លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ដ​សាសនិក

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ពោល​គឺ​សួរ​សំណួរ​ដែល​មាន​ប្រសិទ្ធភាព

ចូរ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ពោល​គឺ​សួរ​សំណួរ​ដែល​មាន​ប្រសិទ្ធភាព

ហេតុ​អ្វី​សំខាន់: បើ​សិន​ជា​«​ចិត្ដ​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្ដូង​ដ៏​ជ្រៅ​»​ នោះ​សំណួរ​គឺ​ប្រៀប​ដូច​ជា​យោង​ដើម្បី​ដង​ឡើង​បាន។ (​សុភ. ២០:៥​) សំណួរ​ជួយ​អ្នក​ស្តាប់​ឲ្យ​រួម​ចំណែក​ក្នុង​ការ​សន្ទនា។ ចម្លើយ​ចំពោះ​សំណួរ​ដែល​បាន​ត្រូវ​ជ្រើស​រើស​យ៉ាង​ល្អ ច្រើន​តែ​ផ្ដល់​ព័ត៌មាន​ថែម​ទៀត​អំពី​បុគ្គល​ណា​ម្នាក់។ លោក​យេស៊ូ​បាន​ប្រើ​សំណួរ​ដែល​មាន​ប្រសិទ្ធភាព។ តើ​តាម​របៀប​ណា​យើង​អាច​យក​តម្រាប់​លោក?

របៀប​អនុវត្ដ:

  • សួរ​សំណួរ​ឲ្យ​ដឹង​អំពី​ទស្សនៈ។ លោក​យេស៊ូ​បាន​សួរ​សំណួរ​បន្ដ​បន្ទាប់ ដើម្បី​ដឹង​ទស្សនៈ​របស់​អ្នក​កាន់​តាម​លោក។ (​ម៉ាថ. ១៦:១៣​-​១៦; be​-​E ទំ. ២៣៨ វ. ៣​-​៥​) តើ​អ្នក​អាច​សួរ​សំណួរ​ណា​ខ្លះ​ដើម្បី​ដឹង​អំពី​ទស្សនៈ​របស់​អ្នក​ឯ​ទៀត?

  • សួរ​សំណួរ​ត្រិះរិះ។ ដើម្បី​កែ​តម្រង់​គំនិត​មិន​ត្រឹម​ត្រូវ​របស់​ពេត្រុស លោក​យេស៊ូ​បាន​សួរ​សំណួរ​និង​ប្រាប់​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ពេត្រុស​សន្និដ្ឋាន​ត្រឹម​ត្រូវ។ (​ម៉ាថ. ១៧:២៤​-​២៦​) តើ​អ្នក​អាច​សួរ​សំណួរ​ត្រិះរិះ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​ណា​ម្នាក់​ឲ្យ​មាន​ការ​សន្និដ្ឋាន​ត្រឹម​ត្រូវ?

  • សូម​សរសើរ​អ្នក​ស្តាប់។ ក្រោយ​អ្នក​ជំនាញ​ខាង​ច្បាប់​«​ឆ្លើយ​ដោយ​ប្រាជ្ញា​»​ លោក​យេស៊ូ​បាន​សរសើរ​គាត់។ (​ម៉ាក. ១២:៣៤​) តើ​អ្នក​អាច​សរសើរ​អ្នក​ណា​ម្នាក់​យ៉ាង​ដូច​ម្ដេច​ពេល​គាត់​បាន​ឆ្លើយ​សំណួរ​របស់​អ្នក?

សូម​ទស្សនា​ផ្នែក​ទី១​នៃ​វីដេអូ​ចូរ​ធ្វើ​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ធ្វើ ពោល​គឺ​បង្រៀន រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​នេះ​ជា​គំរូ​ដែល​បង្ហាញ​អំពី​ការ​បង្រៀន​មិន​ល្អ ទោះ​ជា​ព័ត៌មាន​គឺ​ត្រឹម​ត្រូវ​ក្ដី?

  • ហេតុ​អ្វី​យើង​មិន​គ្រាន់​តែ​ត្រូវ​ពន្យល់​ព័ត៌មាន​ប៉ុណ្ណោះ?

សូម​ទស្សនា​ផ្នែក​ទី២​នៃ​វីដេអូ រួច​មក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​តាម​របៀប​ណា​បង​ប្រុស​នោះ​បាន​ប្រើ​សំណួរ​ដែល​មាន​ប្រសិទ្ធភាព?

  • តើ​មាន​ចំណុច​ផ្សេង​ទៀត​ណា​ខ្លះ​នៃ​ការ​បង្រៀន​របស់​គាត់​ដែល​យើង​អាច​ធ្វើ​តាម?

តើ​ការ​បង្រៀន​របស់​យើង​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អ្នក​ឯ​ទៀត? (​លូក. ២៤:៣២​)