យ៉ូណាស ២:១-១០

  • សេចក្ដី​អធិដ្ឋាន​របស់​យ៉ូណាស​ពី​ក្នុង​ពោះ​ត្រី (​១​-​៩)

  • ត្រី​ក្អែ​យ៉ូណាស​ទៅ​លើ​ដី​គោក (​១០)

 នៅ​ក្នុង​ពោះ​ត្រី យ៉ូណាស​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់។+ ២  គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ហៅ​រក​ព្រះ​យេហូវ៉ា​ដោយ​ក្ដី​ទុក្ខ ហើយ​លោក​ឆ្លើយ​តប​មក​ខ្ញុំ។+ ពី​ទី​ជម្រៅ​នៃ​ផ្នូរ* ខ្ញុំ​ស្រែក​សុំ​លោក​ឲ្យ​ជួយ+ហើយ​លោក​បាន​ឮ​សំឡេង​ខ្ញុំ។  ៣  ពេល​លោក​បោះ​ខ្ញុំ​ទៅ​ក្នុង​ទឹក​ជ្រៅ​កណ្ដាល​សមុទ្រ​ធំ​ធេងខ្សែ​ទឹក​បាន​កួច​យក​ខ្ញុំ+ ហើយ​រលក​ធំ​ៗ​បាន​បោក​បក់​មក​លើ​ខ្ញុំ។+  ៤  ខ្ញុំ​ក៏​និយាយ​ថា​៖ ‹លោក​បាន​បណ្ដេញ​ខ្ញុំ​ចេញ​ពី​មុខ​លោក​ហើយ! ខ្ញុំ​មិន​អាច​សម្លឹង​មើល​វិហារ​បរិសុទ្ធ​របស់​លោក​ម្ដង​ទៀត​ឡើយ›។  ៥  ទឹក​សមុទ្រ​បាន​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ និង​កំពុង​យក​ជីវិត​ខ្ញុំ​ហើយ។+ ទឹក​ជ្រៅ​បាន​រួប​រឹត​រូប​ខ្ញុំ។ សារាយ​សមុទ្រ​បាន​រុំ​ព័ទ្ធ​ក្បាល​ខ្ញុំ។  ៦  ខ្ញុំ​បាន​លិច​ទៅ​ក្រោម​បាត​ភ្នំ។ រនុក​ផែនដី​បាន​បិទ​ខ្ទប់​ខ្ញុំ​ជា​រៀង​រហូត។ ប៉ុន្តែ ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​ខ្ញុំ​អើយ! លោក​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ​ពី​ទី​ជម្រៅ។+  ៧  កាល​ជីវិត​ខ្ញុំ​ហៀប​នឹង​ផុត​ទៅ ខ្ញុំ​នឹក​ឃើញ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។+ នៅ​ក្នុង​វិហារ​បរិសុទ្ធ​របស់​លោក លោក​បាន​ឮ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ។+  ៨  ឯ​អស់​អ្នក​ដែល​គោរព​បម្រើ​រូប​ព្រះ​ឥត​បាន​ការ ពួក​គេ​បាន​បោះ​បង់​ចោល​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ហើយ។*  ៩  ចំណែក​ខ្ញុំ​វិញ ខ្ញុំ​នឹង​ជូន​គ្រឿង​បូជា​ដល់​លោក ព្រម​ជា​មួយ​នឹង​ពាក្យ​ថ្លែង​អំណរ​គុណ។ អ្វី​ដែល​ខ្ញុំ​បាន​ស្បថ ខ្ញុំ​នឹង​ធ្វើ​តាម​ជា​មិន​ខាន។+ សេចក្ដី​សង្គ្រោះ​គឺ​មក​ពី​ព្រះ​យេហូវ៉ា​»។+ ១០  ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បង្គាប់​ត្រី​នោះ​ឲ្យ​ក្អែ​យ៉ូណាស​ទៅ​លើ​ដី​គោក។

កំណត់សម្គាល់

ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​បោះ​បង់​ចោល​ភក្ដី​ភាព​របស់​ខ្លួន​ហើយ​»​