ចម្រៀងសរសើរព្រះ ១៣៧:១-៩
១៣៧ យើងអង្គុយនៅមាត់ទន្លេរបស់បាប៊ីឡូន។+
ពេលនឹកដល់ស៊ីយ៉ូន យើងយំស្រណោះ។+
២ យើងព្យួរពិណរបស់យើង+នៅលើដើមផប់ផ្លឺដែលដុះនៅកណ្ដាលនាង។*
៣ ព្រោះនៅទីនោះ ពួកអ្នកដែលចាប់យើងមក បានសុំយើងឲ្យច្រៀង+ពួកអ្នកដែលចំអកឡកឡឺយឲ្យយើង ចង់ឲ្យយើងច្រៀងកម្សាន្តអារម្មណ៍របស់ពួកគេ។ ពួកគេនិយាយថា៖«ចូរច្រៀងចម្រៀងរបស់ស៊ីយ៉ូនឲ្យយើងស្ដាប់មួយបទមក»។
៤ តើឲ្យយើងច្រៀងចម្រៀងអំពីព្រះយេហូវ៉ាក្នុងទឹកដីរបស់ជនបរទេសដូចម្ដេចបាន?
៥ ឱយេរូសាឡិមអើយ បើខ្ញុំភ្លេចអ្នកសូមឲ្យដៃស្ដាំរបស់ខ្ញុំប្រើការលែងកើត*ទៅចុះ។+
៦ បើខ្ញុំមិននឹកដល់អ្នកទេឬបើខ្ញុំមិនចាត់ទុកយេរូសាឡិមថាជាអំណរខ្លាំងបំផុតរបស់ខ្ញុំទេនោះសូមឲ្យមាត់របស់ខ្ញុំនិយាយមិនរួច។*+
៧ ឱព្រះយេហូវ៉ាអើយ សូមលោកកុំភ្លេចនូវអ្វីដែលជនជាតិអេដំបាននិយាយនៅថ្ងៃដែលយេរូសាឡិមបានត្រូវផ្ដួលរំលំថា៖
«ចូរបំផ្លាញក្រុងនេះចោលទៅ! ចូរបំផ្លាញក្រុងនេះចោលទាំងគ្រឹះផង!»។+
៨ ឱកូនស្រីបាប៊ីឡូនអើយ មិនយូរទៀតអ្នកក៏នឹងត្រូវវិនាសអន្តរាយដែរ។+
មានសុភមង្គលហើយមនុស្សណាដែលតបស្នងដល់អ្នកដូចដែលអ្នកបានធ្វើអាក្រក់ចំពោះយើង។+
៩ មានសុភមង្គលហើយ មនុស្សណាដែលចាប់កូនៗរបស់អ្នកហើយបោកនឹងថ្ម។+
កំណត់សម្គាល់
^ នេះសំដៅលើបាប៊ីឡូន
^ ឬប្រហែលជាមានន័យថា«ស្វិត»
^ ន័យត្រង់«អណ្ដាតរបស់ខ្ញុំជាប់នឹងក្រអូមមាត់»