ចម្រៀងសរសើរព្រះ ១៣៨:១-៨

  • ទោះ​ជា​ព្រះ​ខ្ពង់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​តែ​យក​ចិត្ត​ទុក​ដាក់

    • ‹លោក​បាន​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ› (​)

    • ‹សូម្បី​តែ​ពេល​ខ្ញុំ​ប្រឈម​មុខ​គ្រោះ​ថ្នាក់ លោក​សង្គ្រោះ​ខ្ញុំ› (​)

ទំនុក​របស់​ដាវីឌ។ ១៣៨  ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ​អស់​ពី​ដួង​ចិត្ត។+ ខ្ញុំ​នឹង​ច្រៀង​សរសើរ​លោក​នៅ​ចំពោះ​មុខ​ព្រះ​ឯ​ទៀត។*  ២  ខ្ញុំ​នឹង​លំឱន​កាយ​នៅ​ចំពោះ​មុខ​វិហារ​បរិសុទ្ធ*របស់​លោក+ហើយ​ខ្ញុំ​នឹង​សរសើរ​នាម​របស់​លោក+ដោយ​សារ​លោក​មាន​សេចក្ដី​ស្រឡាញ់*និង​សេចក្ដី​ស្មោះ​ត្រង់។ ព្រោះ​លោក​បាន​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​និង​នាម​របស់​លោក​ខ្ពង់​ខ្ពស់​ជាង​អ្វី​ៗ​ទាំង​អស់។*  ៣  នៅ​ថ្ងៃ​ដែល​ខ្ញុំ​បាន​ហៅ​រក​លោក នោះ​លោក​ក៏​បាន​ឆ្លើយ​តប។+ លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រឹង​មាំ​និង​មាន​ចិត្ត​ក្លាហាន។+  ៤  ឱ​ព្រះ​យេហូវ៉ា ស្ដេច​ទាំង​ឡាយ​នៅ​ផែនដី​នឹង​សរសើរ​លោក+ព្រោះ​ពួក​គេ​នឹង​បាន​ឮ​សេចក្ដី​សន្យា​របស់​លោក។  ៥  ពួក​គេ​នឹង​ច្រៀង​អំពី​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេហូវ៉ាព្រោះ​ព្រះ​យេហូវ៉ា​មាន​សិរី​រុង​រឿង​យ៉ាង​អស្ចារ្យ។+  ៦  ទោះ​ជា​ព្រះ​យេហូវ៉ា​ខ្ពង់​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ លោក​ចាប់​អារម្មណ៍​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប។+ ប៉ុន្តែ ចំពោះ​មនុស្ស​ក្រអឺត​ក្រទម លោក​ស្គាល់​ពួក​គេ​ពី​ចម្ងាយ​ប៉ុណ្ណោះ។+  ៧  សូម្បី​តែ​ពេល​ខ្ញុំ​ប្រឈម​មុខ​គ្រោះ​ថ្នាក់ លោក​នឹង​រក្សា​ជីវិត​របស់​ខ្ញុំ។+ លោក​លាត​ដៃ​ប្រឆាំង​នឹង​សត្រូវ​ដែល​មាន​កំហឹង​ចំពោះ​ខ្ញុំ។ ដៃ​ស្ដាំ​របស់​លោក​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ។  ៨  ព្រះ​យេហូវ៉ា​នឹង​សម្រេច​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ខ្ញុំ។ ឱ​ព្រះ​យេហូវ៉ា សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។+សូម​កុំ​បោះ​បង់​ចោល​ស្នា​ដៃ​របស់​លោក​ឡើយ។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ខ្ញុំ​នឹង​លេង​ភ្លេង​ជូន​លោក ដោយ​មិន​ញញើត​ព្រះ​ឯ​ទៀត​»​
ឬ​«​ទី​បរិសុទ្ធ​»​
ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​លោក​បាន​ធ្វើ​ឲ្យ​ប្រសាសន៍​របស់​លោក​ខ្ពង់​ខ្ពស់​ជាង​នាម​របស់​លោក​»​