តើរាជាណាចក្រព្រះនឹងធ្វើអ្វីចំពោះបញ្ហាសុខភាព?
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកអង្គការសុខភាពពិភពលោក លោកថិត្រូស អាដឹណាម ហ្គិប៊្រីយេសឹស បានរៀបរាប់ថា៖«ទោះជារោគរាតត្បាតកូវីដ-១៩ លែងជាបញ្ហាធំដល់ពិភពលោកទៀតក៏ដោយ តែនេះមិនមែនមានន័យថាវាលែងគំរាមកំហែងដល់សុខភាពមនុស្សឡើយ។ . . . ហើយនៅថ្ងៃអនាគត ច្បាស់ជានឹងមានរោគរាតត្បាតផ្សេងទៀតជាមិនខាន។ ដូច្នេះ យើងត្រូវត្រៀមខ្លួនជាមុន»។
មនុស្សជាច្រើននៅតែរងទុក្ខខាងផ្លូវកាយខាងផ្លូវចិត្ត ដែលបណ្ដាលមកពីរោគរាតត្បាតកូវីដ-១៩។ តើរដ្ឋាភិបាលនានានិងអង្គការថែទាំសុខភាពអាចចាត់វិធានការប្រយុទ្ធប្រឆាំងរោគរាតត្បាតមួយទៀតបានទេ? ហើយតើពួកគេអាចដោះស្រាយបញ្ហាសុខភាពដែលយើងមាននៅឥឡូវនេះឬទេ?
គម្ពីរប្រាប់យើងអំពីរដ្ឋាភិបាលមួយដែលនឹងផ្ដល់ដំណោះស្រាយបញ្ហាខាងសុខភាព។ គម្ពីរចែងថា៖«ព្រះនៃស្ថានសួគ៌នឹងតាំងរាជាណាចក្រ[ឬរដ្ឋាភិបាល]មួយឡើង»។ (ដានីយ៉ែល ២:៤៤) ក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលនោះ «បណ្ដាជនដែលរស់នៅក្នុងស្រុក ពួកគេនឹងមិននិយាយថា៖‹ខ្ញុំឈឺ›ទៀតឡើយ។ (អេសាយ ៣៣:២៤) មនុស្សគ្រប់រូបនឹងមានសុខភាពល្អនិងមានកម្លាំងមាំមួនដូចកាលពួកគេនៅក្មេង។—យ៉ូប ៣៣:២៥