ចម្រៀងសរសើរព្រះ ១១២:១-១០

  • មនុស្ស​សុចរិត​កោត​ខ្លាច​ព្រះ​យេហូវ៉ា

    • អ្នក​ដែល​ឲ្យ​គេ​ខ្ចី​ដោយ​ចិត្ត​ទូលាយ​នឹង​មាន​សេចក្ដី​សុខ (​)

    • «​មនុស្ស​សុចរិត​នឹង​ត្រូវ​គេ​ចង​ចាំ​ជា​ដរាប​ត​ទៅ​»​ (​)

    • មនុស្ស​ចិត្ត​ទូលាយ​ចែក​រំលែក​ដល់​ជន​ក្រីក្រ (​)

១១២  ចូរ​សរសើរ​យ៉ា!*+ א [​អាល់ឡេហ្វ​] មាន​សុភមង្គល​ហើយ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា+ב [​បេត​]ព្រម​ទាំង​អស់​អ្នក​ដែល​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក។+ ג [​គីមេល​]  ២  កូន​ចៅ​របស់​អ្នក​នោះ​នឹង​មាន​អំណាច​ខ្លាំង​ក្លា​នៅ​ផែនដីד [​ដាលេត​]ហើយ​ជំនាន់​របស់​មនុស្ស​ទៀង​ត្រង់​នឹង​ទទួល​ពរ។+ ה [​ហេ​]  ៣  នៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ​នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ហូរ​ហៀរו [​វ៉ោ​]ហើយ​សេចក្ដី​សុចរិត​របស់​គាត់​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ ז [​ហ្សាយីន​]  ៤  គាត់​បំភ្លឺ​មនុស្ស​ទៀង​ត្រង់ ដូច​ជា​ពន្លឺ​ដែល​ភ្លឺ​នៅ​ទី​ងងឹត។+ ח [​ហេត​] គាត់​ជា​មនុស្ស​សុចរិត មាន​សេចក្ដី​មេត្តា​ករុណា*+ និង​ចិត្ត​អាណិត​អាសូរ។ ט [​ថេត​]  ៥  អ្នក​ណា​ដែល​ឲ្យ​គេ​ខ្ចី​ដោយ​ចិត្ត​ទូលាយ អ្នក​នោះ​នឹង​មាន​សេចក្ដី​សុខ។+ י [​យ៉ូដ​] គាត់​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​យុត្តិធម៌។ כ [​កាប​]  ៦  គាត់​នឹង​មិន​រង្គោះ​រង្គើ​ឡើយ។+ ל [​ឡាមេត​] មនុស្ស​សុចរិត​នឹង​ត្រូវ​គេ​ចង​ចាំ​ជា​ដរាប​ត​ទៅ។+ מ [​មេម​]  ៧  ពេល​ឮ​ដំណឹង​អាក្រក់ គាត់​នឹង​មិន​ភ័យ​ខ្លាច​ឡើយ។+ נ [​នុន​] គាត់​មាន​ចិត្ត​រឹង​ប៉ឹង ហើយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។+ ס [​សាមេក​]  ៨  គាត់​មាន​ចិត្ត​ឥត​ងាក​រេ* គាត់​មិន​ភ័យ​ភិត​ទេ។+ ע [​អាយីន​] នៅ​ទី​បំផុត គាត់​នឹង​ឃើញ​ពួក​សត្រូវ​របស់​គាត់​ទទួល​បរាជ័យ។+ פ [​ភេ​]  ៩  គាត់​បាន​ចែក​រំលែក​ដោយ​ចិត្ត​ទូលាយ។ គាត់​បាន​ចែក​ឲ្យ​ដល់​ជន​ក្រី​ក្រ។+ צ [​សាដេ​] សេចក្ដី​សុចរិត​របស់​គាត់​នៅ​គង់​វង្ស​ជា​និច្ច។+ ק [​ឃូហ្វ​] គាត់​នឹង​មាន​កិត្តិយស​និង​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង។ ר [​រ៉េស​] ១០  ជន​ទុច្ចរិត​នឹង​ឃើញ ហើយ​ក្ដៅ​ចិត្ត។ ש [​ស៊ីន​] គេ​នឹង​សង្កៀត​ធ្មេញ រួច​វិនាស​បាត់​ទៅ។ ת [​ថាវ​] សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ជន​ទុច្ចរិត​នឹង​រលាយ​សាប​សូន្យ។+

កំណត់សម្គាល់

ឬ​«​ហាឡេលូយ៉ា!​»។ ​«​យ៉ា​»​ជា​ឈ្មោះ​កាត់​របស់​ព្រះ​យេហូវ៉ា
ឬ​«​សេចក្ដី​សប្បុរស​»​
ឬ​«​ចិត្ត​នឹង​នរ​»​