យ៉ូស្វេ ១២:១-២៤
១២ ជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះស្ដេចទាំងប៉ុន្មានដែលនៅខាងកើតទន្លេយ៉ូដាន់ ហើយគ្រប់គ្រងទឹកដីរបស់ពួកគេ ចាប់ពីជ្រលងអើណូន+ លាតសន្ធឹងដល់ភ្នំហឺម៉ូន+ និងផ្នែកខាងកើតតំបន់អារ៉ាបាទាំងមូល។ ស្ដេចដែលជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះមានដូចតទៅ៖+
២ ស៊ីហុន+ស្ដេចជនជាតិអាម៉ូរីដែលរស់នៅក្រុងហែសបូន គាត់បានគ្រប់គ្រងចាប់ពីក្រុងអារ៉ូអ៊ើរ+ ដែលនៅលើច្រាំងជ្រលងអើណូន+ គឺចាប់ពីពាក់កណ្ដាលជ្រលងអើណូន និងមួយចំហៀងស្រុកគីលាត រហូតដល់ជ្រលងយ៉ាបុក ដែលជាព្រំប្រទល់ស្រុកអាំម៉ូន។
៣ ស៊ីហុនក៏បានគ្រប់គ្រងតំបន់អារ៉ាបា រហូតដល់ខាងកើតសមុទ្រគីនេរ៉េត*+ និងដល់សមុទ្រនៃតំបន់អារ៉ាបាគឺសមុទ្រអំបិល* ហើយតាមផ្លូវទៅខាងកើតបេតយេស៊ីម៉ូត និងខាងត្បូងនៃជើងភ្នំពីសកា។+
៤ រីឯអុក+ជាស្ដេចតំបន់បាសានវិញ គាត់ជាបុរសម្នាក់ក្នុងពួករេផែមដែលនៅសល់ចុងក្រោយ+ ហើយគាត់រស់នៅក្រុងអាសថារ៉ូតនិងក្រុងអេទ្រី។
៥ គាត់គ្រប់គ្រងនៅតំបន់ភ្នំហឺម៉ូន នៅក្រុងសាលកា និងនៅតំបន់បាសានទាំងមូល+ រហូតដល់ព្រំប្រទល់ស្រុកកេសឺ និងស្រុកម៉ាអាកាត+ ហើយពាក់កណ្ដាលស្រុកគីលាត រហូតដល់តំបន់របស់ស៊ីហុនស្ដេចក្រុងហែសបូន។+
៦ ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ា ព្រមទាំងជនជាតិអ៊ីស្រាអែល បានច្បាំងឈ្នះពួកគេ។+ ក្រោយមក ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានប្រគល់ទឹកដីទាំងនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។+
៧ យ៉ូស្វេនិងជនជាតិអ៊ីស្រាអែលបានច្បាំងឈ្នះស្ដេចទាំងប៉ុន្មានដែលនៅខាងលិចទន្លេយ៉ូដាន់ ហើយដណ្ដើមយកទឹកដីចាប់ពីក្រុងបាលកាដ+នៅជ្រលងភ្នំស្រុកលីបង់+ រហូតដល់ភ្នំហាឡាក+ ត្រង់កន្លែងដែលឡើងទៅតំបន់ភ្នំសៀ។+ ក្រោយមក យ៉ូស្វេបានប្រគល់ទឹកដីទាំងនោះឲ្យកុលសម្ព័ន្ធផ្សេងៗនៃជនជាតិអ៊ីស្រាអែលតាមចំណែករបស់ពួកគេ។+
៨ ទឹកដីទាំងនោះគឺនៅតំបន់ភ្នំ នៅតំបន់សេភីឡា នៅតំបន់អារ៉ាបា នៅជម្រាលភ្នំ នៅតំបន់ស្ងាត់ជ្រងំ និងនៅតំបន់ណេកេប+ ដែលជាទឹកដីរបស់ជនជាតិហេត ជនជាតិអាម៉ូរី+ ជនជាតិកាណាន ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស។+
៩ ស្ដេចទាំងប៉ុន្មាននោះ គឺស្ដេចក្រុងយេរីខូ+ ស្ដេចក្រុងអៃ+ដែលនៅក្បែរក្រុងបេតអែល
១០ ស្ដេចក្រុងយេរូសាឡិម ស្ដេចក្រុងហេប្រុន+
១១ ស្ដេចក្រុងយ៉ាមុត ស្ដេចក្រុងឡាគីស
១២ ស្ដេចក្រុងអេកឡូន ស្ដេចក្រុងគីសឺ+
១៣ ស្ដេចក្រុងដេបៀរ+ ស្ដេចក្រុងកេដឺ
១៤ ស្ដេចក្រុងហោម៉ា ស្ដេចក្រុងអេរ៉ាត
១៥ ស្ដេចក្រុងលិបណា+ ស្ដេចក្រុងអាឌូឡាម
១៦ ស្ដេចក្រុងម៉ាកេដា+ ស្ដេចក្រុងបេតអែល+
១៧ ស្ដេចក្រុងតេពួរ ស្ដេចក្រុងហេផឺ
១៨ ស្ដេចក្រុងអាផែក ស្ដេចក្រុងឡាសារ៉ុន
១៩ ស្ដេចក្រុងម៉ាដូន ស្ដេចក្រុងហាសោ+
២០ ស្ដេចក្រុងស៊ីមរ៉ុនមេរ៉ុន ស្ដេចក្រុងអាកសាប
២១ ស្ដេចក្រុងថេអាណាក ស្ដេចក្រុងមេគីដោ
២២ ស្ដេចក្រុងកេដេស ស្ដេចក្រុងយ៉ុកនាម+នៅភ្នំកើមែល
២៣ ស្ដេចក្រុងដោនៅជម្រាលភ្នំដោ+ ស្ដេចស្រុកកូអ៊ីមនៅក្រុងគីលកាល
២៤ និងស្ដេចក្រុងធើសា។ សរុបទាំងអស់មានស្ដេច៣១នាក់។