យ៉ូប ១២:១-២៥
១២ បន្ទាប់មក យ៉ូបតបវិញថា៖
២ «មើលទៅមនុស្សចេះដឹង អស់ត្រឹមអ្នករាល់គ្នាហើយពេលអ្នករាល់គ្នាស្លាប់ទៅ មនុស្សចេះដឹងក៏លែងមានទៀត!
៣ ប៉ុន្តែ ខ្ញុំក៏យល់ដឹងដូចអ្នករាល់គ្នាដែរខ្ញុំមិនអន់ជាងអ្នករាល់គ្នាទេតើអ្នកណាមិនដឹងអំពីអ្វីៗទាំងនេះ?
៤ ខ្ញុំត្រូវអ្នកដែលខ្ញុំស្គាល់សើចចំអកឲ្យ+ព្រោះខ្ញុំស្រែកសុំឲ្យព្រះឆ្លើយតប+មនុស្សសុចរិតនិងមនុស្សដែលគ្មានកន្លែងបន្ទោស ត្រូវគេស្ដីឡកឡឺយឲ្យ។
៥ មនុស្សដែលមិនធ្លាប់ជួបបញ្ហា មើលងាយអន្តរាយហើយតែងគិតថា មានតែអ្នកដែលងាយនឹងភ្លាត់*ជើងដួលប៉ុណ្ណោះដែលរងទុក្ខវេទនា។
៦ ចំណែកពួកចោររស់នៅយ៉ាងសុខសាន្តក្នុងត្រសាល+ហើយពួកអ្នកដែលធ្វើឲ្យព្រះខឹង ក៏រស់នៅដោយសុវត្ថិភាពដែរ+គឺជាពួកអ្នកដែលកាន់រូបព្រះដើម្បីគោរពបូជា។
៧ ក៏ប៉ុន្តែ សូមសួរពពួកសត្វមើលចុះ ពួកវានឹងបង្រៀនអ្នកហើយសូមសួរសត្វស្លាបលើមេឃ ពួកវានឹងប្រាប់អ្នក។
៨ សូមពិចារណាមើល*ផែនដី រួចផែនដីនឹងបង្រៀនអ្នកហើយត្រីក្នុងសមុទ្រនឹងប្រកាសឲ្យអ្នកដឹង។
៩ ក្នុងចំណោមអ្វីៗទាំងនេះតើមានណាមួយដែលមិនដឹងថាព្រះយេហូវ៉ាបានបង្កើតអ្វីៗទាំងនេះ?
១០ ជីវិតទាំងឡាយស្ថិតនៅក្នុងដៃរបស់លោករួមទាំងដង្ហើមជីវិតមនុស្សទាំងអស់ផង។+
១១ ត្រចៀកគឺសម្រាប់ស្ដាប់ដើម្បីពិចារណាពាក្យសម្ដីដូចអណ្ដាតគឺសម្រាប់ភ្លក់ឲ្យដឹងរសជាតិអាហារ មែនទេ?+
១២ មនុស្សចាស់តែងមានប្រាជ្ញា+ហើយមនុស្សដែលមានអាយុវែងតែងមានការយល់ដឹង មែនទេ?
១៣ ព្រះមានប្រាជ្ញានិងឫទ្ធានុភាព+លោកមានការយល់ដឹង ហើយលោកតែងតែសម្រេចគោលបំណងរបស់លោក។+
១៤ ពេលលោកបំផ្លាញអ្វីមួយ នោះគ្មានអ្នកណាអាចសង់ឡើងវិញបានឡើយ+ហើយពេលលោកបិទអ្វីមួយ ក៏គ្មានអ្នកណាអាចបើកបានដែរ។
១៥ ពេលលោកទប់ទឹកភ្លៀង អ្វីទាំងអស់ហួតហែងទៅ+ពេលលោកលែងទប់ នោះទឹកក៏ជន់លិចពេញផែនដី។+
១៦ លោកមានកម្លាំងខ្លាំងក្លា និងមានប្រាជ្ញា+ហើយទាំងអ្នកដែលធ្វើខុស ទាំងអ្នកដែលនាំឲ្យគេធ្វើខុសគឺនៅក្នុងដៃរបស់លោក។
១៧ លោកធ្វើឲ្យពួកទីប្រឹក្សាដើរជើងទទេ*ហើយធ្វើឲ្យពួកអ្នកសម្រេចក្ដីទៅជាល្ងីល្ងើ។+
១៨ លោកដកអំណាចរបស់ពួកស្ដេច+រួចធ្វើឲ្យពួកគេទៅជាខ្ញុំបម្រើវិញ។
១៩ លោកធ្វើឲ្យពួកសង្ឃដើរជើងទទេ+ហើយលោកទម្លាក់អំណាចដ៏រឹងមាំរបស់ពួកអ្នកធំ។+
២០ លោកបំបិទមាត់ពួកទីប្រឹក្សាដែលគេធ្លាប់ទុកចិត្តហើយដកសមត្ថភាពរិះគិតពីមនុស្សវ័យចាស់។*
២១ លោកធ្វើឲ្យពួកមានឋានៈខ្ពស់រងការប្រមាថយ៉ាងច្រើន+ហើយលោកធ្វើឲ្យពួកអ្នកមានអំណាចទៅជាខ្សោយវិញ។
២២ លោកបង្ហាញឲ្យឃើញអ្វីៗដែលលាក់កំបាំងក្នុងទីងងឹត+ហើយលោកនាំភាពងងឹតមកក្នុងពន្លឺ។
២៣ លោកធ្វើឲ្យប្រជាជាតិទាំងឡាយទៅជាខ្លាំងក្លា ទុកសម្រាប់បំផ្លាញចោលលោកធ្វើឲ្យប្រជាជាតិនានាមានគ្នាកាន់តែច្រើន ដើម្បីនិរទេសពួកគេ។
២៤ លោកដកការយល់ដឹងចេញពីពួកមេដឹកនាំបណ្ដាជនហើយធ្វើឲ្យពួកគេដើរវង្វេងក្នុងតំបន់ស្ងាត់ជ្រងំរកផ្លូវចេញមិនឃើញ។+
២៥ ពួកគេដើរពីមពើមក្នុងទីងងឹត+ដែលគ្មានពន្លឺលោកធ្វើឲ្យពួកគេវង្វេងដូចមនុស្សស្រវឹងស្រា។+
កំណត់សម្គាល់
^ ឬ«រអិល»
^ ឬប្រហែលជាមានន័យថា«សូមនិយាយទៅ»
^ ឬ«លោកធ្វើឲ្យពួកទីប្រឹក្សាបាត់បង់អ្វីៗទាំងអស់»
^ ឬ«ពីមនុស្សចាស់ទុំ»