ចូរចាំយាម!
តើគម្ពីរចែងយ៉ាងណាអំពីការគោរពបូជារូបព្រះ?
យោងទៅតាមសារព័ត៌មាន(Catholic News Service)បានរៀបរាប់ថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ មានពិធីបុណ្យមួយដែលគេធ្វើឡើងនៅវិហាររបស់ពេត្រុសដែលគេចាត់ទុកជាជនបរិសុទ្ធ។ នៅថ្ងៃនោះ សម្ដេចប៉ាបឈ្មោះហ្វ្រានស៊ីស បានឈរនៅខាងមុខរូបសំណាកនាងម៉ារៀ ដោយ«បិទភ្នែកនិងឱនក្បាលអធិដ្ឋានស្ងាត់ៗ»។ គាត់«បានអធិដ្ឋានអង្វរនាងម៉ារៀសុំឲ្យ»មានសន្តិភាព។ សារព័ត៌មាន(Vatican News) បានរៀបរាប់បន្ថែមថា៖«សម្ដេចប៉ាបនោះបានអធិដ្ឋានឧទ្ទិសប្រគល់មនុស្សជាតិ ជាពិសេសប្រគល់រុស្ស៊ីនិងអ៊ុយក្រែន ទៅក្នុងបេះដូងបរិសុទ្ធរបស់នាងម៉ារៀ»។
តើលោកអ្នកគិតយ៉ាងណា? តើជាការត្រឹមត្រូវទេដែលយើងអធិដ្ឋាននៅមុខរូបសំណាក ឬប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍? សូមពិចារណាខគម្ពីរខាងក្រោមនេះ៖
«អ្នករាល់គ្នាមិនត្រូវឆ្លាក់រូបណាមួយ ឬធ្វើអ្វីណាក៏ដោយដែលមានរាងដូចអ្វីនៅលើមេឃ នៅផែនដី ឬនៅក្នុងទឹកឡើយ។ អ្នករាល់គ្នាមិនត្រូវក្រាបគោរពឬលង់ចិត្តទៅបម្រើរូបទាំងនោះឡើយ ព្រោះខ្ញុំជាយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ខ្ញុំតម្រូវឲ្យមានភក្ដីភាពផ្ដាច់មុខ»។—ដំណើរចាកចេញ ២០:៤, ៥ a
«រូបព្រះរបស់ពួកគេធ្វើពីប្រាក់និងមាស សុទ្ធតែជាស្នាដៃរបស់មនុស្ស។ រូបព្រះទាំងនោះមានមាត់ តែមិនអាចនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ មានច្រមុះ តែមិនអាចដឹងក្លិន មានដៃ តែមិនអាចចាប់កាន់ មានជើង តែដើរមិនរួច មានបំពង់ក តែមិនអាចបញ្ចេញសំឡេងបាន។ មនុស្សដែលធ្វើរូបព្រះទាំងនោះ និងអស់អ្នកដែលទុកចិត្តរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ»។—ចម្រៀងសរសើរព្រះ ១១៥:៤-៨
«ខ្ញុំជាយេហូវ៉ា នេះហើយជានាមរបស់ខ្ញុំ។ ខ្ញុំមិនប្រគល់សិរីរុងរឿងរបស់ខ្ញុំដល់អ្នកណាឡើយ ហើយក៏មិនចែករំលែកការសរសើររបស់ខ្ញុំដល់រូបឆ្លាក់ដែរ»។—អេសាយ ៤២:៨
«ចូររត់ចេញពីការគោរពបូជារូបព្រះ»។—កូរិនថូសទី១ ១០:១៤
«ចូរជៀសចេញពីរូបព្រះ»។—យ៉ូហានទី១ ៥:២១
ដើម្បីបានព័ត៌មានបន្ថែមអំពីអ្វីដែលគម្ពីរចែងអំពីការប្រើរូបព្រះក្នុងការគោរពប្រណិប័តន៍ សូមមើលវីដេអូដែលមានចំណងជើងថាតើព្រះពេញចិត្តចំពោះការប្រើរូបផ្សេងៗក្នុងការគោរពប្រណិប័តន៍ឬទេ?
លោកអ្នកប្រហែលចាប់អារម្មណ៍អំពីអ្វីដែលគម្ពីរចែងអំពីប្រធានបទដូចតទៅនេះ៖
អត្ថបទ«ម៉ារៀស្រីក្រមុំបរិសុទ្ធ តើគម្ពីរចែងយ៉ាងណាអំពីនាង?»
អត្ថបទ«តើយើងគួរអធិដ្ឋានដល់ម៉ារៀស្រីក្រមុំបរិសុទ្ធឬទេ?»
អត្ថបទ«អព្ភូតហេតុនិងការឃើញបុគ្គលវិញ្ញាណ ជាសញ្ញាសម្គាល់មកពីព្រះឬ?»
អត្ថបទ«សន្តិភាពនៅផែនដី តើនេះនឹងកើតឡើងយ៉ាងដូចម្ដេច?»
អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាព៖ Vincenzo Pinto/AFP via Getty Images
a យេហូវ៉ាជានាមរបស់ព្រះ។ (ចម្រៀងសរសើរព្រះ ៨៣:១៨) សូមមើលអត្ថបទដែលមានចំណងជើងថា«តើព្រះយេហូវ៉ាជានរណា?»។