ចូរចាំយាម!
តើអ្នកដឹកនាំមួយណាដែលលោកអ្នកនឹងជ្រើសរើស? តើគម្ពីរចែងយ៉ាងណា?
មនុស្សកំពុងធ្វើការសម្រេចចិត្តដ៏សំខាន់អំពីការជ្រើសរើសអ្នកដឹកនាំ។
តើគម្ពីរចែងយ៉ាងណា?
អ្នកដឹកនាំជាមនុស្សមានកម្រិត
គម្ពីរបានលើកឡើងអំពីកម្រិតរបស់អ្នកដឹកនាំជាមនុស្ស។
«កុំទុកចិត្តពួកមានឋានៈខ្ពស់ កុំទុកចិត្តមនុស្ស ព្រោះពួកគេមិនអាចជួយសង្គ្រោះបានឡើយ។ ពេលគេផុតដង្ហើម គេត្រឡប់ទៅជាដីវិញ។ នៅថ្ងៃនោះឯង ការគិតគូររបស់គេក៏រលាយសាបសូន្យទៅ»។—ចម្រៀងសរសើរព្រះ ១៤៦:៣, ៤
ទោះជាអ្នកដឹកនាំដែលមានសមត្ថភាពជាងគេក៏ដោយ ទីបំផុតនឹងត្រូវស្លាប់។ បន្ថែមទៅទៀត ពួកគេមិនអាចធានាថាស្នាដៃល្អៗរបស់ពួកគេ នឹងត្រូវបានអ្នកដឹកនាំបន្ទាប់ពីពួកគេ ធ្វើបន្តនោះឡើយ។—អ្នកទូន្មាន ២:១៨, ១៩
ការពិត គម្ពីរប្រាប់ថាមនុស្សមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។
«មនុស្ស . . . គ្មានសមត្ថភាពតម្រង់ជំហានរបស់ខ្លួន»ទេ។—យេរេមា ១០:២៣
តើមានអ្នកណាម្នាក់អាចធ្វើជាអ្នកដឹកនាំដ៏ល្អនៅសម័យយើងបាន?
អ្នកដឹកនាំមួយរូបដែលព្រះពេញចិត្ត
គម្ពីររៀបរាប់ថា ព្រះបានតែងតាំងអ្នកដឹកនាំម្នាក់ដែលមានសមត្ថភាពគ្រប់គ្រាន់និងគួរឲ្យទុកចិត្តបំផុត។ អ្នកដឹកនាំនោះគឺលោកយេស៊ូគ្រិស្ត។ (ចម្រៀងសរសើរព្រះ ២:៦) លោកយេស៊ូជាស្ដេចនៃរាជាណាចក្រព្រះ។ រាជាណាចក្រនេះជារដ្ឋាភិបាលមួយដែលគ្រប់គ្រងពីស្ថានសួគ៌។—ម៉ាថាយ ៦:១០
តើលោកអ្នកនឹងជ្រើសរើសការដឹកនាំរបស់លោកយេស៊ូទេ? គម្ពីរបង្ហាញយើងអំពីមូលហេតុដែលសំណួរនេះគឺសំខាន់៖
«ចូរលើកកិត្តិយសបុត្ររបស់ព្រះ[លោកយេស៊ូគ្រិស្ត]។ បើមិនដូច្នោះទេ ព្រះនឹងខឹង ហើយអ្នករាល់គ្នានឹងត្រូវវិនាស ព្រោះកំហឹងរបស់លោកនឹងផ្ទុះឡើងភ្លាមៗ។ ប៉ុន្តែ អស់អ្នកដែលយកលោកជាទីពឹងជ្រក នោះមានសុភមង្គលហើយ»។—ចម្រៀងសរសើរព្រះ ២:១២
ឥឡូវគឺជាពេលដែលអ្នកត្រូវសម្រេចចិត្ត។ ទំនាយក្នុងគម្ពីរបង្ហាញថាលោកយេស៊ូបានចាប់ផ្ដើមគ្រប់គ្រងតាំងពីឆ្នាំ១៩១៤ ហើយថាមិនយូរទៀតរាជាណាចក្រព្រះនឹងគ្រប់គ្រងជំនួសរដ្ឋាភិបាលទាំងអស់របស់មនុស្ស។—ដានីយ៉ែល ២:៤៤
ដើម្បីរៀនថែមទៀតអំពីរបៀបដែលលោកអ្នកអាចគាំទ្រការគ្រប់គ្រងរបស់លោកយេស៊ូ សូមអានអត្ថបទដែលមានចំណងជើងថា«ចូរសម្រេចចិត្តគាំទ្ររាជាណាចក្ររបស់ព្រះនៅពេលឥឡូវនេះ!»។