៀបដែលលោកយេស៊ូប្រព្រឹត្តទៅលើអ្នកកាន់តាមលោក។ លោកជាបុគ្គលដ៏ឧត្ដុង្គឧត្ដមបំផុតដែលធ្លាប់រស់នៅ តែលោក«ស្លូត ក៏មានចិត្តរាបទាប»។ (ម៉ាថ. ១១:២៨-៣០) លោកមិនបានអួតអំពីភាពឈ្លាសវៃនិងចំណេះដឹងដ៏ច្រើនក្រៃលែងរបស់លោកទេ។ លោកបង្រៀនដោយប្រើពាក្យសាមញ្ញ ព្រមទាំងឧទាហរណ៍ដែលស្រួលយល់ និងដែលមានឥទ្ធិពលទៅលើចិត្តរបស់មនុស្សទន់ទាប។ (លូក. ១០:២១) ខុសពីពួកអ្នកដឹកនាំសាសនាដែលមានអំណួត លោកយេស៊ូមិនដែលធ្វើឲ្យអ្នកឯទៀតមានអារម្មណ៍ថាពួកគេមិនមានតម្លៃចំពោះព្រះឡើយ។ (យ៉ូន. ៦:៣៧) ផ្ទុយទៅវិញ លោកឲ្យកិត្តិយសដល់មនុស្សសាមញ្ញធម្មតា។
១៣. តើសេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់របស់លោកយេស៊ូសឲ្យឃើញយ៉ាងណាក្នុងការប្រព្រឹត្តរបស់លោកទៅលើអ្នកកាន់តាម?
១៣ សេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់របស់លោកយេស៊ូបានសឲ្យឃើញតាមរបៀបដែលលោកប្រព្រឹត្តទៅលើអ្នកកាន់តាម។ លោកដឹងថាពួកគេមានសមត្ថភាពនិងកាលៈទេសៈខុសៗគ្នា។ ដូច្នេះ ពួកគេមិនអាចបំពេញភារកិច្ចដូចគ្នា ឬទទួលលទ្ធផលដូចគ្នាក្នុងកិច្ចបម្រើផ្សាយទេ។ ទោះជាយ៉ាងនោះក៏ដោយ លោកបានឲ្យតម្លៃចំពោះការខំប្រឹងយ៉ាងស្មោះរបស់ពួកគេម្នាក់ៗ។ ចិត្តគំនិតរបស់លោកយេស៊ូគឺសឲ្យឃើញក្នុងឧទាហរណ៍អំពីថាលិន។ ក្នុងឧទាហរណ៍នោះ ម្ចាស់បានប្រគល់ភារកិច្ចឲ្យខ្ញុំបម្រើម្នាក់ៗ«តាមសមត្ថភាពរបស់ពួកគេរៀងៗខ្លួន»។ ទោះជាខ្ញុំបម្រើម្នាក់បានទទួលលទ្ធផលច្រើនជាងគេក្ដី ខ្ញុំបម្រើពីរនាក់បានខំប្រឹងព្យាយាម។ ម្ចាស់របស់ពួកគេបានសរសើរខ្ញុំបម្រើទាំងពីរនាក់នេះដោយប្រើពាក្យដូចគ្នាថា៖ «ខ្ញុំបម្រើដ៏ល្អហើយស្មោះត្រង់អើយ! អ្នកធ្វើការបានល្អណាស់!»។—ម៉ាថ. ២៥:១៤-២៣
១៤. តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច ស្ដីអំពីរបៀបដែលលោកប្រព្រឹត្តទៅលើអ្នកឯទៀត?
១៤ លោកយេស៊ូបង្ហាញសេចក្ដីសប្បុរសនិងសេចក្ដីស្រឡាញ់ចំពោះយើងតាមរយៈការប្រព្រឹត្តរបស់លោក។ លោកដឹងថាយើងមានសមត្ថភាពនិងកាលៈទេសៈខុសៗគ្នា ហើយលោកពេញចិត្តពេលយើងខំប្រឹងអស់ពីសមត្ថភាពរបស់យើង។ យើងគួរយកតម្រាប់លោកយេស៊ូ។ យើងមិនចង់ធ្វើឲ្យបងប្អូនរួមជំនឿមានអារម្មណ៍ថាខ្លួនគ្មានតម្លៃឬខ្មាសគេ ដោយសារគាត់មិនអាចធ្វើច្រើនដូចអ្នកឯទៀតទេ។ ផ្ទុយទៅវិញ សូមយើងស្វែងរកឱកាសសរសើរបងប្អូនរបស់យើងចំពោះការខំប្រឹងព្យាយាមអស់ពីសមត្ថភាពរបស់ពួកគេដើម្បីបម្រើព្រះយេហូវ៉ា។
ចូរកំណត់គោលដៅសមហេតុសមផល
១៥-១៦. តើបងស្រីម្នាក់ទទួលប្រយោជន៍យ៉ាងណាពីការកំណត់គោលដៅដែលសមហេតុសមផលសម្រាប់ខ្លួន?
១៥ ពេលយើងមានគោលដៅក្នុងកិច្ចបម្រើព្រះយេហូវ៉ា នោះជីវិតយើងមានគោលបំណងនិងមានទិសដៅ។ ប៉ុន្តែ គឺសំខាន់ណាស់ដែលយើងកំណត់គោលដៅដែលសមស្របតាមសមត្ថភាពនិងកាលៈទេសៈរបស់យើង មិនមែនតាមអ្នកឯទៀតឡើយ។ យើងមិនចង់ឲ្យខ្លួនយើងខកចិត្តនិងធ្លាក់ទឹកចិត្តទេ។ (លូក. ១៤:២៨) សូមគិតអំពីគំរូរបស់បងស្រីដែលជាអ្នកត្រួសត្រាយម្នាក់ឈ្មោះមេដូរី។
១៦ ពេលបងមេដូរីនៅក្មេង ឪពុកគាត់ដែលមិនមែនជាសាក្សីព្រះយេហូវ៉ាធ្លាប់ប្រាប់គាត់ថា បងប្អូនបង្កើតនិងសិស្សរួមថ្នាក់របស់គាត់ល្អជាងគាត់។ បងមេដូរីនិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាខ្លួនអន់»។ ប៉ុន្តែ កាលដែលបងមេដូរីធំឡើង គាត់ចាប់ផ្ដើមមានទំនុកចិត្តលើខ្លួនឯងច្រើនជាង។ ហេតុអ្វី? គាត់និយាយថា៖ «ខ្ញុំបានអានគម្ពីររាល់ថ្ងៃដើម្បីខ្ញុំអាចមានសេចក្ដីសុខសាន្តក្នុងចិត្ត ហើយអាចយល់ថាព្រះយេហូវ៉ាស្រឡាញ់ខ្ញុំ»។ បន្ថែមទៅទៀត គាត់បានកំណត់គោលដៅដែលសមហេតុសមផលសម្រាប់ខ្លួនឯង ហើយអធិដ្ឋានចំៗសុំជំនួយដើម្បីសម្រេចគោលដៅទាំងនោះ។ នេះបានជួយបងមេដូរីឲ្យអរសប្បាយចំពោះអ្វីដែលគាត់អាចធ្វើដើម្បីព្រះយេហូវ៉ា។
ចូរបន្តខំអស់ពីសមត្ថភាពរបស់អ្នកដើម្បីព្រះយេហូវ៉ា
១៧. តើយើងអាចឲ្យ«គំនិតថ្មីបន្តកាន់កាប់»យើងយ៉ាងដូចម្ដេច ហើយតើនោះនឹងមានលទ្ធផលយ៉ាងណា?
១៧ អារម្មណ៍និងគំនិតមិនត្រឹមត្រូវប្រហែលជាមិនបាត់ទៅក្នុងមួយរំពេចទេ។ ដូច្នេះ ព្រះយេហូវ៉ាដាស់តឿនយើងថា៖ «អ្នករាល់គ្នាត្រូវឲ្យគំនិតថ្មីបន្តកាន់កាប់អ្នករាល់គ្នា»។ (អេភ. ៤:២៣, ២៤) ដើម្បីធ្វើដូច្នេះ យើងត្រូវអធិដ្ឋាន សិក្សាបណ្ដាំរបស់ព្រះ និងរំពឹងគិត។ ដូច្នេះ សូមបន្តធ្វើអ្វីទាំងនេះ ហើយសុំកម្លាំងពីព្រះយេហូវ៉ា។ ឫទ្ធានុភាពបរិសុទ្ធរបស់លោកនឹងជួយអ្នកមិនឲ្យប្រៀបធៀបខ្លួននឹងអ្នកឯទៀត។ ព្រះយេហូវ៉ាក៏នឹងជួយអ្នកឲ្យកត់សម្គាល់ និងជម្រុះចេញភ្លាមៗនូវការឈ្នានីសឬអំណួត បើគុណវិបត្តិទាំងនេះដុះឡើងក្នុងចិត្តរបស់អ្នក។
១៨. តើអ្នកអាចទទួលការសម្រាលទុក្ខអ្វីពីពាក្យនៅប្រវត្តិហេតុទី២ ៦:២៩, ៣០?
ប្រវត្តិហេតុទី២ ៦:២៩, ៣០។ ព្រះយេហូវ៉ាស្គាល់ចិត្តយើង។ លោកក៏ដឹងថាយើងតយុទ្ធនឹងឥទ្ធិពលមិនល្អពីពិភពលោកនេះ និងភាពមិនល្អឥតខ្ចោះរបស់យើង។ ពេលព្រះយេហូវ៉ាឃើញថា យើងខំប្រឹងយ៉ាងខ្លាំងដើម្បីតយុទ្ធនឹងឥទ្ធិពលមិនល្អទាំងនេះ លោកស្រឡាញ់យើងកាន់តែខ្លាំង។
១៨ សូមអាន១៩. តើព្រះយេហូវ៉ាលើកឡើងអំពីអ្វីដើម្បីពន្យល់អំពីអារម្មណ៍របស់លោកចំពោះយើង?
១៩ ដើម្បីពន្យល់អំពីអារម្មណ៍របស់លោកចំពោះយើង ព្រះយេហូវ៉ាលើកឡើងអំពីសេចក្ដីស្រឡាញ់រវាងម្ដាយនិងទារក។ (អេ. ៤៩:១៥) សូមគិតអំពីបទពិសោធន៍របស់ម្ដាយម្នាក់ឈ្មោះរេឆឺល។ គាត់សរសេរថា៖ «ស្តេហ្វានីដែលជាកូនស្រីខ្ញុំកើតមិនគ្រប់ខែ។ ពេលខ្ញុំឃើញគាត់ដំបូង គាត់មើលទៅតូចនិងទន់ខ្សោយ។ ប៉ុន្តែ គ្រូពេទ្យអនុញ្ញាតឲ្យខ្ញុំបីគាត់រាល់ថ្ងៃនៅខែដំបូងនៃជីវិតគាត់ ពេលគាត់បានត្រូវចិញ្ចឹមក្នុងកែវនៅមន្ទីរពេទ្យ។ ក្នុងអំឡុងពេលនោះ ខ្ញុំនិងកូនខ្ញុំមានអារម្មណ៍ជិតស្និទ្ធគ្នាខ្លាំងណាស់។ ឥឡូវគាត់មានអាយុ៦ឆ្នាំ ហើយតូចជាងក្មេងអាយុស្រករគាត់។ ខ្ញុំស្រឡាញ់គាត់កាន់តែខ្លាំងឡើង ព្រោះខ្ញុំឃើញការព្យាយាមរបស់គាត់ដើម្បីរស់ ហើយដោយសារគាត់ ខ្ញុំមានអំណរច្រើនក្នុងជីវិត!»។ យើងសប្បាយចិត្តដឹងថាព្រះយេហូវ៉ាមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅបែបនេះចំពោះយើង ពេលលោកឃើញយើងខំព្យាយាមបម្រើលោកអស់ពីចិត្ត!
២០. ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា ហេតុអ្វីអ្នកអាចអរសប្បាយ?
២០ ដោយសារអ្នកជាអ្នកបម្រើព្រះយេហូវ៉ា អ្នកជាសមាជិកដ៏មានតម្លៃក្នុងក្រុមគ្រួសាររបស់លោក ហើយគ្មានអ្នកណាដូចអ្នកទេ។ ព្រះយេហូវ៉ាមិនបានទាញនាំអ្នកឲ្យមកឯលោក ដោយសារអ្នកប្រសើរជាងអ្នកឯទៀតទេ តែដោយសារលោកបានឃើញថាអ្នកមានចិត្តសុភាព សុខចិត្តរៀនពីលោក និងកែប្រែ។ (ចសព. ២៥:៩) អ្នកអាចជឿជាក់ថាលោកសប្បាយចិត្ត ពេលអ្នកខំអស់ពីសមត្ថភាពដើម្បីបម្រើលោក។ ភាពស្មោះត្រង់និងការស៊ូទ្រាំរបស់អ្នកបង្ហាញថា អ្នកមាន«ចិត្តល្អ»។ (លូក. ៨:១៥) ដូច្នេះ សូមបន្តខំប្រឹងអស់ពីសមត្ថភាពរបស់អ្នកដើម្បីព្រះយេហូវ៉ា។ យ៉ាងនេះ អ្នកនឹងមានហេតុត្រេកអរ«អំពីខ្លួនផ្ទាល់»។
ចម្រៀងលេខ៣៨ លោកនឹងធ្វើឲ្យអ្នកខ្លាំងក្លា
^ វគ្គ 5 ព្រះយេហូវ៉ាមិនប្រៀបធៀបយើងនឹងអ្នកឯទៀតទេ។ ប៉ុន្តែ យើងខ្លះប្រហែលជាប្រៀបធៀបខ្លួននឹងមនុស្សឯទៀត ហើយក្រោយមកមានអារម្មណ៍ថាខ្លួនមិនល្អគ្រប់គ្រាន់។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលការប្រៀបធៀបខ្លួននឹងអ្នកឯទៀតគឺជាអ្វីមិនល្អ។ យើងក៏នឹងពិចារណាអំពីរបៀបដែលយើងអាចជួយសមាជិកគ្រួសារ និងពួកអ្នកដែលនៅក្នុងក្រុមជំនុំឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះខ្លួន។
^ វគ្គ 5 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 7 ទោះជាព័ត៌មានទាំងនេះផ្ដោតទៅលើប្ដីក្ដី គោលការណ៍ជាច្រើនក៏សំដៅទៅលើប្រពន្ធដែរ។
^ វគ្គ 58 ការពណ៌នាអំពីរូបភាព: ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឪពុកម្ដាយបង្ហាញការពេញចិត្តចំពោះអ្វីដែលកូនម្នាក់ៗបានធ្វើដើម្បីដាក់ចូលក្នុងទូកធំរបស់ណូអេ។
^ វគ្គ 62 ការពណ៌នាអំពីរូបភាព: ស្ត្រីមេម៉ាយម្នាក់ដែលមានកូនរៀននៅសាលាមត្តេយ្យ រៀបចំកាលវិភាគត្រួសត្រាយជំនួយ ហើយក្រោយមកគាត់សប្បាយចិត្តដែលបានសម្រេចគោលដៅនោះ។