ចូរជូនគ្រឿងបូជាដោយអស់ពីកម្លាំងកាយកម្លាំងចិត្ដទៅព្រះយេហូវ៉ា
ចូរជូនគ្រឿងបូជាដោយអស់ពីកម្លាំងកាយកម្លាំងចិត្តទៅព្រះយេហូវ៉ា
«ទោះជាអ្នករាល់គ្នាធ្វើអ្វីក៏ដោយ ចូរធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា»។ —កូឡ. ៣:២៣
តើអ្នកអាចរកចម្លើយឃើញឬទេ?
តើយើងអាចសរសើរតម្កើងព្រះយេហូវ៉ាក្នុងជីវិតប្រចាំថ្ងៃរបស់យើងយ៉ាងដូចម្ដេច?
តើយើងជូនគ្រឿងបូជាអ្វីក្នុងការគោរពប្រណិប័តន៍ព្រះ?
តើយើងអាចជូនទ្រព្យសម្បត្ដិរបស់យើងទៅព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១-៣. (ក) តើការស្លាប់របស់លោកយេស៊ូលើបង្គោលទារុណកម្មមានន័យថាព្រះយេហូវ៉ាឈប់តម្រូវឲ្យយើងជូនគ្រឿងបូជាសព្វបែបយ៉ាងឬ? សូមពន្យល់។ (ខ) តើមានសំណួរអ្វីខ្លះស្តីអំពីគ្រឿងបូជាដែលមាននៅសព្វថ្ងៃនេះ?
នៅសតវត្សរ៍ទី១ គ.ស. ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យរាស្ត្ររបស់លោកយល់ថា គ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូបានធ្វើឲ្យច្បាប់ម៉ូសេលែងមានសុពលភាពទៀត។ (កូឡ. ២:១៣, ១៤) ព្រះយេហូវ៉ាឈប់តម្រូវឲ្យពួកយូដាបូជាសត្វនិងផ្ដល់គ្រឿងបូជាផ្សេងៗដែលពួកគេធ្លាប់ធ្វើអស់រាប់រយឆ្នាំមកហើយ។ ច្បាប់ម៉ូសេបានបំពេញតួនាទីដែលប្រៀបដូចជា«គ្រូដែលនាំយើងទៅដល់គ្រិស្ត»។—កាឡ. ៣:២៤
២ នេះមិនមែនមានន័យថា គ្រិស្តសាសនិកឈប់ចាប់អារម្មណ៍នឹងគ្រឿងបូជាទៀតនោះទេ។ ផ្ទុយទៅវិញ សាវ័កពេត្រុសបាននិយាយថាពួកគេត្រូវ«ជូនគ្រឿងបូជាដែលព្រះពេញចិត្ត ក្រោមការដឹកនាំនៃសកម្មពលរបស់លោក តាមរយៈលោកយេស៊ូគ្រិស្ត»។ (១ពេ. ២:៥) ម្យ៉ាងទៀត សាវ័កប៉ូលក៏បញ្ជាក់យ៉ាងច្បាស់ដែរថា អ្វីៗទាំងអស់ដែលគ្រិស្តសាសនិកធ្វើក្នុងជីវិត គឺប្រៀបដូចជា«គ្រឿងបូជា»ជូនព្រះ។—រ៉ូម ១២:១
៣ ដូច្នេះហើយ ពេលគ្រិស្តសាសនិកម្នាក់លះបង់អ្វីមួយដើម្បីបម្រើលោក ឬជូនរបស់ខ្លះទៅលោក នោះគាត់កំពុងជូនគ្រឿងបូជាទៅព្រះយេហូវ៉ា។ ដោយផ្អែកលើអ្វីដែលយើងបានរៀនស្តីអំពីគ្រឿងបូជាដែលពួកអ៊ីស្រាអែលធ្លាប់ជូននោះ តើយើងអាចធ្វើដូចម្ដេចដើម្បីប្រាកដថា ព្រះយេហូវ៉ាទទួលយកគ្រឿងបូជាទាំងអស់របស់យើងនៅសព្វថ្ងៃនេះ?
ក្នុងជីវិតប្រចាំថ្ងៃ
៤. តើយើងត្រូវចងចាំអ្វីស្តីអំពីសកម្មភាពប្រចាំថ្ងៃក្នុងជីវិតរបស់យើង?
៤ បើនិយាយអំពីជីវិតប្រចាំថ្ងៃរបស់យើង គឺពិបាកឲ្យយើងគិតថាសកម្មភាពទាំងនេះជាប់ទាក់ទងនឹងការជូនគ្រឿងបូជាទៅព្រះយេហូវ៉ាណាស់។ កិច្ចការផ្ទះ លំហាត់ ការងារ និងការទៅទិញអីវ៉ាន់ជាដើម ប្រហែលមើលទៅដូចជាមិនពាក់ព័ន្ធនឹងចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះទេ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកបានប្រគល់កូឡុស ៣:១៨-២៤
ខ្លួនជូនព្រះយេហូវ៉ា ឬសង្ឃឹមថានឹងធ្វើដូច្នេះក្នុងពេលឆាប់ៗខាងមុខនេះ គឺសំខាន់ណាស់ដែលអ្នកចាំថាសកម្មភាពប្រចាំថ្ងៃរបស់យើង ប្រាកដជាមានឥទ្ធិពលទៅលើចំណងមិត្តភាពរបស់យើងជាមួយនឹងលោក។ យើងជាគ្រិស្តសាសនិកគ្រប់ពេលវេលា។ យើងត្រូវធ្វើតាមគោលការណ៍គម្ពីរនៅគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ ហេតុនេះ ប៉ូលបានដាស់តឿនយើងថា៖ «ទោះជាអ្នករាល់គ្នាធ្វើអ្វីក៏ដោយ ចូរធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា មិនមែនដើម្បីមនុស្សទេ»។—សូមអាន៥, ៦. តើអ្វីគួរមានឥទ្ធិពលទៅលើការស្លៀកពាក់ និងការប្រព្រឹត្តប្រចាំថ្ងៃរបស់យើង?
៥ ជីវិតប្រចាំថ្ងៃរបស់គ្រិស្តសាសនិកម្នាក់មិនមែនជាផ្នែកនៃកិច្ចបម្រើពិសិដ្ឋរបស់គាត់ទេ។ ប៉ុន្តែ ដោយសារប៉ូលដាស់តឿនយើងឲ្យ«ធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា» នោះយើងគួរគិតអំពីរបៀបយើងប្រព្រឹត្តនៅគ្រប់ពេលវេលា។ ដូច្នេះ តើយើងអាចធ្វើតាមចំណុចនេះយ៉ាងដូចម្ដេច? តើយើងប្រព្រឹត្ត ហើយស្លៀកពាក់សមរម្យគ្រប់ពេលវេលាឬទេ? ឬក៏ក្នុងសកម្មភាពប្រចាំថ្ងៃ តើយើងខ្មាសមិនហ៊ានប្រាប់ថាខ្លួនជាសាក្សីព្រះយេហូវ៉ា ដោយសារការប្រព្រឹត្តរបស់យើង ឬដោយសារការស្លៀកពាក់របស់យើងឬទេ? សូមកុំឲ្យរឿងទាំងនេះកើតឡើងឡើយ! រាស្ត្ររបស់ព្រះយេហូវ៉ាមិនចង់ធ្វើអ្វីដែលនាំឲ្យគេបង្អាប់នាមរបស់លោកទេ។—អេ. ៤៣:១០; ២កូ. ៦:៣, ៤, ៩
៦ សូមឲ្យយើងពិចារណាអំពីរបៀបដែលការ«ធ្វើអស់ពីកម្លាំងកាយកម្លាំងចិត្ត ទុកដូចជាធ្វើដើម្បីព្រះយេហូវ៉ា»ជះឥទ្ធិពលខ្លះទៅលើផ្នែកផ្សេងៗនៃជីវិតរបស់យើង។ កាលដែលយើងកំពុងធ្វើដូច្នេះ សូមឲ្យយើងចាំថាគ្រឿងបូជាដែលបណ្ដាជនអ៊ីស្រាអែលជូនទៅព្រះយេហូវ៉ាត្រូវតែជាអ្វីដែលល្អបំផុតដែលពួកគេមាន។—និក្ខ. ២៣:១៩
តើរឿងនេះមានឥទ្ធិពលយ៉ាងណាទៅលើជីវិតរបស់អ្នក?
៧. តើការប្រគល់ខ្លួនជាគ្រិស្តសាសនិករួមបញ្ចូលអ្វីខ្លះ?
៧ ពេលអ្នកប្រគល់ខ្លួនជូនព្រះយេហូវ៉ា អ្នកបានសម្រេចចិត្តធ្វើដូច្នេះដោយគ្មានល័ក្ខខ័ណ្ឌ មែនទេ? នៅពេលនោះ អ្នកបានបញ្ជាក់ថា អ្នកនឹងចាត់ទុកព្រះយេហូវ៉ាថាលោកសំខាន់បំផុតក្នុងជីវិតរបស់អ្នក។ (សូមអាន ហេប្រឺ ១០:៧) នេះជាការសម្រេចចិត្តដ៏ល្អ។ អ្នកប្រាកដជាបានឃើញថា ពេលដែលអ្នកធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាចំពោះរឿងណាមួយ ហើយព្យាយាមប្រព្រឹត្តសមស្របនឹងបំណងប្រាថ្នានោះ អ្នកនឹងទទួលលទ្ធផលល្អប្រសើរ។ (អេ. ៤៨:១៧, ១៨) រាស្ត្ររបស់ព្រះគឺបរិសុទ្ធហើយមានចិត្តសប្បាយរីករាយ ពីព្រោះពួកគេបង្ហាញគុណសម្បត្ដិរបស់ព្រះដែលជាអ្នកបង្រៀនពួកគេ។—លេវី. ១១:៤៤; ១ធី. ១:១១
៨. ហេតុអ្វីជាការសំខាន់ឲ្យយើងចាំថា គ្រឿងបូជាដែលពួកអ៊ីស្រាអែលជូនគឺបរិសុទ្ធចំពោះព្រះយេហូវ៉ា?
៨ គ្រឿងបូជាដែលបណ្ដាជនអ៊ីស្រាអែលជូនព្រះយេហូវ៉ាត្រូវតែបរិសុទ្ធ។ (លេវី. ៦:២៥; ៧:១) ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«បរិសុទ្ធ»រួមបញ្ចូលន័យថាផ្ដាច់មុខឬញែកចេញទុកសម្រាប់ព្រះ។ ដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តនឹងគ្រឿងបូជារបស់យើង យើងមិនត្រូវឲ្យគ្រឿងបូជាទាំងនោះទៅជាស្មោកគ្រោកដោយសារឥទ្ធិពលរបស់ពិភពលោកនេះឡើយ។ យើងមិន អាចស្រឡាញ់អ្វីដែលព្រះយេហូវ៉ាស្អប់បានទេ។ (សូមអាន យ៉ូហានទី១ ២:១៥-១៧) នេះច្បាស់ជាមានន័យថា យើងត្រូវតែជៀសវាងពីការសេពគប់ណា ឬការចូលរួមក្នុងការប្រព្រឹត្តណាដែលធ្វើឲ្យយើងមិនស្អាតតាមទស្សនៈរបស់ព្រះ។ (អេ. ២:៤; បប. ១៨:៤) នេះក៏មានន័យដែរថា យើងមិនអាចឲ្យភ្នែករបស់យើងបន្តមើលអ្វីដែលមិនស្អាតស្អំ ប្រាសចាកសីលធម៌ ឬក៏ស្រមៃគិតអំពីរឿងបែបនោះទេ។—កូឡ. ៣:៥, ៦
៩. តើការប្រព្រឹត្តរបស់ពួកគ្រិស្តសាសនិកចំពោះមនុស្សឯទៀតគឺសំខាន់យ៉ាងណា? ហើយហេតុអ្វី?
៩ ប៉ូលបានដាស់តឿនបងប្អូនរួមជំនឿថា៖ «កុំភ្លេចធ្វើការល្អ ហើយចែករំលែកដល់អ្នកឯទៀត ព្រោះព្រះពេញចិត្តនឹងគ្រឿងបូជាបែបនេះ»។ (ហេ. ១៣:១៦) ដូច្នេះ ការប្រព្រឹត្តល្អ និងការធ្វើល្អដល់អ្នកឯទៀតជានិច្ច ជាគ្រឿងបូជាដែលព្រះយេហូវ៉ាពេញចិត្ត។ ការយកចិត្តទុកដាក់ចំពោះអ្នកឯទៀតដែលផុសចេញពីសេចក្ដីស្រឡាញ់ជាសញ្ញាសម្គាល់មួយរបស់គ្រិស្តសាសនិកពិត។—យ៉ូន. ១៣:៣៤, ៣៥; កូឡ. ១:១០
គ្រឿងបូជាក្នុងការគោរពប្រណិប័តន៍
១០, ១១. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះកិច្ចការផ្សព្វផ្សាយ និងការគោរពប្រណិប័តន៍របស់យើង? ហើយតើនេះគួរមានឥទ្ធិពលយ៉ាងណាមកលើយើង?
១០ វិធីមួយដែលយើងអាចធ្វើការល្អដល់មនុស្សឯទៀត គឺដោយ«ការប្រកាសប្រាប់សេចក្ដីសង្ឃឹមរបស់យើង»។ តើអ្នកឆ្លៀតគ្រប់ឱកាសដើម្បីផ្សព្វផ្សាយឬទេ? ប៉ូលបានពណ៌នាអំពីកិច្ចការផ្សព្វផ្សាយដ៏សំខាន់នេះថាជា«សេចក្ដីសរសើរជាគ្រឿងបូជា . . . ពោលគឺ ផលនៃបបូរមាត់ ដែលប្រកាសប្រាប់នាមរបស់[ព្រះ]ដល់អ្នកឯទៀត»។ (ហេ. ១០:២៣; ១៣:១៥; ហូ. ១៤:២) ចំនួនម៉ោងដែលយើងផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ និងគុណភាពនៃការផ្សព្វផ្សាយនោះក៏ជាអ្វីដែលសំខាន់ដែរ ហើយផ្នែកជាច្រើននៃការប្រជុំអប់រំកិច្ចបម្រើបានត្រូវរៀបចំឡើងដើម្បីបំផុសគំនិតរបស់យើងឲ្យគិតអំពីរឿងនេះ។ ក៏ប៉ុន្តែការផ្សព្វផ្សាយជាមួយក្រុមជំនុំ និងក្រៅផ្លូវការគឺជា«សេចក្ដីសរសើរជាគ្រឿងបូជា»ដែលជាផ្នែកមួយនៃការគោរពប្រណិប័តន៍របស់យើង។ ដូច្នេះ បើនិយាយឲ្យចំទៅ គ្រឿងបូជានោះគួរតែជាអ្វីដ៏ល្អបំផុតដែលយើងអាចជូនព្រះបាន។ ទោះជាចំនួនម៉ោងដែលយើងម្នាក់ៗចំណាយក្នុងការផ្សព្វផ្សាយដំណឹងល្អគឺខុសៗគ្នាអាស្រ័យលើស្ថានភាពរបស់យើងក៏ដោយ ប៉ុន្តែ ចំនួនម៉ោងនោះច្រើនតែបង្ហាញថាយើងឲ្យតម្លៃប៉ុណ្ណាទៅលើការបម្រើព្រះយេហូវ៉ា។
១១ យើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាជាទៀងទាត់ទាំងនៅផ្ទះទាំងនៅក្នុងក្រុមជំនុំ។ ព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើដូច្នេះ។ ពិតមែនតែយើងមិនចាំបាច់កាន់ថ្ងៃឈប់សម្រាក ឬធ្វើដំណើរជាទៀងទាត់ទៅចូលរួមបុណ្យនៅក្រុងយេរូសាឡិម ប៉ុន្តែច្បាប់ទាំងនោះមានគោលការណ៍ដែលទាក់ទងនឹងជីវិតរបស់គ្រិស្តសាសនិក។ ព្រះនៅតែតម្រូវឲ្យយើងឈប់ពីការប្រព្រឹត្តដែលឥតប្រយោជន៍ ហើយសិក្សាបណ្ដាំរបស់លោក អធិដ្ឋាន និងចូលរួមកិច្ចប្រជុំ។ បន្ថែមទៅទៀត មេគ្រួសារមានភារកិច្ចរៀបចំនិងដឹកនាំការគោរព១ថែ. ៥:១៧; ហេ. ១០:២៤, ២៥) ស្តីអំពីសកម្មភាពផ្សេងៗក្នុងការគោរពប្រណិប័តន៍ព្រះ ជាការល្អឲ្យយើងសួរខ្លួនយើងថា‹តើខ្ញុំអាចធ្វើឲ្យការគោរពប្រណិប័តន៍របស់ខ្ញុំកាន់តែប្រសើរឡើងឬទេ?›។
ប្រណិប័តន៍ជាក្រុមគ្រួសារ។ (១២. (ក) តើការជូនគ្រឿងក្រអូបក្នុងការគោរពប្រណិប័តន៍ព្រះពីសម័យបុរាណ អាចប្រៀបដូចជាអ្វីនៅសព្វថ្ងៃនេះ? (ខ) តើការប្រៀបធៀបនេះគួរមានឥទ្ធិពលយ៉ាងណាទៅលើសេចក្ដីអធិដ្ឋានរបស់យើង?
១២ ស្តេចដាវីឌបានច្រៀងថា៖ «សូមឲ្យសេចក្ដីអធិស្ឋានរបស់ទូលបង្គំបានផ្សាយឡើង ដូចជាគ្រឿងក្រអូបនៅចំពោះទ្រង់»។ (ទំនុក. ១៤១:២) សូមគិតមួយភ្លែតអំពីការអធិដ្ឋានរបស់អ្នកថា តើអ្នកអធិដ្ឋានជាទៀងទាត់ឬទេ? តើសេចក្ដីអធិដ្ឋានរបស់អ្នកមានន័យខ្លឹមសារឬមិនសូវមាន? សៀវភៅការបើកបង្ហាញបានប្រដូច«សេចក្ដីអធិដ្ឋានរបស់ពួកអ្នកបរិសុទ្ធ»ទៅនឹងគ្រឿងក្រអូប ក្នុងន័យថាសេចក្ដីអធិដ្ឋានដែលព្រះយេហូវ៉ាពេញចិត្តគឺដូចជាក្លិនក្រអូបដែលភាយឡើងនៅចំពោះលោក។ (បប. ៥:៨) នៅអ៊ីស្រាអែលពីសម័យបុរាណ គ្រឿងក្រអូបដែលពួកគេជូននៅទីបូជារបស់ព្រះយេហូវ៉ាត្រូវតែរៀបចំដោយប្រុងប្រយ័ត្ន និងដោយត្រឹមត្រូវ។ ព្រះយេហូវ៉ាពេញចិត្តនឹងគ្រឿងក្រអូបនេះលុះត្រាតែពួកគេជូនសមស្របតាមការណែនាំដែលលោកបានផ្ដល់ឲ្យ។ (និក្ខ. ៣០:៣៤-៣៧; លេវី. ១០:១, ២) បើសេចក្ដីអធិដ្ឋានរបស់យើងមានលក្ខណៈស្រដៀងគ្នានឹងគ្រឿងក្រអូបនេះ នោះយើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ាពេញចិត្តនឹងសេចក្ដីអធិដ្ឋានរបស់យើង។
ការឲ្យនិងការទទួល
១៣, ១៤. (ក) តើអេប៉ាប្រូឌីតនិងបងប្អូនក្នុងក្រុមជំនុំនៅក្រុងភីលីពបានធ្វើអ្វីដើម្បីជួយប៉ូល? ហើយតើប៉ូលមានអារម្មណ៍យ៉ាងណា? (ខ) តើយើងអាចយកតម្រាប់តាមគំរូរបស់អេប៉ាប្រូឌីតនិងបងប្អូននៅក្រុងភីលីពយ៉ាងដូចម្ដេច?
១៣ វិភាគទានជាលុយកាក់ដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោក គឺប្រដូចដូចជាគ្រឿងបូជាមួយ ទោះជាតិចឬច្រើនក្ដី។ (ម៉ាក. ១២:៤១-៤៤) នៅសតវត្សរ៍ទី១ គ.ស. ក្រុមជំនុំនៅក្រុងភីលីពបានចាត់អេប៉ាប្រូឌីតឲ្យទៅក្រុងរ៉ូមដើម្បីផ្គត់ផ្គង់អ្វីដែលប៉ូលត្រូវការសម្រាប់ចិញ្ចឹមជីវិត។ តាមមើលទៅ អ្នកនាំសារពីក្រុងភីលីពនេះបានជូនលុយដែលជាអំណោយពីក្រុមជំនុំនៅក្រុងនោះឲ្យប៉ូល។ នេះមិនមែនជាលើកទី១ទេដែលបងប្អូននៅក្រុងភីលីពបានបង្ហាញចិត្តសប្បុរសចំពោះប៉ូល។ ពួកគេបង្ហាញចិត្តសប្បុរសបែបនេះដើម្បីប៉ូលមិនចាំបាច់ខ្វល់ខ្វាយអំពីរឿងលុយកាក់ ហើយអាចចំណាយពេលកាន់តែច្រើនក្នុងកិច្ចការផ្សព្វផ្សាយ។ តើប៉ូលមានទស្សនៈយ៉ាងណាចំពោះអំណោយនោះ? គាត់បានសរសេរថា៖ «នោះគឺដូចជាក្លិនក្រអូប ជាគ្រឿងបូជាដែលសមរម្យ និងធ្វើឲ្យព្រះគាប់ចិត្ត»។ (សូមអាន ភីលីព ៤:១៥-១៩) ប៉ូលពិតជាមានចិត្តដឹងគុណចំពោះចិត្តសប្បុរសរបស់បងប្អូននៅក្រុងភីលីព ហើយព្រះយេហូវ៉ាក៏មានអារម្មណ៍ដូច្នេះដែរ។
១៤ ដូចសព្វថ្ងៃនេះដែរ ព្រះយេហូវ៉ាពេញចិត្តខ្លាំងណាស់ ពេលយើងជូនវិភាគទានដើម្បីគាំទ្រកិច្ចការទូទាំងពិភពលោក។ បន្ថែមទៅទៀត លោកសន្យាថា បើយើងបន្តចាត់ទុករាជាណាចក្ររបស់លោកជាអ្វីដែលសំខាន់បំផុតក្នុងជីវិតយើង នោះលោកនឹងផ្គត់ផ្គង់អ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីចិញ្ចឹមជីវិត និងដើម្បីគោរពប្រណិប័តន៍លោក។—ម៉ាថ. ៦:៣៣; លូក. ៦:៣៨
បង្ហាញចិត្តដឹងគុណរបស់អ្នក
១៥. តើអ្វីខ្លះដែលធ្វើឲ្យអ្នកមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ា?
១៥ យើងមិនអាចរៀបរាប់អស់នូវមូលហេតុដែលយើងមានចិត្តដឹងគុណចំពោះព្រះយេហូវ៉ាទេ។ យើងគួរអរគុណព្រះយេហូវ៉ារាល់ថ្ងៃសម្រាប់ជីវិតដែលជាអំណោយពីលោក មែនទេ? លោកឲ្យអ្វីៗទាំងអស់ដែលយើងត្រូវការដើម្បីចិញ្ចឹមជីវិត ពោលគឺអាហារ សម្លៀកបំពាក់ និងជម្រក ថែមទាំងខ្យល់សម្រាប់ដកដង្ហើមទៀតផង។ បន្ថែមទៅទៀត ជំនឿរបស់យើងដែលមានមូលដ្ឋានលើចំណេះដ៏ត្រឹមត្រូវផ្ដល់ឲ្យយើងមានសេចក្ដីសង្ឃឹម។ ជាការសមរម្យដែលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ា និងជូនសេចក្ដីសរសើរជាគ្រឿងបូជាទៅលោក ដោយសារលោកជាអ្នកបង្កើតយើងនិងដោយសារអ្វីដែលលោកបានធ្វើដើម្បីយើង។—សូមអាន ការបើកបង្ហាញ ៤:១១
១៦. តើយើងគួរដឹងគុណចំពោះគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូយ៉ាងដូចម្ដេច?
១៦ ដូចយើងបានឃើញក្នុងអត្ថបទមុន អំណោយដ៏ប្រសើរថ្លៃថ្លាមួយរបស់ព្រះចំពោះមនុស្សជាតិគឺគ្រឿងបូជាដែលជាថ្លៃលោះរបស់លោកយេស៊ូគ្រិស្ត។ នេះបង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់ដ៏ធំ១យ៉ូន. ៤:១០) តើយើងគួរតបស្នងចំពោះលោកវិញយ៉ាងដូចម្ដេច? ប៉ូលបានប្រកាសថា៖ «សេចក្ដីស្រឡាញ់ដែលគ្រិស្តមាន ជំរុញចិត្តយើង ដោយសារយើងយល់ឃើញថា បុរសម្នាក់បានស្លាប់ដើម្បីមនុស្សទាំងអស់ . . . ហើយលោកបានស្លាប់ដើម្បីមនុស្សទាំងអស់ ដើម្បីឲ្យអ្នកដែលរស់ អាចរស់ដើម្បីលោកដែលបានស្លាប់ ហើយដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ មិនមែនរស់ដើម្បីខ្លួនឯងទៀតទេ»។ (២កូ. ៥:១៤, ១៥) បើនិយាយឲ្យស្រួលយល់ ប៉ូលចង់បញ្ជាក់ថា បើយើងមានចិត្តដឹងគុណចំពោះគុណដ៏វិសេសលើសលុបរបស់ព្រះយេហូវ៉ា នោះយើងនឹងប្រើជីវិតរបស់យើងដើម្បីលើកតម្កើងលោកនិងបុត្ររបស់លោក។ យើងបង្ហាញសេចក្ដីស្រឡាញ់និងចិត្តដឹងគុណរបស់យើងចំពោះព្រះនិងចំពោះបុត្រលោកដោយចេះស្ដាប់បង្គាប់ ហើយដោយមានបំណងចង់ផ្សព្វផ្សាយ និងបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោកយេស៊ូ។—១ធី. ២:៣, ៤; ១យ៉ូន. ៥:៣
ធេងដែលព្រះមានចំពោះយើង។ (១៧, ១៨. តើបងប្អូនខ្លះបានជូនសេចក្ដីសរសើរជាគ្រឿងបូជាឲ្យកាន់តែច្រើនថែមទៀតចំពោះព្រះយេហូវ៉ាតាមវិធីណាខ្លះ? សូមឲ្យឧទាហរណ៍។
១៧ តើអ្នកអាចជូនសេចក្ដីសរសើរជាគ្រឿងបូជាឲ្យកាន់តែច្រើនថែមទៀតចំពោះព្រះយេហូវ៉ាបានឬទេ? ក្រោយពីបានរំពឹងគិតអំពីរបស់ល្អទាំងអស់ដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យពួកគេ បងប្អូនជាច្រើនដឹងគុណលោកដោយរៀបចំពេលវេលា និងសកម្មភាពរបស់ពួកគេដើម្បីចូលរួមកាន់តែច្រើនក្នុងកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្រ ឬចូលរួមក្នុងកិច្ចបម្រើផ្សេងទៀត។ បងប្អូនខ្លះអាចធ្វើជាអ្នកត្រួសត្រាយជំនួយសម្រាប់មួយខែឬច្រើនខែជារៀងរាល់ឆ្នាំ ហើយបងប្អូនខ្លះទៀតធ្វើជាអ្នកត្រួសត្រាយពេញពេល។ បងប្អូនខ្លះក៏ចូលរួមក្នុងកិច្ចការសាងសង់អគារផ្សេងៗដែលទុកសម្រាប់កិច្ចបម្រើព្រះយេហូវ៉ាដែរ។ នេះជាវិធីដ៏ល្អបំផុតដែលយើងអាចបង្ហាញពីចិត្តដឹងគុណរបស់យើង មែនទេ? បើយើងបំពេញកិច្ចបម្រើនោះដោយមានចិត្តគំនិតត្រឹមត្រូវ ពោលគឺបង្ហាញចិត្តដឹងគុណនិងអរគុណព្រះ នោះលោកនឹងពេញចិត្តចំពោះកិច្ចបម្រើពិសិដ្ឋរបស់យើង។
១៨ គ្រិស្តសាសនិកជាច្រើននាក់មានចិត្តដឹងគុណចំពោះព្រះយេហូវ៉ា ហើយក៏បានត្រូវជំរុញចិត្តដោយចិត្តដឹងគុណនោះដែរ។ ឧទាហរណ៍ដូចជាបងស្រីម្នាក់ឈ្មោះម៉ូរីណា។ គាត់បានធំឡើងជាអ្នកកាន់សាសនាកាតូលិក ប៉ុន្តែគាត់មានសំណួរជាច្រើនអំពីព្រះនិងអំពីអត្ថន័យនៃជីវិត។ គាត់ខំស្វែងរកចម្លើយទាំងនោះពីសាសនាកាតូលិកនិងពីទស្សនវិជ្ជាអាស៊ី។ ប៉ុន្តែ ចម្លើយទាំងនោះមិនបានធ្វើឲ្យគាត់ស្កប់ចិត្តឡើយ។ មានតែពេលគាត់រៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ាទេដែលបានបំពេញនូវការស្រេកឃ្លានសេចក្ដីពិតរបស់គាត់។ ម៉ូរីណាមានចិត្តដឹងគុណណាស់ដោយសារគាត់បានដឹងចម្លើយពីបទគម្ពីរចំពោះសំណួរទាំងអស់របស់គាត់ ហើយចម្លើយទាំងនោះធ្វើឲ្យគាត់មានលំនឹងក្នុងជីវិត។ គាត់ចង់ដឹងគុណព្រះយេហូវ៉ាដោយប្រើកម្លាំងទាំងអស់របស់គាត់ក្នុងកិច្ចបម្រើរបស់លោក។ គាត់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយជំនួយជាទៀងទាត់ ភ្លាមៗក្រោយពីគាត់បានទទួលការជ្រមុជទឹក ហើយនៅពេលដែលស្ថានភាពរបស់គាត់អនុញ្ញាតភ្លាម គាត់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេញពេល។ នោះកន្លងមកអស់៣០ឆ្នាំហើយ ហើយម៉ូរីណានៅតែបម្រើពេញពេលនៅឡើយ។
១៩. តើអ្នកអាចជូនគ្រឿងបូជាឲ្យកាន់តែច្រើនថែមទៀតចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៩ ពិតមែនហើយ ស្ថានភាពរបស់អ្នកបម្រើដ៏ស្មោះត្រង់ជាច្រើននាក់របស់ព្រះយេហូវ៉ាមិនបានអំណោយផលឲ្យពួកគេធ្វើជាអ្នកត្រួសត្រាយនោះទេ។ ទោះជាយើងអាចធ្វើច្រើនយ៉ាងណាក៏ដោយក្នុងកិច្ចបម្រើព្រះយេហូវ៉ា យើងទាំងអស់គ្នាអាចជូនគ្រឿងបូជាដែលលោកពេញចិត្ត។ យើងត្រូវប្រព្រឹត្តតាមគោលការណ៍ដ៏សុចរិតរបស់ព្រះយ៉ាងប្រុងប្រយ័ត្ន ដោយចាំជានិច្ចថាយើងជាតំណាងព្រះយេហូវ៉ាគ្រប់ពេលវេលា។ យើងបង្ហាញជំនឿដោយទុកចិត្តទាំងស្រុងថាព្រះនឹងសម្រេចគោលបំណងរបស់លោក។ យើងធ្វើការល្អដោយចូលរួមផ្សព្វផ្សាយដំណឹងល្អ។ សូមឲ្យយើងជូនគ្រឿងបូជាដោយអស់ពីកម្លាំងកាយកម្លាំងចិត្តដល់លោកជានិច្ចដោយមានចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង។
[សំណួរសម្រាប់វគ្គនីមួយៗ]
[ឃ្លាអក្សរធំនៅទំព័រ២៧]
តើគុណធម៌របស់ព្រះយេហូវ៉ាជំរុញអ្នកឲ្យជូនសេចក្ដីសរសើរជាគ្រឿងបូជាឲ្យកាន់តែច្រើនថែមទៀតឬទេ?
[រូបភាពនៅទំព័រ២៥]
តើអ្នកឆ្លៀតគ្រប់ឱកាសដើម្បីផ្សព្វផ្សាយឬទេ?