មនុស្សកាន់តែច្រើនមានភាពឯកោ តើអ្នកអាចធ្វើអ្វីខ្លះដើម្បីកាត់បន្ថយភាពឯកោ?
អត្ថបទមួយស្ដីអំពីភាពឯកោនិងការផ្ដាច់ខ្លួន បានរៀបរាប់ថា៖«មនុស្សពេញវ័យប្រមាណ៥០ភាគរយនៅសហរដ្ឋអាម៉េរិកកំពុងប្រឈមនឹងភាពឯកោ ហើយបើគិតក្នុងស្រទាប់យុវវ័យវិញ កាន់តែមានច្រើនជាងនេះទៅទៀត»(The U.S. Surgeon General’s Advisory on the Healing Effects of Social Connection and Community, 2023)។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ អង្គការសុខភាពពិភពលោកបានជូនដំណឹងថា៖«គណៈកម្មការថ្មីមួយបានទទួលភារកិច្ចឲ្យស្រាវជ្រាវអំពីភាពឯកោដែលជាបញ្ហាសុខភាពបន្ទាន់ ហើយលើកទឹកចិត្តមនុស្សឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀត ព្រមទាំងជំរុញឲ្យមានការអភិវឌ្ឍន៍អំពីការកាត់បន្ថយភាពឯកោនៅគ្រប់ប្រទេស»។
គម្ពីរផ្ដល់យោបល់ល្អៗដែលជួយយើងបណ្ដុះឲ្យមានទំនាក់ទំនងល្អជាមួយនឹងអ្នកឯទៀតដើម្បីកាត់បន្ថយភាពឯកោ។
គោលការណ៍គម្ពីរដែលអាចជួយអ្នក
កាត់បន្ថយសកម្មភាពផ្សេងៗដែលធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីអ្នកឯទៀត។ សកម្មភាពទាំងនោះមានដូចជាការប្រើប្រាស់បណ្ដាញសង្គមច្រើនហួសហេតុពេក។ ផ្ទុយទៅវិញ សូមចំណាយពេលជាមួយអ្នកឯទៀតដោយផ្ទាល់ដើម្បីអ្នកអាចមានចំណងមិត្តភាពល្អជាមួយនឹងពួកគេ។
គោលការណ៍គម្ពីរ៖«មិត្តពិតបង្ហាញសេចក្ដីស្រឡាញ់គ្រប់ពេលវេលា ហើយគាត់ប្រៀបដូចជាបងប្អូនដែលកើតមក ដើម្បីជួយគ្នានៅពេលមានទុក្ខលំបាក»។—សុភាសិត ១៧:១៧
ស្វែងរកឱកាសជួយអ្នកឯទៀត។ ការធ្វើល្អដល់អ្នកឯទៀតមិនគ្រាន់តែជួយអ្នកឲ្យមានទំនាក់ទំនងល្អជាមួយគាត់ប៉ុណ្ណោះទេ តែក៏ជួយអ្នកមានអារម្មណ៍សប្បាយជាងដែរ។
គោលការណ៍គម្ពីរ៖«ការឲ្យគេ នោះមានសុភមង្គលច្រើនជាងការទទួល»។—សកម្មភាព ២០:៣៥
សូមស្វែងយល់ថែមទៀតក្នុងគេហទំព័ររបស់យើងដើម្បីរកព័ត៌មានពីគម្ពីរស្ដីអំពីវិធីបង្កើតមិត្តភាពល្អ។