ចម្រៀងសរសើរព្រះ ១៤៧:១-២០
១៤៧ ចូរសរសើរយ៉ា!*
ជាការល្អប្រពៃណាស់ ដែលយើងច្រៀង*សរសើរដល់ព្រះរបស់យើងហើយជាការសប្បាយរីករាយ និងសមត្រឹមត្រូវដែលយើងសរសើរតម្កើងលោក!+
២ ព្រះយេហូវ៉ាកំពុងសង់យេរូសាឡិម+លោកប្រមូលជនជាតិអ៊ីស្រាអែលដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។+
៣ លោកមើលថែអ្នកដែលមានចិត្តខ្ទេចខ្ទាំលោករុំរបួសឲ្យពួកគេ។
៤ លោករាប់ចំនួនផ្កាយទាំងឡាយលោកហៅឈ្មោះផ្កាយនីមួយៗ។+
៥ ព្រះដែលជាម្ចាស់របស់យើង លោកឧត្តុង្គឧត្តមនិងពេញដោយឫទ្ធានុភាពខ្លាំងក្លា។+
ការយល់ដឹងរបស់លោក គ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ។+
៦ ព្រះយេហូវ៉ាលើកមុខមនុស្សដែលមានចិត្តសុភាព+ប៉ុន្តែ លោកបោះជនទុច្ចរិតទៅលើដីវិញ។
៧ ចូរច្រៀងថ្លែងអំណរគុណដល់ព្រះយេហូវ៉ាចូរច្រៀងសរសើរព្រះរបស់យើង អមដោយការដេញពិណផង។
៨ ព្រះឲ្យពពកគ្របបាំងមេឃលោកបង្អុរភ្លៀងសម្រាប់ផែនដី+លោកជាអ្នកដែលធ្វើឲ្យស្មៅដុះឡើង+នៅតាមភ្នំ។
៩ លោកផ្ដល់ចំណីដល់សត្វផ្សេងៗ+និងដល់កូនក្អែកដែលស្រែករកអាហារ។+
១០ លោកមិនពេញចិត្តកម្លាំងរបស់សេះទេ+ហើយលោកក៏មិនកោតសរសើរកម្លាំងជើងរបស់មនុស្សដែរ។+
១១ ព្រះយេហូវ៉ាពេញចិត្តអស់អ្នកដែលកោតខ្លាចលោក+និងអស់អ្នកដែលរង់ចាំទទួលសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោក។+
១២ ឱយេរូសាឡិម ចូរលើកតម្កើងព្រះយេហូវ៉ាឱស៊ីយ៉ូន ចូរសរសើរដល់ព្រះរបស់អ្នក។
១៣ លោកធ្វើឲ្យរនុកទ្វារក្រុងរបស់អ្នកបានមាំមួនលោកឲ្យពរដល់កូនៗរបស់អ្នក។
១៤ លោកឲ្យទឹកដីរបស់អ្នក មានសេចក្ដីសុខសាន្ត+លោកឲ្យអ្នកមានស្រូវសាលីយ៉ាងបរិបូរ ជាស្រូវដែលល្អបំផុត។+
១៥ លោកចេញបង្គាប់ដល់ផែនដីប្រសាសន៍របស់លោករត់ទៅយ៉ាងលឿន។
១៦ លោកគ្របផែនដីដោយព្រិលដូចជាភួយពណ៌ស+លោកពង្រាយសន្សើមកកដូចពង្រាយផេះ។+
១៧ លោកទម្លាក់ដុំព្រិល*ចុះមកដូចជាដុំនំប៉័ង+តើអ្នកណាអាចទ្រាំនឹងភាពត្រជាក់របស់លោកបាន?+
១៨ ពេលលោកចេញវាចា នោះព្រិលក៏រលាយទៅ។
ពេលលោកធ្វើឲ្យមានខ្យល់បក់+ នោះទឹកក៏ចាប់ផ្ដើមហូរ។
១៩ លោកប្រកាសបណ្ដាំរបស់លោកដល់យ៉ាកុបហើយប្រាប់អំពីច្បាប់និងការវិនិច្ឆ័យរបស់លោកដល់អ៊ីស្រាអែល។+
២០ លោកមិនបានធ្វើដូច្នោះចំពោះប្រជាជាតិផ្សេងឡើយ+ពួកគេមិនស្គាល់អំពីការវិនិច្ឆ័យរបស់លោកទាល់តែសោះ។
ចូរសរសើរយ៉ា!*+
កំណត់សម្គាល់
^ ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា
^ ឬ«លេងភ្លេង»
^ ឬ«ទឹកកក»
^ ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា