ចម្រៀងសរសើរព្រះ ២៦:១-១២

  • ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ

    • «​ឱ​ព្រះ​យេហូវ៉ា សូម​ពិនិត្យ​មើល​ខ្ញុំ​»​ (​)

    • ជៀស​វាង​ពី​ការ​សេព​គប់​អាក្រក់ (​៤, ៥)

    • ‹ខ្ញុំ​នឹង​ដើរ​ជុំវិញ​ទី​បូជា​របស់​ព្រះ› (​)

ទំនុក​របស់​ដាវីឌ។ ២៦  ឱ​ព្រះ​យេហូវ៉ា សូម​វិនិច្ឆ័យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ+ខ្ញុំ​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ដោយ​ឥត​ប្រែ​ប្រួល។+  ២  ឱ​ព្រះ​យេហូវ៉ា សូម​ពិនិត្យ​មើល​ខ្ញុំ ហើយ​សាក​ល្បង​ខ្ញុំ​ចុះសូម​កែ​តម្រង់​អារម្មណ៍​ដែល​កប់​ជ្រៅ*ក្នុង​ចិត្ត​ខ្ញុំ។+  ៣  ព្រោះ​ខ្ញុំ​ចាំ​ជា​និច្ច​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោកខ្ញុំ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ​របស់​លោក។+  ៤  ខ្ញុំ​មិន​សេព​គប់​មនុស្ស​កុហក​បោក​ប្រាស់​ឡើយ+ហើយ​ខ្ញុំ​ក៏​មិន​នៅ​ជិត​មនុស្ស​លាក់​ពុត​ដែរ។  ៥  ខ្ញុំ​មិន​ចូល​ចិត្ត*នៅ​ជា​មួយ​នឹង​ពួក​មនុស្ស​អាក្រក់​ទេ+ខ្ញុំ​មិន​ព្រម​រាប់​អាន​ជន​ទុច្ចរិត​ជា​ដាច់​ខាត។+  ៦  ឱ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​លាង​ដៃ​ដើម្បី​បញ្ជាក់​ថា​ខ្ញុំ​ស្អាត​ស្អំហើយ​ខ្ញុំ​នឹង​ដើរ​ជុំវិញ​ទី​បូជា​របស់​លោក  ៧  ដើម្បី​ឲ្យ​មនុស្ស​ឮ​ពាក្យ​ថ្លែង​អំណរ​គុណ​របស់​ខ្ញុំ+និង​ដើម្បី​ប្រកាស​ប្រាប់​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​ទាំង​អស់​របស់​លោក។  ៨  ព្រះ​យេហូវ៉ា ខ្ញុំ​ស្រឡាញ់​វិហារ​ដែល​លោក​នៅ+នោះ​ជា​កន្លែង​ដែល​មាន​សិរី​រុង​រឿង​របស់​លោក។+  ៩  សូម​កុំ​ប្រល័យ​ជីវិត​ខ្ញុំ​ជា​មួយ​នឹង​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង+សូម​កុំ​សម្លាប់​ខ្ញុំ​ជា​មួយ​នឹង​មនុស្ស​ឃោរ​ឃៅ​ឡើយ។ ១០  ពួក​គេ​ប្រព្រឹត្ត​តែ​អំពើ​ដែល​គួរ​ឲ្យ​ខ្មាសឯ​ដៃ​ស្ដាំ​របស់​ពួក​គេ​ពេញ​ទៅ​ដោយ​សំណូក។ ១១  រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ដើរ​ដោយ​ចិត្ត​ស្មោះ​ឥត​ងាក​រេ។ សូម​សង្គ្រោះ*ខ្ញុំ ហើយ​បង្ហាញ​សេចក្ដី​សប្បុរស​ដល់​ខ្ញុំ​ផង។ ១២  ខ្ញុំ​ឈរ​នៅ​លើ​ដី​រាប​ស្មើ+ខ្ញុំ​នឹង​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​ក្រុម​ជំនុំ​ធំ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​តម្រង​នោម​»​
ន័យ​ត្រង់​«​ស្អប់​»​
ន័យ​ត្រង់​«​លោះ​»​