ចម្រៀងសរសើរព្រះ ២:១-១២

  • ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​លោក​បាន​រើស​តាំង

    • ព្រះ​យេហូវ៉ា​សើច​ចំអក​ឲ្យ​ប្រជា​ជាតិ​នា​នា (​)

    • ព្រះ​យេហូវ៉ា​តែង​តាំង​ស្ដេច​ជា​តំណាង​លោក (​)

    • ចូរ​លើក​កិត្តិយស​បុត្រ​របស់​ព្រះ (​១២)

 ហេតុ​អ្វី​ប្រជា​ជាតិ​នា​នា​ជ្រួល​ច្របល់? ហេតុ​អ្វី​ពួក​គេ​ខ្សឹបខ្សៀវ*អំពី​រឿង​ដែល​គ្មាន​ប្រយោជន៍?+  ២  ពួក​ស្ដេច​នៅ​ផែនដី​តាំង​ខ្លួន​ជា​សត្រូវហើយ​មន្ត្រី​ជាន់​ខ្ពស់​ប្រមូល​គ្នា*+ប្រឆាំង​ព្រះ​យេហូវ៉ា​និង​អ្នក​ដែល​លោក​បាន​រើស​តាំង។*+  ៣  ពួក​អ្នក​ទាំង​នោះ​ពោ​ល​ថា​៖ ​«​ចូរ​បំបែក​ខ្នោះ​ដែល​ពួក​គេ​ដាក់​ពួក​យើងហើយ​បណ្ដាច់​ខ្សែ​ពួរ​ដែល​ពួក​គេ​ចង​ពួក​យើង​ទៅ!​»។  ៤  លោក​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌​នឹង​សើចគឺ​ព្រះ​យេហូវ៉ា​នឹង​ចំអក​ឲ្យ​ពួក​គេ។  ៥  ពេល​នោះ លោក​នឹង​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ទាំង​មាន​កំហឹងហើយ​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​រន្ធត់ ដោយ​សារ​លោក​ខឹង​យ៉ាង​ខ្លាំង។  ៦  លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​តែង​តាំង​ស្ដេច​មួយ​រូប+ឲ្យ​គ្រប់​គ្រង​នៅ​ស៊ីយ៉ូន+ជា​ភ្នំ​បរិសុទ្ធ​របស់​ខ្ញុំ​»។  ៧  ខ្ញុំ​សុំ​ប្រកាស​បញ្ញត្តិ​របស់​ព្រះ​យេហូវ៉ា។ លោក​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ​«​អ្នក​ជា​កូន​របស់​ខ្ញុំ+ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ខ្ញុំ​ជា​ឪពុក​របស់​អ្នក។+  ៨  ចូរ​សុំ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ប្រគល់​ប្រជា​ជាតិ​នា​នា​ដល់​អ្នក​ជា​មត៌កហើយ​ឲ្យ​ផែនដី​ទាំង​មូល​ដល់​អ្នក​ជា​កម្មសិទ្ធិ។+  ៩  អ្នក​នឹង​វាយ​បំបែក​ពួក​គេ​ដោយ​ដំបង​រាជ្យ​ដែក+ហើយ​អ្នក​នឹង​កម្ទេច​ពួក​គេ​ដូច​កម្ទេច​ឆ្នាំង​ដី​»។+ ១០  ដូច្នេះ​ឥឡូវ ឱ​ស្ដេច​ទាំង​ឡាយ​អើយ ចូរ​បង្ហាញ​ការ​យល់​ធ្លុះ​ជ្រៅឱ​ពួក​អ្នក​សម្រេច​ក្ដី​នៅ​ផែនដី​អើយ ចូរ​ទទួល​យក​ការ​កែ​តម្រង់​ចុះ។* ១១  ចូរ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​កោត​ខ្លាចហើយ​ចូរ​គោរព​លោក​យ៉ាង​ជ្រាល​ជ្រៅ​ដោយ​ត្រេក​អរ។ ១២  ចូរ​លើក​កិត្តិយស*បុត្រ+របស់​ព្រះ។ បើ​មិន​ដូច្នោះ​ទេ ព្រះ*នឹង​ខឹងហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស*+ព្រោះ​កំហឹង​របស់​លោក​នឹង​ផ្ទុះ​ឡើង​ភ្លាម​ៗ។ ប៉ុន្តែ អស់​អ្នក​ដែល​យក​លោក​ជា​ទី​ពឹង​ជ្រក នោះ​មាន​សុភមង្គល​ហើយ។

កំណត់សម្គាល់

ឬ​«​រំពឹង​គិត​»​
ឬ​«​ប្រឹក្សា​គ្នា​»​
ឬ​«​គ្រិស្ត​»​
ឬ​«​ចូរ​ស្ដាប់​តាម​ការ​ព្រមាន​»​
ន័យ​ត្រង់​«​ថើប​»​
ន័យ​ត្រង់​«​លោក​»​
ន័យ​ត្រង់​«​វិនាស​ចេញ​ពី​ផ្លូវ​»​