សំណួរទី១០
តើគម្ពីរសន្យាអ្វីអំពីអនាគត?
«មនុស្សសុចរិតនឹងបានផែនដីជាមត៌ក ហើយពួកគេនឹងរស់នៅផែនដីជារៀងរហូត»។
«ផែនដីនៅស្ថិតស្ថេរជារៀងរហូត»។
«លោកនឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសាបសូន្យជារៀងរហូត។ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែកមនុស្សទាំងអស់»។
«នៅគ្រានោះ ភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ហើយត្រចៀករបស់មនុស្សថ្លង់នឹងស្ដាប់ឮ។ គ្រានោះ មនុស្សខ្វិននឹងលោតដូចប្រើស ហើយអណ្ដាតរបស់មនុស្សគនឹងស្រែកឡើងដោយអំណរ។ ឯតំបន់ស្ងាត់ជ្រងំនឹងមានទឹកផុសឡើង ហើយតំបន់វាលទំនាបនឹងមានផ្លូវទឹកហូរខ្វាត់ខ្វែង»។
«លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ»។
«គ្រានោះ ពួកគេនឹងសង់ផ្ទះ ហើយរស់នៅក្នុងនោះ ពួកគេនឹងដាំដំណាំទំពាំងបាយជូរ ហើយក៏បរិភោគផលផ្លែពីនោះដែរ។ ពួកគេនឹងមិនសង់ រួចមានអ្នកឯទៀតរស់នៅទេ ពួកគេនឹងមិនដាំ រួចមានអ្នកឯទៀតបរិភោគផលដំណាំនោះឡើយ។ ព្រោះអាយុរបស់រាស្ត្រខ្ញុំ នឹងបានវែងដូចជាអាយុនៃដើមឈើ ឯពួកអ្នកដែលខ្ញុំជ្រើសរើស ពួកគេនឹងមានអំណរយ៉ាងពេញលេញចំពោះស្នាដៃរបស់ខ្លួន»។