តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះសង្គ្រាម?
ទូទាំងពិភពលោក សង្គ្រាមធ្វើឲ្យមានការបំផ្លិចបំផ្លាញ ការឈឺចាប់ និងទុក្ខវេទនាដែលមិនចេះស្រាកស្រាន្ត។ សូមមើលសេចក្ដីរាយការណ៍ខាងក្រោម៖
កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពនៅក្រុងអូស្លូ បានរាយការណ៍ថា៖«កាលពីឆ្នាំ២០២២ មនុស្សកាន់តែច្រើនបានស្លាប់ដោយសារសង្គ្រាម ជាពិសេសនៅប្រទេសអេត្យូពីនិងអ៊ុយក្រែន ហើយចំនួនអ្នកស្លាប់គឺច្រើនជាងពេលណាៗទាំងអស់តាំងពីឆ្នាំ១៩៩៤»។
កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គការក្រៅរដ្ឋាភិបាលមួយ(ACLED) បានរាយការណ៍ថា៖«នៅក្នុងឆ្នាំ២០២២ សង្គ្រាមនៅអ៊ុយក្រែនមិនគ្រាន់តែនាំឲ្យមានទុក្ខវេទនាប៉ុណ្ណោះទេ តែក៏បណ្ដាលឲ្យមានជម្លោះខាងនយោបាយកើនឡើងនៅទូទាំងពិភពលោកដែរ គឺកើនឡើងដល់ទៅ២៧ភាគរយ ហើយមនុស្សប្រមាណ១.៧០០.០០០.០០០នាក់ បានរងផលប៉ះពាល់»។
គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដែលថា៖«ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រមួយឡើងដែលនឹងមិនត្រូវបំផ្លាញឡើយ»។ (ដានីយ៉ែល ២:៤៤) ក្រោមការគ្រប់គ្រងនៃរាជាណាចក្រឬរដ្ឋាភិបាលនោះ ព្រះនឹង«ធ្វើឲ្យផែនដីទាំងមូលលែងមានសង្គ្រាមទៀត»។—ចម្រៀងសរសើរព្រះ ៤៦:៩