ចម្រៀងសរសើរព្រះ ១២៣:១-៤

  • សម្លឹង​មើល​ទៅ​ព្រះ​យេហូវ៉ា​ដើម្បី​ទទួល​សេចក្ដី​មេត្តា​ករុណា

    • ‹ដូច​អ្នក​បម្រើ យើង​សម្លឹង​មើល​ទៅ​ព្រះ​យេហូវ៉ា› (​)

    • «​យើង​ត្រូវ​គេ​ប្រមាថ​មើល​ងាយ​ខ្លាំងណាស់​»​ (​)

ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។ ១២៣  ឱ​ព្រះ​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ស្ថាន​សួគ៌ខ្ញុំ​ងើយ​ភ្នែក​មើល​ទៅ​លោក។+  ២  ដូច​ភ្នែក​របស់​អ្នក​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ម្ចាស់​របស់​ពួក​គេនិង​ដូច​ភ្នែក​របស់​ស្រី​បម្រើ​សម្លឹង​មើល​ទៅ​ដៃ​ចៅហ្វាយ​ស្រី​របស់​ខ្លួន​យ៉ាង​ណានោះ​ភ្នែក​របស់​យើង​ក៏​សម្លឹង​មើល​ទៅ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​យ៉ាង​នោះ​ដែរ។+យើង​រង់​ចាំ​រហូត​ដល់​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង។+  ៣  ឱ​ព្រះ​យេហូវ៉ា​អើយ សូម​អាណិត​មេត្តា​ដល់​យើង សូម​អាណិត​មេត្តា​ដល់​យើង​ផង។ព្រោះ​យើង​ត្រូវ​គេ​ប្រមាថ​មើល​ងាយ​ខ្លាំង​ណាស់។+  ៤  មនុស្ស​មាន​អំណួត​បាន​តិះ​ដៀល​យើង​ឥត​ឈប់​ឈរហើយ​មនុស្ស​ក្រអឺត​ក្រទម​បាន​ប្រមាថ​មើល​ងាយ​យើង​យ៉ាង​ខ្លាំង។

កំណត់សម្គាល់