ចម្រៀងសរសើរព្រះ ១៣១:១-៣
-
ស្ងប់ចិត្តដូចកូនតូចនៅលើភ្លៅម្ដាយ
-
មិនប្រាថ្នាចង់បានអ្វីៗដែលខ្ពង់ខ្ពស់ពេក (១)
-
ចម្រៀងរបស់អ្នកធ្វើដំណើរឡើងទៅក្រុង។ ទំនុករបស់ដាវីឌ។
១៣១ ឱព្រះយេហូវ៉ា ខ្ញុំមិនក្រអឺតក្រទមទេហើយខ្ញុំក៏មិនមានអំណួតដែរ។+ខ្ញុំមិនប្រាថ្នាចង់បានអ្វីៗដែលខ្ពង់ខ្ពស់ពេក+ឬអ្វីៗដែលហួសពីសមត្ថភាពរបស់ខ្ញុំឡើយ។
២ ផ្ទុយទៅវិញ ខ្ញុំបានសម្រួលអារម្មណ៍របស់ខ្ញុំឲ្យស្ងប់+ដូចកូនតូច*នៅលើភ្លៅម្ដាយ។ខ្ញុំមានសេចក្ដីសុខដូចជាកូនតូចនោះ។
៣ សូមឲ្យអ៊ីស្រាអែលរង់ចាំព្រះយេហូវ៉ា+ចាប់ពីឥឡូវនិងជារៀងរហូត។
កំណត់សម្គាល់
^ ពាក្យភាសាហេប្រឺសំដៅលើកូនតូចដែលលែងបៅ