ចម្រៀងសរសើរព្រះ ៨៩:១-៥២

  • ច្រៀង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា

    • កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ដាវីឌ (​)

    • កូន​ចៅ​របស់​ដាវីឌ​នៅ​ជាប់​ជា​រៀង​រហូត (​)

    • អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ហៅ​លោក​ថា​«​ឪពុក​»​ (​២៦)

    • កិច្ច​ព្រម​ព្រៀង​របស់​ដាវីឌ​ស្ថិត​ស្ថេរ (​៣៤​-​៣៧)

    • មនុស្ស​មិន​អាច​គេច​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ទេ (​៤៨)

ម៉ាស់គាល*របស់​អ៊ីថាន+ជា​កូន​ចៅ​អែសរ៉ា។ ៨៩  ខ្ញុំ​នឹង​ច្រៀង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​រហូត​ត​ទៅ។ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​មនុស្ស​គ្រប់​ជំនាន់​ឲ្យ​ដឹង​អំពី​សេចក្ដី​ស្មោះ​ត្រង់​របស់​លោក។  ២  ព្រោះ​ខ្ញុំ​បាន​និយាយ​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​នឹង​ស្ថិត​ស្ថេរ​ជា​ដរាប+ហើយ​នៅ​ស្ថាន​សួគ៌ លោក​បាន​តាំង​សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​ឲ្យ​នៅ​គង់​វង្ស​»។  ៣  ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស។+ ខ្ញុំ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ​ថា​៖+  ៤  ‹ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*របស់​អ្នក​នៅ​រឹង​មាំ+ជា​រៀង​រហូតហើយ​ខ្ញុំ​នឹង​តម្កល់​បល្ល័ង្ក​របស់​អ្នក​ឲ្យ​នៅ​ជាប់​គ្រប់​សម័យ​កាល›​»។+ (​ស៊ីឡា​)  ៥  ឱ​ព្រះ​យេហូវ៉ា​អើយ ស្ថាន​សួគ៌​សរសើរ​កិច្ច​ការ​អស្ចារ្យ​របស់​លោកពួក​អ្នក​បរិសុទ្ធ​ក្នុង​ក្រុម​ជំនុំ​ក៏​សរសើរ​សេចក្ដី​ស្មោះ​ត្រង់​របស់​លោក​ដែរ។  ៦  តើ​មាន​អ្នក​ណា​នៅ​ស្ថាន​សួគ៌​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ​យេហូវ៉ា​បាន?+ តើ​មាន​អ្នក​ណា​ក្នុង​ចំណោម​កូន​ព្រះ*+អាច​ប្រៀប​ស្មើ​នឹង​ព្រះ​យេហូវ៉ា​បាន?  ៧  ពួក​អ្នក​បរិសុទ្ធ​នៅ​ក្នុង​អង្គ​ជំនុំ​គោរព​កោត​ខ្លាច​ព្រះ។+ លោក​ឧត្តុង្គ​ឧត្តម​និង​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​ជាង​អស់​អ្នក​​ដែល​នៅ​ជុំវិញ​លោ​ក។+  ៨  ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌តើ​មាន​អ្នក​ណា​ខ្លាំង​មហិមា​ដូច​យ៉ា?+ លោក​ស្មោះ​ត្រង់​ក្នុង​គ្រប់​រឿង​ទាំង​អស់។+  ៩  លោក​គ្រប់​គ្រង​លើ​សមុទ្រ​ដែល​កំពុង​កញ្ជ្រោល​ឡើង+ពេល​សមុទ្រ​កំពុង​បក់​បោក លោក​ធ្វើ​ឲ្យ​ស្ងប់​រម្ងាប់​វិញ។+ ១០  លោក​កម្ទេច​រ៉ាហាប*+អស់​គ្មាន​សល់+លោក​ប្រើ​ដៃ​ដ៏​ខ្លាំង​ក្លា​កម្ចាត់​កម្ចាយ​ខ្មាំង​សត្រូវ​របស់​លោក។+ ១១  ស្ថាន​សួគ៌​និង​ផែនដី​ជា​របស់​លោក+លោក​បង្កើត​ដី​ដែល​សម្បូរ​ភោគ​ផល​និង​អ្វី​ៗ​ដែល​នៅ​លើ​ដី​ផង។+ ១២  លោក​បង្កើត​ទិស​ខាង​ត្បូង​និង​ខាង​ជើងភ្នំ​ថេបោ+និង​ភ្នំ​ហឺម៉ូន+បន្លឺ​សំឡេង​សរសើរ​តម្កើង​នាម​​របស់​លោក​ដោយ​អំណរ។ ១៣  កំភួន​ដៃ​របស់​លោក​ខ្លាំង​ក្លា+ដៃ​របស់​លោក​មាំ​មួន+ដៃ​ស្ដាំ​របស់​លោក​បាន​ត្រូវ​លើក​ឡើង​យ៉ាង​ខ្ពស់។+ ១៤  សេចក្ដី​សុចរិត​និង​យុត្តិធម៌​ជា​គ្រឹះ​នៃ​បល្ល័ង្ក​របស់​លោក+សេចក្ដី​ស្រឡាញ់*និង​សេចក្ដី​ស្មោះ​ត្រង់​នាំ​មុខ​លោក។+ ១៥  ជន​ជាតិ​ណា​ដែល​ស្រែក​ហ៊ោ​សរសើរ​លោក នោះ​មាន​សុភមង្គល​ហើយ!+ ឱ​ព្រះ​យេហូវ៉ា ពួក​គេ​បន្ត​ដើរ​ជា​មួយ​នឹង​លោក ហើយ​លោក​ពេញ​ចិត្ត​ពួក​គេ។* ១៦  ពួក​គេ​ត្រេក​អរ​គ្រប់​វេលា ដោយ​សារ​នាម​របស់​លោកពួក​គេ​ទទួល​ការ​លើក​តម្កើង ដោយ​សារ​សេចក្ដី​សុចរិត​របស់​លោក។ ១៧  ព្រោះ​លោក​ជា​សិរី​រុង​រឿង និង​ជា​កម្លាំង​របស់​ពួក​គេ+យើង​មាន​កម្លាំង​ខ្លាំង​ឡើង ដោយ​សារ​លោក​ពេញ​ចិត្ត​យើង។+ ១៨  ពី​ព្រោះ​ខែល​របស់​យើង​មក​ពី​ព្រះ​យេហូវ៉ាហើយ​ស្ដេច​របស់​យើង​មក​ពី​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល។+ ១៩  នៅ​គ្រា​នោះ លោក​បាន​បើក​បង្ហាញ​ឲ្យ​មនុស្ស​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​ឃើញ​ក្នុង​គំនិត ហើយ​មាន​ប្រសាសន៍​ថា​៖​«​ខ្ញុំ​បាន​ផ្ដល់​កម្លាំង​ដល់​អ្នក​ខ្លាំង​ក្លា​មួយ​រូប+ខ្ញុំ​បាន​លើក​តម្កើង​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​បាន​ជ្រើស​រើស​ពី​ចំណោម​បណ្ដា​ជន។+ ២០  ខ្ញុំ​បាន​រក​ឃើញ​ដាវីឌ​ជា​អ្នក​បម្រើ​ខ្ញុំ+ខ្ញុំ​ចាក់​ប្រេង​បរិសុទ្ធ​រើស​តាំង​គាត់។+ ២១  ខ្ញុំ​នឹង​ជួយ​គាំទ្រ​គាត់​ដោយ​ដៃ​របស់​ខ្ញុំ+ហើយ​ដៃ​របស់​ខ្ញុំ​នឹង​ជួយ​ពង្រឹង​កម្លាំង​គាត់។ ២២  ខ្មាំង​សត្រូវ​មិន​ហ៊ាន​ទារ​ពន្ធ​ពី​គាត់​ទេហើយ​មនុស្ស​មិន​សុចរិត​ក៏​មិន​ហ៊ាន​សង្កត់​សង្កិន​គាត់​ដែរ។+ ២៣  ខ្ញុំ​នឹង​កម្ចាត់​ពួក​សត្រូវ​របស់​គាត់​ឲ្យ​ចេញ​ពី​មុខ​គាត់+ហើយ​សម្លាប់​អស់​អ្នក​ដែល​ស្អប់​គាត់។+ ២៤  ខ្ញុំ​នឹង​បន្ត​ស្មោះ​ត្រង់ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​​ចំពោះ​គាត់​ជា​និច្ច+គាត់​នឹង​មាន​កម្លាំង​ខ្លាំង​ឡើង ដោយ​សារ​នាម​របស់​ខ្ញុំ។ ២៥  ខ្ញុំ​នឹង​ឲ្យ​គាត់​មាន​អំណាច​លើ​សមុទ្រនិង​ឲ្យ​ដៃ​ស្ដាំ​របស់​គាត់​កាន់​កាប់​លើ​ទន្លេ។+ ២៦  គាត់​នឹង​ស្រែក​ហៅ​ខ្ញុំ​ថា​៖ ‹លោក​ជា​ឪពុក​របស់​ខ្ញុំលោក​ជា​ថ្ម​ដា និង​ជា​ព្រះ​ដែល​សង្គ្រោះ​ខ្ញុំ›។+ ២៧  ខ្ញុំ​នឹង​ឲ្យ​គាត់​ធ្វើ​ជា​កូន​ច្បង+និង​ធ្វើ​ជា​ស្ដេច​ដ៏​ខ្ពង់​ខ្ពស់​បំផុត​នៅ​ផែនដី។+ ២៨  ខ្ញុំ​នឹង​រក្សា​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គាត់​ជា​រៀង​រហូត+ហើយ​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​គាត់​នឹង​គ្មាន​ថ្ងៃ​សាប​សូន្យ​ឡើយ។+ ២៩  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​ចៅ*របស់​គាត់​នៅ​ជាប់​ជា​ដរាបហើយ​ធ្វើ​ឲ្យ​បល្ល័ង្ក​របស់​គាត់​នៅ​គង់​វង្ស​ដូច​មេឃ។+ ៣០  ប្រសិន​បើ​កូន​ចៅ​គាត់​ល្មើស​ច្បាប់​របស់​ខ្ញុំហើយ​មិន​ធ្វើ​តាម​ក្រឹត្យ​ក្រម*របស់​ខ្ញុំ ៣១  ឬ​ប្រសិន​បើ​ពួក​គេ​មិន​ត្រង​ត្រាប់​បង្គាប់​របស់​ខ្ញុំហើយ​មិន​ធ្វើ​តាម​បញ្ញត្តិ​របស់​ខ្ញុំ​ទេ ៣២  នោះ​ខ្ញុំ​នឹង​ប្រើ​រំពាត់​ដាក់​ទោស​ពួក​គេ ដោយ​សារ​ពួក​គេ​មិន​ស្ដាប់​បង្គាប់*+ហើយ​ខ្ញុំ​នឹង​វាយ​ប្រដៅ​ពួក​គេ ដោយ​សារ​ពួក​គេ​ធ្វើ​ខុស។ ៣៣  ប៉ុន្តែ ខ្ញុំ​នឹង​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គាត់​ជា​រៀង​ដរាប+ហើយ​ខ្ញុំ​នឹង​មិន​ធ្វើ​ខុស​ពាក្យ​សន្យា​ជា​ដាច់​ខាត។ ៣៤  ខ្ញុំ​គ្មាន​ថ្ងៃ​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​របស់​ខ្ញុំ​ឡើយ+ហើយ​ក៏​គ្មាន​ថ្ងៃ​ក្រឡាស់​ពាក្យ​សម្ដី​ដែរ។+ ៣៥  ខ្ញុំ​ជា​ព្រះ​ដ៏​បរិសុទ្ធ​បាន​ស្បថ​ម្ដង​ជា​ការ​ស្រេចខ្ញុំ​នឹង​មិន​កុហក​ដាវីឌ​ទេ។+ ៣៦  កូន​ចៅ*របស់​គាត់​នឹង​នៅ​ជា​រៀង​រហូត+ហើយ​បល្ល័ង្ក​របស់​គាត់​នឹង​ស្ថិត​ស្ថេរ​នៅ​ចំពោះ​មុខ​ខ្ញុំ​ដូច​ដួង​អាទិត្យ។+ ៣៧  បល្ល័ង្ក​របស់​គាត់​នឹង​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​មួន​រហូត​ត​ទៅដូច​ដួង​ខែ​ដែល​ជា​សាក្សី​ស្មោះ​ត្រង់​នៅ​លើ​មេឃ​»។ (​ស៊ីឡា​) ៣៨  ប៉ុន្តែ លោក​បាន​បោះ​បង់​គាត់ ហើយ​លែង​ទទួល​ស្គាល់​គាត់​ទៀត+លោក​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​លោក​បាន​រើស​តាំង។ ៣៩  លោក​បាន​ច្រាន​ចោល​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​បម្រើ​របស់​លោកលោក​បាន​មើល​ងាយ​មកុដ​របស់​គាត់ ដោយ​បោះ​មកុដ​នោះ​ចោល​ទៅ​លើ​ដី។ ៤០  លោក​បាន​ផ្ដួល​រំលំ​ជញ្ជាំង​ថ្ម​ទាំង​ប៉ុន្មាន​របស់​គាត់លោក​បាន​បំផ្លាញ​កំពែង​របស់​គាត់​ឲ្យ​ខ្ទេច​ខ្ទី​អស់។ ៤១  អស់​អ្នក​ដែល​ដើរ​កាត់​បាន​លួច​ប្លន់​គាត់។អ្នក​ជិត​ខាង​នាំ​គ្នា​តិះ​ដៀល​គាត់។+ ៤២  លោក​បាន​ធ្វើ​ឲ្យ​ពួក​សត្រូវ​របស់​គាត់​ទទួល​ជ័យ​ជម្នះ+ហើយ​ឲ្យ​ខ្មាំង​ទាំង​អស់​អរ​សប្បាយ។ ៤៣  លោក​បាន​ធ្វើ​ឲ្យ​ដាវ​របស់​គាត់​ប្រើ​លែង​កើតហើយ​លោក​មិន​ជួយ​គាត់​ឲ្យ​ឈ្នះ​សង្គ្រាម​ឡើយ។ ៤៤  លោក​បាន​ធ្វើ​ឲ្យ​គាត់​លែង​មាន​ភាព​ថ្កុំ​ថ្កើង​ទៀតហើយ​បាន​ទម្លាក់​បល្ល័ង្ក​របស់​គាត់​ដល់​ដី។ ៤៥  លោក​ធ្វើ​ឲ្យ​គាត់​ចាស់​មុន​អាយុលោក​បាន​បង្អាប់​បង្អោន​គាត់។ (​ស៊ីឡា​) ៤៦  ឱ​ព្រះ​យេហូវ៉ា តើ​លោក​នឹង​បែរ​មុខ​ចេញ​រហូត​ដល់​ពេល​ណា? ជា​រៀង​ដរាប​ឬ?+ តើ​ដល់​ពេល​ណា​ទើប​លោក​ឈប់​ខឹង​ដូច​ភ្លើង​ឆេះ​ទៀត? ៤៧  សូម​លោក​មេត្តា​ចាំ​ថា​ជីវិត​ខ្ញុំ​ខ្លី​ណាស់!+ តើ​លោក​បាន​បង្កើត​មនុស្ស​មក​ដោយ​គ្មាន​គោល​បំណង​ឬ? ៤៨  តើ​មាន​មនុស្ស​ណា​អាច​រស់​រហូត​ដោយ​មិន​ស្លាប់​ទេ?+ តើ​គាត់​អាច​សង្គ្រោះ​ខ្លួន​គាត់​ឲ្យ​រួច​ផុត​ពី​អំណាច​​នៃ​សេចក្ដី​ស្លាប់*បាន​ឬ? (​ស៊ីឡា​) ៤៩  ឱ​ព្រះ​យេហូវ៉ា លោក​បាន​ស្បថ​យ៉ាង​ស្មោះ​ស្ម័គ្រ​ជា​មួយ​នឹង​ដាវីឌ​ថា​លោក​នឹង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​គាត់តើ​ឥឡូវ​សេចក្ដី​ស្រឡាញ់​នេះ​បាត់​ទៅ​ណា​ហើយ?+ ៥០  ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​នឹក​ឃើញ​ពាក្យ​ដែល​គេ​ពោល​ប្រមាថ​មើល​ងាយ​អ្នក​បម្រើ​របស់​លោកសូម​នឹក​ឃើញ​ថា​ខ្ញុំ​ត្រូវ​ស៊ូ​ទ្រាំ​ខ្លាំង​យ៉ាង​ណា​ចំពោះ​ពាក្យ​តិះ​ដៀល​របស់​ជន​ជាតិ​ផ្សេង​ៗ។ ៥១  ឱ​ព្រះ​យេហូវ៉ា​អើយ ខ្មាំង​សត្រូវ​របស់​លោក​ប្រមាថ​អ្នក​ដែល​លោក​បាន​រើស​តាំងពួក​គេ​ចំអក​ឡកឡឺយ​ឲ្យ​គាត់​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​គាត់​ធ្វើ។ ៥២  សូម​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​ជា​រៀង​រហូត។ អាមេន អាមេន។+

កំណត់សម្គាល់

មើល​និយម​ន័យ​ពាក្យ​«​ម៉ាស់គាល​»​
ន័យ​ត្រង់​«​ពូជ​»​
ឬ​«​ទេវតា​»​
នេះ​ប្រហែល​ជា​សំដៅ​លើ​អេហ្ស៊ីប ឬ​ផារ៉ូ
ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​
ន័យ​ត្រង់​«​ពួក​គេ​បន្ត​ដើរ​ក្នុង​ពន្លឺ​ដែល​ចាំង​មក​ពី​មុខ​របស់​លោក​»​
ន័យ​ត្រង់​«​ពូជ​»​
ឬ​«​ការ​វិនិច្ឆ័យ​»​
ឬ​«​ពួក​គេ​បះ​បោរ​ប្រឆាំង​»​
ន័យ​ត្រង់​«​ពូជ​»​
ឬ​«​ហ្ស៊ីអូល​»​សំដៅ​លើ​ផ្នូរ​ទូទៅ​របស់​មនុស្សជាតិ។ មើល​និយម​ន័យ​ពាក្យ​«​ផ្នូរ​»​