ចម្រៀងសរសើរព្រះ ១២៨:១-៦

  • មាន​សុភមង្គល​មក​ពី​ការ​កោត​ខ្លាច​ព្រះ​យេហូវ៉ា

    • ប្រពន្ធ​ប្រៀប​ដូច​ជា​វល្លិ​ទំពាំង​បាយ​ជូរ​ដែល​មាន​ផ្លែ​ច្រើន (​)

    • «​សូម​ឲ្យ​អ្នក​បាន​ឃើញ​យេរូសាឡិម​ចម្រុង​ចម្រើន​»​ (​)

ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។ ១២៨  មាន​សុភមង្គល​ហើយ មនុស្ស​គ្រប់​រូប​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា+គឺ​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​លោក។+  ២  អ្នក​នឹង​បរិភោគ​ផល​ដែល​បាន​មក​ពី​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួនអ្នក​នឹង​មាន​សេចក្ដី​សុខ ហើយ​បាន​ចម្រុង​ចម្រើន។+  ៣  ប្រពន្ធ​របស់​អ្នក​នឹង​ប្រៀប​ដូច​ជា​វល្លិ​ទំពាំង​បាយ​ជូរ​​ដែល​មាន​ផ្លែ​ច្រើន​នៅ​ក្នុង​ផ្ទះ​របស់​អ្នក+កូន​ៗ​របស់​អ្នក​នឹង​ប្រៀប​ដូច​ជា​មែក​ដើម​អូលីវ​​ដែល​ដុះ​ជុំវិញ​តុ​របស់​អ្នក។  ៤  មើល! នោះ​ហើយ​ជា​ពរ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​ដល់​អ្នក​​ដែល​កោត​ខ្លាច​លោក។+  ៥  ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​អ្នក​ពី​ស៊ីយ៉ូន។ សូម​ឲ្យ​អ្នក​បាន​ឃើញ​យេរូសាឡិម​ចម្រុង​ចម្រើន​អស់​មួយ​ជីវិត​របស់​អ្នក+  ៦  និង​សូម​ឲ្យ​អ្នក​បាន​ឃើញ​កូន​ចៅ​របស់​អ្នក។ សូម​ឲ្យ​អ៊ីស្រាអែល​មាន​សន្តិភាព។

កំណត់សម្គាល់