សំណួរទី៩
ហេតុអ្វីមនុស្សរងទុក្ខវេទនា?
«អ្នកដែលរត់លឿនមិនតែងតែឈ្នះក្នុងការប្រណាំងទេ ហើយអ្នកដែលពូកែច្បាំងក៏មិនតែងតែច្បាំងឈ្នះជានិច្ចដែរ។ រីឯមនុស្សមានប្រាជ្ញាមិនតែងតែមានអាហារបរិភោគទេ ហើយមនុស្សឈ្លាសវៃក៏មិនតែងតែមានទ្រព្យសម្បត្តិដែរ។ ចំណែកអស់អ្នកដែលមានចំណេះក៏មិនបានជោគជ័យគ្រប់ពេលដែរ ពីព្រោះមនុស្សទាំងអស់អាចជួបហេតុការណ៍ដែលមិនបានរំពឹងទុក នៅពេលដែលពួកគេមិននឹកស្មានដល់»។
«ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលមកតាមរយៈភាពខុសឆ្គង នោះសេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។
«នេះជាមូលហេតុដែលបុត្ររបស់ព្រះបានមក ពោលគឺដើម្បីបំផ្លាញស្នាដៃរបស់មេកំណាច»។
«ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច»។