យ៉ូប ៧:១-២១

  • យ៉ូប​តប​ឆ្លើយ​បន្ត​ទៀត (​១​-​២១)

    • ជីវិត​ប្រៀប​ដូច​ជា​អ្នក​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ (​១, ២)

    • «​ហេតុ​អ្វី​បាន​ជា​លោក​យក​ខ្ញុំ​ធ្វើ​ជា​គោល​ដៅ​បាញ់​របស់​លោក​ដូច្នេះ?​»​ (​២០)

 ​«​ជីវិត​មនុស្ស​នៅ​ផែនដី មិន​ខុស​ពី​ជីវិត​របស់​អ្នក​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​នោះ​ទេហើយ​ក៏​មិន​ខុស​ពី​ជីវិត​របស់​កម្មករ​ស៊ី​ឈ្នួល​ដែរ មែន​ទេ?+  ២  គេ​ដូច​ជា​ខ្ញុំ​បម្រើ​ដែល​ទន្ទឹង​ចាំ​ម្លប់ហើយ​ដូច​ជា​កម្មករ​ដែល​រង់​ចាំ​ទទួល​ថ្លៃ​ឈ្នួល។+  ៣  អស់​ជា​ច្រើន​ខែ ខ្ញុំ​មាន​ជីវិត​ដែល​ឥត​ប្រយោជន៍និង​រង​ទុក្ខ​វេទនា​អស់​ជា​ច្រើន​យប់។+  ៤  ពេល​ដេក ខ្ញុំ​សួរ​ខ្លួន​ឯង​ថា​៖ ‹តើ​ពេល​ណា​ខ្ញុំ​នឹង​ក្រោក​ឡើង?›។+ ប៉ុន្តែ កាល​ដែល​យប់​កាន់​តែ​យូរ ខ្ញុំ​ប្រះ​ខ្លួន​ចុះ​ឡើង​រហូត​ទាល់​ភ្លឺ។  ៥  សាច់​របស់​ខ្ញុំ​ពេញ​ដោយ​ដង្កូវ និង​ដោយ​ធូលី​ដី​ក្ដាំង​ដុំ​ៗ​+ហើយ​ស្បែក​ខ្ញុំ​សុទ្ធតែ​ក្រមរ​និង​ខ្ទុះ។+  ៦  ថ្ងៃ​នៃ​អាយុ​របស់​ខ្ញុំ កន្លង​ទៅ​លឿន​ជាង​ត្រល់​របស់​ជាង​តម្បាញ​ទៅ​ទៀត+ហើយ​បញ្ចប់​ទៅ​ដោយ​ឥត​មាន​សេចក្ដី​សង្ឃឹម​ឡើយ។+  ៧  ឱ​ព្រះ​អើយ សូម​ចាំ​ថា​ជីវិត​ខ្ញុំ​គឺ​ជា​ខ្យល់+ហើយ​ថា​ភ្នែក​របស់​ខ្ញុំ​នឹង​លែង​ឃើញ​ការ​ល្អ​ទៀត។  ៨  ភ្នែក​ដែល​ធ្លាប់​ឃើញ​ខ្ញុំ​ពេល​នេះ នឹង​មិន​ឃើញ​ខ្ញុំ​ទៀត​ទេភ្នែក​របស់​លោក​នឹង​រក​មើល​ខ្ញុំ តែ​ខ្ញុំ​មិន​នៅ​ឡើយ។+  ៩  ដូច​ពពក​ដែល​រសាត់​បាត់​ទៅនោះ​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ផ្នូរ* ក៏​មិន​ត្រឡប់​មក​វិញ​ដែរ។+ ១០  គាត់​នឹង​មិន​ត្រឡប់​មក​ផ្ទះ​វិញ​ទេហើយ​អស់​អ្នក​ដែល​នៅ​ទី​នោះ​នឹង​ភ្លេច​គាត់។+ ១១  ហេតុ​នេះ ខ្ញុំ​នឹង​មិន​នៅ​ស្ងៀម​ទេខ្ញុំ​នឹង​និយាយ​ទាំង​ក្ដី​ឈឺ​ចាប់​ក្នុង​ចិត្តខ្ញុំ​នឹង​ត្អូញត្អែរ​អំពី​ទុក្ខ​ដ៏​សែន​ធ្ងន់​របស់​ខ្ញុំ!+ ១២  តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​ធំ​សម្បើម​ក្នុង​សមុទ្រ​ឬបាន​ជា​លោក​ឲ្យ​គេ​ចាំ​យាម​ខ្ញុំ? ១៣  ពេល​ខ្ញុំ​និយាយ​ថា​៖ ‹គ្រែ​របស់​ខ្ញុំ​នឹង​សម្រាល​ទុក្ខ​ខ្ញុំហើយ​នឹង​ជួយ​ខ្ញុំ​ឲ្យ​ធូរ​ស្បើយ​ពី​ទុក្ខ​វេទនា› ១៤  តែ​ពេល​ខ្ញុំ​គេង​លក់ លោក​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​តាម​រយៈ​សុបិនហើយ​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​អ្វី​ដែល​គួរ​ឲ្យ​តក់​ស្លុត ១៥  រហូត​ដល់​ខ្ញុំ​សុខ​ចិត្ត​ថប់​ដង្ហើម​ស្លាប់ជា​ជាង​មាន​ជីវិត​រស់​នៅ​ដោយ​មាន​រូប​កាយ​បែប​នេះ។+ ១៦  ខ្ញុំ​ស្អប់ខ្ពើម​ជីវិត​របស់​ខ្ញុំ​ណាស់+ ខ្ញុំ​មិន​ចង់​រស់​នៅ​ត​ទៅ​ទៀត​ទេ។ សូម​ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​ឯង​ចុះ ពី​ព្រោះ​អាយុជីវិត​ខ្ញុំ​ប្រៀប​ដូច​ជា​មួយ​ដង្ហើម។+ ១៧  តើ​មនុស្ស​ជា​អ្វី បាន​ជា​លោក​ចាំ​បាច់​ចាប់​អារម្មណ៍​ពួក​គេព្រម​ទាំង​តាម​មើល​ពួក​គេ​ជាប់​ដូច្នេះ?+ ១៨  ហេតុ​អ្វី​លោក​ពិនិត្យ​មើល​គេ​រៀង​រាល់​ព្រឹកហើយ​ល្បង​ល​គេ​គ្រប់​វេលា?+ ១៩  តើ​លោក​អាច​បែរ​មុខ​ចេញ​ពី​ខ្ញុំ​យូរ​ល្មម​ឲ្យ​ខ្ញុំ​លេប​ទឹក​មាត់​ផង​បាន​ទេ?+ ២០  លោក​ជា​ព្រះ​ដែល​សង្កេត​មើល​មនុស្សជាតិ ប្រសិន​បើ​ខ្ញុំ​ធ្វើ​ខុស តើ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នោះ​ប៉ះ​ពាល់​ដល់​លោក​ឬ?+ ហេតុ​អ្វី​បាន​ជា​លោក​យក​ខ្ញុំ​ធ្វើ​ជា​គោល​ដៅ​បាញ់​របស់​លោក​ដូច្នេះ? តើ​ខ្ញុំ​បាន​ទៅ​ជា​បន្ទុក​ដល់​លោក​ឬ? ២១  ហេតុ​អ្វី​លោក​មិន​លើក​លែង​ទោស​ឲ្យ​ខ្ញុំហើយ​អភ័យ​ទោស​ចំពោះ​កំហុស​របស់​ខ្ញុំ? ព្រោះ​មិន​យូរ​ទៀត ខ្ញុំ​នឹង​ស្លាប់​ទៅ​ជា​ធូលី​ដី+លោក​នឹង​រក​មើល​ខ្ញុំ តែ​ខ្ញុំ​នឹង​លែង​នៅ​ហើយ​»។

កំណត់សម្គាល់

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​