ចម្រៀងសរសើរព្រះ ៦៩:១-៣៦

  • អធិដ្ឋាន​សុំ​សេចក្ដី​សង្គ្រោះ

    • «​ចិត្ត​ខ្នះ​ខ្នែង​របស់​ខ្ញុំ​ចំពោះ​កន្លែង​គោរព​ប្រណិប័តន៍​របស់​លោក ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ក្នុង​ខ្លួន​ខ្ញុំ​»​ (​)

    • «​សូម​ប្រញាប់​ឆ្លើយ​តប​មក​ខ្ញុំ​»​ (​១៧)

    • «​ពួក​គេ​ឲ្យ​ទឹក​ខ្មេះ​ខ្ញុំ​ផឹក​»​ (​២១)

ជូន​ចំពោះ​មេ​ភ្លេង សូម​លេង​តាម​លំនាំ​ភ្លេង​​«​លីលី​»។ ទំនុក​របស់​ដាវីឌ។ ៦៩  ឱ​ព្រះ​អើយ សូម​សង្គ្រោះ​ខ្ញុំ ព្រោះ​ទឹក​ហៀប​នឹង​ជន់​លិច​ខ្ញុំ​ហើយ។+  ២  ខ្ញុំ​បាន​លិច​លង់​ទៅ​ក្នុង​ភក់​ជ្រៅ​ដែល​គ្មាន​ដី​រឹង+ខ្ញុំ​បាន​ធ្លាក់​ទៅ​ក្នុង​ទឹក​ជ្រៅហើយ​ខ្សែ​ទឹក​ហូរ​ខ្មួល​ខ្មាញ់​​បាន​កញ្ឆក់​យក​ខ្ញុំ​ទៅ។+  ៣  ខ្ញុំ​ស្រែក​សុំ​ជំនួយ​រហូត​ដល់​អស់​កម្លាំង+ខ្ញុំ​ស្រែក​ឡើង​ស្អក​កភ្នែក​ខ្ញុំ​កាន់​តែ​ខ្សោយ​ទៅ កាល​ដែល​ខ្ញុំ​ទន្ទឹង​ចាំ​មើល​ផ្លូវ​ព្រះ​របស់​ខ្ញុំ។+  ៤  អស់​អ្នក​ដែល​ស្អប់​ខ្ញុំ​ដោយ​គ្មាន​មូលហេតុ+មាន​ចំនួន​ច្រើន​ជាង​សរសៃ​សក់​លើ​ក្បាល​ខ្ញុំ​ទៅ​ទៀត។ ឯ​ពួក​អ្នក​ដែល​ចង់​សម្លាប់​ខ្ញុំពោល​គឺ​សត្រូវ​ដែល​ព្យាបាទ​ខ្ញុំ* ពួក​គេ​មាន​គ្នា​កាន់​តែ​ច្រើន។ ខ្ញុំ​បាន​ត្រូវ​បង្ខំ​ឲ្យ​ប្រគល់​អ្វី​ដែល​ខ្ញុំ​មិន​បាន​លួច។  ៥  ឱ​ព្រះ លោក​ដឹង​អំពី​ការ​ប្រព្រឹត្ត​ល្ងង់​ខ្លៅ​របស់​ខ្ញុំហើយ​កំហុស​របស់​ខ្ញុំ​មិន​អាច​បិទ​បាំង​ពី​លោក​បាន​ទេ។  ៦  ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌សូម​កុំ​ឲ្យ​អស់​អ្នក​ដែល​សង្ឃឹម​លើ​លោក ត្រូវ​អាម៉ាស់​មុខ​ដោយ​សារ​ខ្ញុំ។ ឱ​ព្រះ​នៃ​អ៊ីស្រាអែលសូម​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​លោក ត្រូវ​អាប់​ឱន​ដោយ​សារ​ខ្ញុំ។  ៧  ខ្ញុំ​រង​ការ​ប្រមាថ​មើល​ងាយ​ដោយ​សារ​លោក+ខ្ញុំ​ត្រូវ​គេ​បន្ទាប​បន្ថោក​យ៉ាង​ខ្លាំង។+  ៨  បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ​ជា​អ្នក​ក្រៅពួក​គេ​មើល​មក​ខ្ញុំ​ថា​ជា​ជន​បរទេស។+  ៩  ចិត្ត​ខ្នះ​ខ្នែង​របស់​ខ្ញុំ​ចំពោះ​កន្លែង​គោរព​ប្រណិប័តន៍​របស់​លោក​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​ក្នុង​ខ្លួន​ខ្ញុំ+ហើយ​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​កំពុង​ជេរ​ប្រមាថ​លោក​បាន​ធ្លាក់​មក​លើ​ខ្ញុំ​វិញ។+ ១០  ពេល​ខ្ញុំ​បន្ទាប​ខ្លួន* ហើយ​តម​អាហារខ្ញុំ​ត្រូវ​គេ​ប្រមាថ​មើល​ងាយ។ ១១  ពេល​ខ្ញុំ​ស្លៀក​បាវពួក​គេ​ប្រមាថ​មើល​ងាយ​ខ្ញុំ។ ១២  អស់​អ្នក​ដែល​អង្គុយ​នៅ​ទ្វារ​កំពែង​ក្រុង​នាំ​គ្នា​និយាយ​ដើម​ខ្ញុំឯ​ពួក​ប្រមឹក​ស្រា​ច្រៀង​ឡកឡឺយ​ឲ្យ​ខ្ញុំ។ ១៣  ប៉ុន្តែ​ព្រះ​យេហូវ៉ា សូម​ឲ្យ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​បាន​ទៅ​ដល់​លោកនៅ​វេលា​ដែល​លោក​ព្រម​ទទួល។+ ឱ​ព្រះ ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ជា​បរិបូរសូម​លោក​ឆ្លើយ​មក​ខ្ញុំ ហើយ​បង្ហាញ​ថា​លោក​ជា​អ្នក​សង្គ្រោះ​ពិត។+ ១៤  សូម​ជួយ​លើក​ខ្ញុំ​ចេញ​ពី​ភក់កុំ​ឲ្យ​ខ្ញុំ​ផុង​ចុះ​ទៅ​ឡើយ។ សូម​សង្គ្រោះ​ខ្ញុំ​ពី​អស់​អ្នក​ដែល​ស្អប់​ខ្ញុំហើយ​ស្រង់​ខ្ញុំ​ពី​ទឹក​ជ្រៅ​ផង។+ ១៥  សូម​កុំ​ឲ្យ​ទឹក​ជន់​ហូរ​ទាញ​ខ្ញុំ​ទៅ​ឡើយ+សូម​កុំ​ឲ្យ​ទឹក​ជ្រៅ​កួច​យក​ខ្ញុំ​ទៅ​បាត់សូម​កុំ​ឲ្យ​អណ្ដូង*បិទ​មាត់​ឃុំ​ខ្ញុំ​ទុក​ឲ្យ​សោះ។+ ១៦  ឱ​ព្រះ​យេហូវ៉ា​អើយ សូម​ឆ្លើយ​តប​នឹង​ខ្ញុំ ព្រោះ​លោក​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​យ៉ាង​ធំ​ធេង+សូម​លោក​មើល​មក​ខ្ញុំ ដោយ​សារ​លោក​មាន​សេចក្ដី​មេត្តា​ករុណា​ដ៏​ជ្រាល​ជ្រៅ។+ ១៧  សូម​លោក​កុំ​បែរ​មុខ​ចេញ​ពី​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​លោក+សូម​ប្រញាប់​ឆ្លើយ​តប​មក​ខ្ញុំ ព្រោះ​ខ្ញុំ​កំពុង​មាន​ទុក្ខ​លំបាក។+ ១៨  សូម​ចូល​មក​ជិត​ហើយ​សង្គ្រោះ​ខ្ញុំ​ផងសូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ពួក​សត្រូវ។ ១៩  លោក​ជ្រាប​ថា​ខ្ញុំ​រង​ការ​ជេរ​ប្រមាថ រង​ការ​អាម៉ាស់ និង​រង​ការ​ដៀល​ត្មះ+លោក​ឃើញ​សត្រូវ​ទាំង​អស់​របស់​ខ្ញុំ។ ២០  ពាក្យ​ជេរ​ប្រមាថ​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​ខ្ទេច​ខ្ទាំ ហើយ​របួស​នោះ​ព្យាបាល​មិន​ជា​ឡើយ*ខ្ញុំ​សង្ឃឹម​ថា​មាន​អ្នក​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ តែ​គ្មាន​សោះ+ហើយ​ក៏​មិន​ឃើញ​មាន​អ្នក​ណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំ​ដែរ។+ ២១  ប៉ុន្តែ ពួក​គេ​ឲ្យ​រុក្ខជាតិ​ពុល​ជា​អាហារ​ដល់​ខ្ញុំ+ហើយ​ពេល​ខ្ញុំ​ស្រេក​ទឹក ពួក​គេ​ឲ្យ​ទឹក​ខ្មេះ​ខ្ញុំ​ផឹក។+ ២២  សូម​ឲ្យ​តុ​របស់​ពួក​គេ​ទៅ​ជា​អន្ទាក់​ដល់​ពួក​គេហើយ​សូម​ឲ្យ​ភាព​ចម្រុង​ចម្រើន​របស់​ពួក​គេ​​ទៅ​ជា​អង្គប់​ដល់​ពួក​គេ​វិញ។+ ២៣  សូម​ឲ្យ​ភ្នែក​របស់​ពួក​គេ​ប្រែ​ជា​ងងឹត ដើម្បី​កុំ​ឲ្យ​ពួក​គេ​មើល​ឃើញ​ទៀតហើយ​សូម​ធ្វើ​ឲ្យ​ត្រគាក​របស់​ពួក​គេ​ញ័រ​ឥត​ឈប់។ ២៤  សូម​លោក​បញ្ចេញ​សេចក្ដី​ក្រេវ​ក្រោធ​របស់​លោក​ទៅ​លើ​ពួក​គេសូម​ឲ្យ​កំហឹង​របស់​លោក​ឆួល​ឡើង​ទៅ​លើ​ពួក​គេ។+ ២៥  សូម​ឲ្យ​ជំរំ​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំសូម​កុំ​ឲ្យ​អ្នក​ណា​រស់​នៅ​ក្នុង​ត្រសាល​របស់​ពួក​គេ​ត​ទៅ​ទៀត។+ ២៦  ព្រោះ​ពួក​គេ​ដេញ​តាម​មនុស្ស​ដែល​លោក​បាន​វាយ​ប្រហារហើយ​ពួក​គេ​និយាយ​តែ​អំពី​ការ​ឈឺ​ចាប់​​របស់​អស់​អ្នក​ដែល​លោក​ធ្វើ​ឲ្យ​មាន​របួស។ ២៧  សូម​បន្ថែម​កំហុស​ទៅ​លើ​កំហុស​របស់​ពួក​គេហើយ​សូម​លោក​កុំ​ចាត់​ទុក​ពួក​គេ​ថា​ជា​មនុស្ស​សុចរិត​ឡើយ។ ២៨  សូម​លោក​លុប​ឈ្មោះ​ពួក​គេ​ចេញ​ពី​សៀវភៅ​ជីវិត+ហើយ​កុំ​ឲ្យ​ពួក​គេ​មាន​ឈ្មោះ​ក្នុង​ចំណោម​មនុស្ស​សុចរិត។+ ២៩  ចំណែក​ខ្ញុំ​វិញ ខ្ញុំ​រង​ទុក្ខ​វេទនា ហើយ​ឈឺ​ចាប់​ជា​ខ្លាំង។+ ឱ​ព្រះ​អើយ សូម​លោក​ការ​ពារ​ខ្ញុំ ហើយ​សង្គ្រោះ​ខ្ញុំ​ផង។ ៣០  ខ្ញុំ​នឹង​ច្រៀង​សរសើរ​នាម​របស់​ព្រះហើយ​ខ្ញុំ​នឹង​លើក​តម្កើង​លោក​ដោយ​ថ្លែង​អំណរ​គុណ។ ៣១  ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​ការ​នេះ ជាង​ពេញ​ចិត្ត​គ្រឿង​បូជា​គោ​ឈ្មោលនិង​គោ​ស្ទាវ​ដែល​មាន​ស្នែង​និង​ក្រចក​ជើង​ទៅ​ទៀត។+ ៣២  មនុស្ស​ដែល​មាន​ចិត្ត​សុភាព​នឹង​ឃើញ​សេចក្ដី​សង្គ្រោះ ហើយ​អរ​សប្បាយសូម​ឲ្យ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ៣៣  ព្រោះ​ព្រះ​យេហូវ៉ា​ស្ដាប់​សំឡេង​ជន​ក្រី​ក្រ+ហើយ​លោក​មិន​ស្អប់​ខ្ពើម​រាស្ត្រ​របស់​លោក​ដែល​ជាប់​ជា​ឈ្លើយ​ឡើយ។+ ៣៤  សូម​ឲ្យ​ស្ថាន​សួគ៌​និង​ផែនដី​សរសើរ​លោក+សូម​ឲ្យ​សមុទ្រ​និង​អ្វី​ៗ​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ​លើក​តម្កើង​លោក។ ៣៥  ព្រោះ​ព្រះ​នឹង​សង្គ្រោះ​ស៊ីយ៉ូន+ព្រម​ទាំង​សង់​ក្រុង​នា​នា​របស់​យូដា​ឡើង​វិញពួក​គេ​នឹង​កាន់​កាប់ ហើយ​រស់​នៅ​ក្នុង​ទឹក​ដី​នោះ។ ៣៦  កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​លោក នឹង​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក+ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​លោក+ នឹង​អាស្រ័យ​នៅ​ទី​នោះ។

កំណត់សម្គាល់

ឬ​«​ពួក​អ្នក​ដែល​ធ្វើ​ជា​សត្រូវ​របស់​ខ្ញុំ​ដោយ​គ្មាន​មូលហេតុ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ពេល​ខ្ញុំ​យំ​»​
ឬ​«​រណ្ដៅ​»​
ឬ​«​ហើយ​ខ្ញុំ​អស់​សង្ឃឹម​»​