សំណួរទី២
តើតាមរបៀបណាអ្នកអាចរៀនអំពីព្រះ?
«អ្នកត្រូវបន្តនិយាយអំពីច្បាប់ទាំងនោះ។ អ្នកត្រូវអាននិងរំពឹងគិតអំពីច្បាប់ទាំងនោះទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យអ្នកធ្វើតាមច្បាប់ទាំងអស់នោះយ៉ាងដិតដល់។ បើអ្នកធ្វើដូច្នោះ អ្នកនឹងប្រព្រឹត្តដោយប្រាជ្ញា ហើយជីវិតរបស់អ្នកនឹងបានជោគជ័យ»។
«ពួកគេបានអានឮៗនូវច្បាប់របស់ព្រះឲ្យបណ្ដាជនស្ដាប់ ថែមទាំងបកស្រាយអត្ថន័យឲ្យបណ្ដាជនយល់ច្បាស់ទៀតផង»។
«អ្នកណាដែលមិនដើរតាមឱវាទរបស់មនុស្សទុច្ចរិត . . . អ្នកនោះមានសុភមង្គលហើយ! គាត់ស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ា គាត់រំពឹងគិតអំពីច្បាប់របស់លោកទាំងថ្ងៃទាំងយប់។ . . . ហើយអ្វីៗដែលគាត់ធ្វើនឹងបានសម្រេច»។
«ភីលីពក៏រត់ទៅទន្ទឹមរទេះនោះ ហើយឮគាត់កំពុងអានឮៗពីសៀវភៅអេសាយជាអ្នកប្រកាសទំនាយ រួចភីលីពសួរថា៖ ‹តើអ្នកពិតជាយល់អ្វីដែលអ្នកកំពុងអានឬទេ?›។ គាត់និយាយថា៖ ‹តើខ្ញុំអាចយល់យ៉ាងដូចម្ដេចបាន ប្រសិនបើគ្មានអ្នកណាបង្រៀនខ្ញុំ?›»។
«ទោះជាមនុស្សមើលមិនឃើញព្រះក៏ដោយ តែពេលពួកគេពិចារណាមើលអ្វីៗដែលលោកបានបង្កើត នោះពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក តាំងពីពេលដែលលោកបានបង្កើតពិភពលោកមកម្ល៉េះ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូតនិងឋានៈរបស់លោកជាព្រះ។ ដូច្នេះ ពួកគេមិនអាចដោះសាបានឡើយ»។
«ចូររំពឹងគិតអំពីការទាំងនេះ។ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកកំពុងរីកចម្រើន»។
«ចូរយើងគិតអំពីគ្នាទៅវិញទៅមក ដើម្បីលើកទឹកចិត្តគ្នាឲ្យមានសេចក្ដីស្រឡាញ់ និងការប្រព្រឹត្តដែលល្អប្រសើរ មិនមែនដោយគេចវេះការប្រជុំគ្នា»។
«ប្រសិនបើក្នុងចំណោមអ្នករាល់គ្នា មានអ្នកណាម្នាក់ខ្វះប្រាជ្ញា ចូរឲ្យអ្នកនោះសុំព្រះម្ដងហើយម្ដងទៀតចុះ ព្រោះលោកឲ្យដោយចិត្តទូលាយដល់មនុស្សទាំងអស់ ហើយលោកមិនស្ដីបន្ទោសឡើយ។ ធ្វើដូច្នេះ អ្នកនោះនឹងទទួលប្រាជ្ញាមែន»។