ប្រវត្តិហេតុទី១ ២៧:១-៣៤
-
ពួកមន្ត្រីដែលធ្វើការឲ្យស្ដេច (១-៣៤)
២៧ នេះជាបញ្ជីឈ្មោះជនជាតិអ៊ីស្រាអែលដែលធ្វើការឲ្យស្ដេច។ ពួកគេបានត្រូវបែងចែកជាក្រុមៗ ហើយឆ្លាស់វេនគ្នាជារៀងរាល់ខែ។ ក្រុមនីមួយៗមានចំនួន២៤.០០០នាក់។ ក្រុមទាំងនោះរួមបញ្ចូល ប្រមុខគ្រួសារ មេលើ១.០០០នាក់ មេលើ១០០នាក់+ និងពួកមន្ត្រី។+
២ មេដឹកនាំក្រុមទី១គឺយ៉ាសូបៀម+ជាកូនសាប់ដៀល គាត់មើលការខុសត្រូវនៅខែទី១។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
៣ ពីចំណោមកូនចៅពេរេស+ យ៉ាសូបៀមជាអ្នកដឹកនាំលើមេក្រុមទាំងអស់ដែលមានភារកិច្ចបម្រើនៅខែទី១។
៤ មេដឹកនាំក្រុមទី២គឺដូដាយ+ជាកូនចៅអាហូហាយ+ គាត់មើលការខុសត្រូវនៅខែទី២ ហើយមានមីកឡតជាអ្នកដឹកនាំរង។ ក្រុមនោះមានចំនួន២៤.០០០នាក់។
៥ មេដឹកនាំក្រុមទី៣គឺបេនណាយ៉ា+ជាកូនយេហូយ៉ាដា+ ដែលជាសង្ឃនាយក គាត់មើលការខុសត្រូវនៅខែទី៣។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
៦ អាំមីសាបាតជាកូនបេនណាយ៉ា គាត់ជាមេក្រុម។ បេនណាយ៉ាជាបុរសខ្លាំងពូកែម្នាក់ក្នុងចំណោមបុរសខ្លាំងពូកែទាំង៣០នាក់ ហើយគាត់ជាមេលើពួកគេ។
៧ មេដឹកនាំក្រុមទី៤គឺអាសាអែល+ជាប្អូនយ៉ូអាប់+ គាត់មើលការខុសត្រូវនៅខែទី៤។ ក្រោយមក សេបបាឌាជាកូនគាត់ ក្លាយទៅជាអ្នកមើលការខុសត្រូវវិញ។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
៨ មេដឹកនាំក្រុមទី៥គឺសាមហាតជាអ្នកមកពីអ៊ីសរ៉ា គាត់មើលការខុសត្រូវនៅខែទី៥។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
៩ មេដឹកនាំក្រុមទី៦គឺអាយរ៉ា+ជាកូនអ៊ីកកេស ដែលជាអ្នកក្រុងថេកូអា+ គាត់ជាអ្នកមើលការខុសត្រូវនៅខែទី៦។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
១០ មេដឹកនាំក្រុមទី៧គឺហេលែស+ជាកូនចៅពេឡូន មកពីកុលសម្ព័ន្ធអេប្រាអ៊ីម គាត់ជាអ្នកមើលការខុសត្រូវនៅខែទី៧។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
១១ មេដឹកនាំក្រុមទី៨គឺស៊ីបាកាយ+ជាកូនចៅហ៊ូសា មកពីវង្សត្រកូលសេរ៉ា+ គាត់ជាអ្នកមើលការខុសត្រូវនៅខែទី៨។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
១២ មេដឹកនាំក្រុមទី៩គឺអាប៊ីអ៊ីសឺ+ជាអ្នកក្រុងអាណាថោត+ មកពីកុលសម្ព័ន្ធបេនយ៉ាមីន គាត់ជាអ្នកមើលការខុសត្រូវនៅខែទី៩។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
១៣ មេដឹកនាំក្រុមទី១០គឺម៉ាហារ៉ាយ+ជាអ្នកភូមិណេថូផា មកពីវង្សត្រកូលសេរ៉ា+ គាត់ជាអ្នកមើលការខុសត្រូវនៅខែទី១០។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
១៤ មេដឹកនាំក្រុមទី១១គឺបេនណាយ៉ា+ជាអ្នកក្រុងពីរ៉ាថូន មកពីកុលសម្ព័ន្ធអេប្រាអ៊ីម គាត់ជាអ្នកមើលការខុសត្រូវនៅខែទី១១។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
១៥ មេដឹកនាំក្រុមទី១២គឺហេលដាយជាអ្នកភូមិណេថូផា មកពីវង្សត្រកូលអុតនាល គាត់ជាអ្នកមើលការខុសត្រូវនៅខែទី១២។ ក្រុមរបស់គាត់មានចំនួន២៤.០០០នាក់។
១៦ នេះជាបញ្ជីឈ្មោះពួកមេដឹកនាំលើកុលសម្ព័ន្ធអ៊ីស្រាអែល។ ពួកគេមានដូចតទៅ៖ អេលាស៊ើរជាកូនស៊ីកក្រាយមកពីកុលសម្ព័ន្ធរូបេន សេផាធាជាកូនម៉ាអាកាមកពីកុលសម្ព័ន្ធស៊ីម្មាន
១៧ ហាសាបៀជាកូនកេមូអែលមកពីកុលសម្ព័ន្ធលេវី រីឯសេដុកវិញ គាត់ជាអ្នកដឹកនាំកូនចៅអេរ៉ុន
១៨ អេលីហ៊ូ+ជាបងប្អូនដាវីឌមកពីកុលសម្ព័ន្ធយូដា អំរីជាកូនមីកែលមកពីកុលសម្ព័ន្ធអ៊ីសាខារ
១៩ អ៊ីសមេយ៉ាជាកូនអូបាឌាមកពីកុលសម្ព័ន្ធសេប៊ូឡូន យេរីម៉ូតជាកូនអាសរាលមកពីកុលសម្ព័ន្ធណែបថាលី
២០ ហូស៊ាជាកូនអាសាសៀមកពីកុលសម្ព័ន្ធអេប្រាអ៊ីម យ៉ូអែលជាកូនភេដាយ៉ាមកពីពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ
២១ អ៊ីតដូជាកូនសាការីមកពីពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេនៅតំបន់គីលាត យ៉ាអាសែលជាកូនអាប់ណឺ+មកពីកុលសម្ព័ន្ធបេនយ៉ាមីន
២២ អាសារ៉េលជាកូនយេរ៉ូហាំមកពីកុលសម្ព័ន្ធដាន់។ ពួកគេទាំងអស់សុទ្ធតែជាអ្នកដឹកនាំកុលសម្ព័ន្ធនៃអ៊ីស្រាអែល។
២៣ រីឯជនជាតិអ៊ីស្រាអែលដែលមានអាយុចាប់ពី២០ឆ្នាំចុះក្រោម ដាវីឌមិនបានរាប់បញ្ចូលទេ ពីព្រោះព្រះយេហូវ៉ាបានសន្យាថា លោកនឹងធ្វើឲ្យជនជាតិអ៊ីស្រាអែលមានចំនួនច្រើនដូចផ្កាយនៅលើមេឃ។+
២៤ យ៉ូអាប់ជាកូនសេរូយ៉ាបានធ្វើជំរឿនបណ្ដាជន តែពុំបានធ្វើទាំងអស់ទេ។ ការធ្វើជំរឿននេះបានបណ្ដាលឲ្យព្រះខឹងយ៉ាងខ្លាំងនឹងជនជាតិអ៊ីស្រាអែល។+ ដូច្នេះ គេមិនបានកត់ចំនួននោះក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចដាវីឌឡើយ។
២៥ ចំណែកអាសម៉ាវែតជាកូនអាឌាល គាត់ត្រួតពិនិត្យលើឃ្លាំងទ្រព្យរបស់ស្ដេច។+ រីឯយ៉ូណាថានជាកូនអូសៀស គាត់ត្រួតពិនិត្យលើឃ្លាំងនានា នៅតាមស្រែចម្ការ តាមក្រុង តាមភូមិ និងតាមប៉ម*ទាំងប៉ុន្មាន។
២៦ អែសរ៉ាយជាកូនកេលូប គាត់ត្រួតពិនិត្យលើពួកកសិករដែលធ្វើស្រែចម្ការ។
២៧ ស៊ីមម៉ាយជាអ្នកក្រុងរ៉ាម៉ា គាត់ត្រួតពិនិត្យលើចម្ការទំពាំងបាយជូរ ហើយសាប់ដាយជាអ្នកក្រុងសេផាម* ត្រួតពិនិត្យលើឃ្លាំងស្រា។
២៨ ឯបាលហាណាន់ជាអ្នកក្រុងកេដឺ គាត់ត្រួតពិនិត្យលើចម្ការអូលីវ និងចម្ការល្វា*+នៅឯតំបន់សេភីឡា។+ ចំណែកយ៉ូអាសវិញ គាត់ត្រួតពិនិត្យលើឃ្លាំងប្រេងអូលីវ។
២៩ ស៊ីតរ៉ាយជាអ្នកមកពីតំបន់សារ៉ុន+ គាត់ត្រួតពិនិត្យលើហ្វូងគោនៅទីនោះ។ រីឯសាផាតជាកូនអាតឡាយ គាត់ត្រួតពិនិត្យលើហ្វូងគោនៅតាមជ្រលងភ្នំ។
៣០ អូបៀលជាកូនចៅអ៊ីសម៉ាអែល គាត់ត្រួតពិនិត្យលើហ្វូងអូដ្ឋ។ ចំណែកយេឌាជាអ្នកមកពីមេរ៉ូណូត គាត់ត្រួតពិនិត្យលើហ្វូងលា។
៣១ យ៉ាស៊ីសជាពួកហាការេន គាត់ត្រួតពិនិត្យលើហ្វូងចៀមនិងហ្វូងពពែ។ ពួកគេទាំងអស់នេះសុទ្ធតែជាអ្នកត្រួតពិនិត្យលើទ្រព្យសម្បត្តិរបស់ស្ដេចដាវីឌ។
៣២ ឯយ៉ូណាថាន+ជាក្មួយរបស់ដាវីឌ គាត់ជាទីប្រឹក្សានិងជាលេខាធិការ ហើយជាបុរសដែលមានការយល់ដឹងច្រើន។ រីឯយេហែលជាកូនហាក់ម៉ូណាយ គាត់មើលថែកូនៗរបស់ស្ដេច។+
៣៣ ចំណែកអាហ៊ីថូផែល+វិញ គាត់ជាទីប្រឹក្សារបស់ស្ដេច។ ឯហ៊ូសាយ+ជាកូនចៅអើគី គាត់ជាសម្លាញ់របស់ស្ដេច។
៣៤ បន្ទាប់ពីអាហ៊ីថូផែល មានយេហូយ៉ាដាជាកូនបេនណាយ៉ា+ និងអាប៊ីយ៉ាថា។+ រីឯយ៉ូអាប់+វិញ គាត់ជាមេបញ្ជាការលើកងទ័ពរបស់ស្ដេច។
កំណត់សម្គាល់
^ នេះសំដៅលើ«កន្លែងខ្ពស់សម្រាប់យាម»
^ ឬប្រហែលជាមានន័យថា«ស៊ីបម៉ូត»
^ ឬ«ល្វាតូច»